|
Hamas នឹងប្រឆាំងការហុំព័ទ្ធតំបន់ Gaza របស់អ៊ីស្រាអ៉ែល |
(VOV)_ចលនាឥស្លាម Hamas របស់ប៉ាឡេស្ទីន នាថ្ងៃទី១២ វិច្ឆិកា បានព្រម
មានថានឹងមានវិធានការជាច្រើន ដើម្បីប្រឆាំងអ៊ីស្រាអ៉ែល បង្កើនបទហុំព័ទ្ធទៅ
លើតំបន់ Gaza ចាប់ពីឆ្នាំ ២០០៧មក។ ប្រតិកម្មចំពោះសេចក្ដីប្រកាសថា៖ អ៊ីស្រា
អ៉ែលនឹងកសាងរបងជិតនឹងតំបន់ព្រំដែន Gaza អ្នកនាំពាក្យរបស់លោក Hamas
Sami Abu Zuhri បានចាត់ទុកថា៖ គោលដៅនៃវិធានការទាំងនេះរបស់អ៊ីស្រាអ៉ែល
គឺរឹតបន្តឹងការហុំព័ទ្ធនៅតំបន់នេះ។ ទន្ទឹមនឹងនោះ លោក Hamas Sami Abu Zuhri
ក៏បានអំពាវនាវអោយសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ ដើម្បីបញ្ចប់សកម្មភាពនេះ
របស់អ៊ីស្រាអ៉ែល។
មុននេះ នាថ្ងៃទី១១ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអ៉ែល លោក Moshe
Yaalon បានជូនដំណឹងថា៖ ប្រទេសនេះនឹងកសាងរបងជិតនឹងជញ្ជាំងព្រំដែន រវាង
អ៊ីស្រាអ៉ែល និងតំបន់ Gaza ដើម្បីរាំងស្កាត់ជនប៉ាឡេស្ទីនជ្រាបចូលនិងវាយប្រហារ
នៅអ៊ីស្រាអ៉ែល៕