|
IAEA ប្រគល់ឲ្យអ៊ីរ៉ង់បណ្ដាឯកសារអំពីកម្មវិធីនុយក្លេអ៊ែរមុននេះ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ សីហា ទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) បាន
ទទួលស្គាល់ថា៖ អ៊ីរ៉ង់បានប្រគល់ឲ្យស្ថាប័ននេះព័ត៌មានទាក់ទិនដល់កម្មវិធី
នុយក្លេអ៊ែរមុនៗ។ នេះគឺជាការបោះជំហានថ្មីសំដៅឆ្លើយតបនឹងបណ្ដាលក្ខ័ណ្ឌ
ដើម្បីបន្ធូស្រាលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់តាមកិច្ចព្រមព្រៀងលើគ្រប់ជ្រុង
ជ្រោយជាប្រវត្តិសាស្ត្រដែលអ៊ីរ៉ង់និងក្រុម P5+1 ទទួលបាននាខែកក្កដាកន្លង
ទៅ។ ប្រសិនបើអ៊ីរ៉ង់ដោះស្រាយរាល់ការសង្ស័យមុននេះរបស់ IAEA និងអង្គការ
នេះ ក៏សន្និដ្ឋានថា៖ អ៊ីរ៉ង់បានកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរនាបច្ចុប្បន្នផងដែរ
នោះគឺបទដាក់ទណ្ឌកម្មរបស់អាមេរិកនិងលោកខាលិចទៅលើអ៊ីរ៉ង់នឹងត្រូវបាន
លុបចោល។ គិតដល់ពេលនោះ អ៊ីរ៉ង់ជានិច្ចកាលបដិសេធការស្វែងរកអាវុធ
នុយក្លេអ៊ែរហើយអះអាងនូវសិទ្ធិអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោល
ដៅសន្តិភាព ៕