IAEA ព្រមានគ្រោះអាសន្នផ្ទុះឡើងការវាយប្រហារនុយក្លេអ៊ែរលើពិភពលោកទាំងមូល

Chia sẻ
(VOVworld) – នាថ្ងៃទី ៥ ធ្នូ អគ្គនាយកស្ថាប័នថាមពល
បរមាណូអន្តរជាតិ (IAEA) លោក Yukiya Amano បាន
ព្រមានអំពីគ្រោះអាសន្នបណ្ដាមុខសញ្ញាភេរ វកម្មអាច
វាយប្រហារដោយអាវុធនុយក្លេអ៊ែរទៅគ្រប់កន្លែងលើ
ពិភពលោក។ 

IAEA ព្រមានគ្រោះអាសន្នផ្ទុះឡើងការវាយប្រហារនុយក្លេអ៊ែរលើពិភពលោកទាំងមូល - ảnh 1
IAEA ព្រមានគ្រោះអាសន្នផ្ទុះឡើងការវាយប្រហារនុយក្លេអ៊ែរលើពិភពលោកទាំងមូល (VNA)

(VOVworld) – នាថ្ងៃទី ៥ ធ្នូ អគ្គនាយកស្ថាប័នថាមពលបរមាណូអន្តរជាតិ
 (IAEA) លោក Yukiya Amano បានព្រមានអំពីគ្រោះអាសន្នបណ្ដាមុខសញ្ញាភេរ
 វកម្មអាចវាយប្រហារដោយអាវុធនុយក្លេអ៊ែរទៅគ្រប់កន្លែងលើពិភពលោក។
ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រី អង្គសន្និសីទបានពិភាក្សាអំពីវិធានការណ៍
ទប់ ស្កាត់ការបើប្រាស់ហួសកំរិតសារធាតុវិទ្យុសកម្មក៏ដូចជារកឃើញមុនកាល
កំណត់ និងទប់ស្កាត់បណ្ដាការវាយប្រហារតម្រង់ទៅលើមូលដ្ឋាននុយក្លេអ៊ែរ
ផងដែរ។ អគ្គនាយក IAEA លោក  Yukiya Amano បានសង្កត់ធ្ងន់ថា៖
ការធានាសន្តិសុខ នុយក្លេអ៊ែរប្រកបដោយប្រសិទ្ធភាពគឺជាភារកិច្ចសំខាន់
ចំពោះប្រទេសទាំងឡាយ ។ លោកបានឲ្យដឹងថែមទៀតថា៖ បណ្ដាមុខសញ្ញា
ភេរវកម្មនិងជនល្មើសនឹង ស្វែងរកវិធីភាពអន់ខ្សោយក្នុងប្រព័ន្ធសន្តិសុខ
នុយក្លេអ៊ែរលើពិភពលោកទាំងមូល។ ដោយហេតុនេះ ប្រទេសនានាអាច
ក្លាយទៅជាទីកន្លែងដឹក ជញ្ជូនកណ្ដាល ហើយប្រឈមមុខនឹងក្រោះអាសន្ន
ក្លាយទៅជាទីតាំងវាយប្រហារ ផងដែរ។ តាមលោក Yukiya Amano ថា៖
បណ្ដាប្រទេសលើពិភពលោកបាន បង្កើនការវិនិយោគសំរាប់សន្តិសុខ
នុយក្លេអ៊ែរដោយមានការជួយឧបត្ថម្ភពី IAEA ហើយបំពេញបន្ថែម
ប៉ូលីសទាហានការពារព្រំដែននិងអ្នកជំនាញការចំនួន ១ ម៉ឺន នាក់
ក្នុងអំឡូង ៦ ឆ្នាំកន្លងទៅ៕ 

ប្រតិកម្មទៅវិញ