រោងចក្រនុយក្លេអ៊ែរ Arak របស់អ៊ីរ៉ង (រូបថត៖ AFP/TTXVN) |
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសបានឲ្យដឹងថា នៅក្នុងរបាយការណ៍ប្រចាំត្រីមាសដែលបានផ្ញើទៅកាន់ប្រទេសជាសមាជិក IAEA បានអះអាងថាក្នុងរយៈពេលជិត ២ ខែ បន្ទាប់ពីបានធ្វើហួសពីដែនកំណត់ចំនួន ២ លើកដែលបានពោលខាងលើនេះ នាបច្ចុប្បន្ន អ៊ីរ៉ង់បានប្រមូលផ្តុំនៃការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមបាន ២៤១,៦ គីឡូក្រាម ព្រមទាំងបង្កើនកម្រិតចម្រើនេះរហូតដល់ ៤.៥%។ ទោះជាយ៉ាងណាក៏ដោយ វានៅតែទាបជាងកំរិត ២០% ដែលអ៊ីរ៉ង់សម្រេចបាននៅមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយមានប្រមាណ ៩០% នៃសារធាតុអ៊ុយរ៉ាញ៉ូមនេះត្រូវបានចាត់ទុកថាជាវត្ថុធាតុដើមដើម្បីផលិតអាវុធផងដែរ៕