ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានចាត់ទុកថា មូលនិធិចំនួន ១,៤ ពាន់លានដុល្លារ ដើម្បីដោះស្រាយជំងឺរាតត្បាតសកលគឺមិនគ្រប់គ្រាន់នោះទេ។ (ប្រភព៖ AFP) |
មានប្រទេសចំនួន ២៤ បានចូលរួមនៅក្នុងការបរិច្ចាគមូលនិធិ ហើយនេះត្រូវបានចាត់ទុកថាជាលទ្ធផលដំបូងនៃកិច្ចប្រជុំកំពូល G20។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និងប្រធានធនាគារពិភពលោក (WB) លោក David Malpass បានប្រកាសអំពីមូលនិធិនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលប្រធានាធិបតីឥណ្ឌូនេស៊ីបានរៀបចំឡើង។
នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាក់ថា G20 បានយល់ព្រម ស្ថាបនាមូលនិធិខាងលើ ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនាពេលអនាគត។ ការបរិច្ចាគថវិកាសម្រាប់មូលនិធិនេះគឺប្រទេសសមាជិក G20 ប្រទេសផ្សេងទៀត និងអង្គការមនុស្សធម៌មួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ មូលនិធិចំនួន ១,៤ ពាន់លានដុល្លារនេះមិនគ្រប់គ្រាន់ទេ មូលនិធិដែលត្រូវការដើម្បីដោះស្រាយជំងឺរីករាលដាលនាពេលអនាគត អាចឈានដល់ ៣១ ពាន់លានដុល្លារ៕