វៀតណាមធ្វើជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងប្រាក

Hai Dang/VOV-សាធារណរដ្ឋឆែក ​
Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៨ ខែមិថុនា នៅទីក្រុង Praha សាធារណរដ្ឋឆែក គណៈកម្មាធិការអាស៊ាន (ACP) បានបើកសម័យប្រជុំលើកទី ២៦ ដើម្បីវាយតម្លៃលទ្ធផលនៃសកម្មភាព ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ និងរៀបចំពិធីប្រគល់តួនាទីប្រធានប្តូរវេននៃសម័យប្រជុំ ACP ពីឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Suzilah Mohd Sidek ជូនចំពោះឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Hoai Nam។

វៀតណាមធ្វើជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងប្រាក - ảnh 1ពិធីផ្ទេរតំណែងនេះមានការចូលរួមពីឯកអគ្គរដ្ឋទូត ភារធារី និងកម្មាភិបាលនៃស្ថានទូតប្រទេសអាស៊ានប្រចាំសាធារណរដ្ឋឆែក (រូបថត៖ Hai Dang/VOV-Prague)

នៅក្នុងកិច្ចប្រជុំនេះ ក្នុងឋានៈជាប្រធានប្តូរវេន ACP ឯកអគ្គរដ្ឋទូត វៀតណាមបានស្នើនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីអនុវត្តសកម្មភាពរបស់គណៈកម្មាធិការក្នុងរយៈពេល ៦ខែចុងក្រោយនៃឆ្នាំនេះ ដូចជា៖ រៀបចំពិធីរំលឹកខួបលើកទី ៥៧ នៃការបង្កើតអាស៊ាន (៨ សីហា); សប្តាហ៍ភាពយន្តអាស៊ាន (២ - ៩ ខែកញ្ញា) ពិព័រណ៍ទំនិញ និងវប្បធម៌ម្ហូបអាហារអាស៊ាន...។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Suzilah Mohd Sidek និងឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Hoai Nam បានចុះហត្ថលេខាលើកំណត់ហេតុផ្លូវការផ្ទេរតំណែងប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ានទៅកាន់វៀតណាមចាប់ពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣១ខែធ្នូឆ្នាំនេះ៕

ប្រតិកម្មទៅវិញ