ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖AFP/TTXVN) |
(VOVworld) - អ៊ីរ៉ង់នៅតែគោរពយ៉ាងហ្មឹងម៉ាត់ចំពោះកិច្ចព្រមព្រៀងនុយក្លេអែរ ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥រវាងប្រទេសនេះជាមួយក្រុម P៥+១ (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់)។ នេះជាចំណែកមួយ ក្នុងរបាយការណ៍តាមត្រីមាសរបស់ស្ថាប័នថាមពលបរិមាណូអន្តរជាតិ (IAEA) ដែល ត្រូវបានទីភ្នាក់ងារសារព័ត៌មាន AFP និង Reuters រាយការណ៍នាថ្ងៃទី៣១ សីហា ក្នុងកាលៈទេសៈដែលកើតមានឡើងការព្រួយបារម្ភជាច្រើនអំពីលទ្ធភាពដែល កិច្ចព្រមព្រៀងនេះអាចបែកបាក់ដោយភាពតានតឹងរវាងតេអេរ៉ង់ជាមួយវ៉ាស៊ីនតោននាពេលថ្មីៗនេះ។ របាយការណ៍របស់ IAEA អះអាងថា កម្មវិធីនុយក្លេអែរ របស់តេអេរ៉ង់ ក្នុងនោះមានសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម នៅតែ គោរពកិច្ចព្រមព្រៀងពោលខាងលើ៕