|
IAEA អនុម័តលើសេចក្តីសម្រេចចិត្តបញ្ចប់ស៊ើបអង្គេតអាវុធនុយក្លេអ៊ែរចំពោះអ៊ីរ៉ង់ (Image: VNA) |
(VOVworld) – សេចក្តីសម្រេចចិត្តបញ្ចប់ការធ្វើស៊ើបអង្គេតយោធាក្នុងកម្មវិធី
នុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអូសបន្លាយក្នុងរយៈពេលមួយទសវត្សន៍កន្លងមក
ត្រូវបានទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) អនុម័ត នាថ្ងៃទី ១៥ ធ្នូ ក្រោយពី
ទទួល បានរបាយការណ៍បញ្ជាក់ថាមិនរកឃើញភស្តុតាងស្តីពីការដែលអ៊ីរ៉ង់
អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរក្រោយឆ្នាំ ២០០៩ នោះឡើយ។ កាយវិការនេះត្រូវ
បានចាត់ទុកនឹងបើកចេញផ្លូវសំរាប់ការអនុវត្តកិច្ចព្រមពៀងនុយក្លេអ៊ែរ
ប្រវត្តិសាស្ត្រដែលទទួលបាននាខែកក្កដាកន្លងទៅរវាងអ៊ីរ៉ង់និងក្រុម P5+1
(រួមមាន អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់)។ នាថ្ងៃដដែល
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានស្វាគមន៍ការ
អនុម័តលើសេចក្តីសម្រេចចិត្តពោលខាងលើរបស់ IAEA ហើយឲ្យដឹងថា៖
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចអនុវត្តកិច្ចព្រមព្រៀងជាមួយក្រុម P5+1៕