ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់លោកនាយករដ្ឋមន្ត្រីធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ

Chia sẻ

(VOVWORLD) - ទទួលតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េខាងត្បូង លោក Han Duck Soo និងភរិយា នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម Pham Minh Chinh និងភរិយា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង ចាប់ ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២០។

ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងរបស់លោកនាយករដ្ឋមន្ត្រីធ្វើឲ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ - ảnh 1នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង  លោក Han Duck-soo អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ Truong Giang/TTXVN)

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Han Duck Soo រំពឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងក្លាយជាឱកាសមួយដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយបន្ថែមទៀត និងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ជាដៃគូសហប្រតិបត្តិការឈានមុខគេក្នុងតំបន់។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរក្នុងការវាយតម្លៃជាពិសេសអំពីស្ថានភាពបច្ចុប្បន្ននៃការអនុវត្តផែនការសកម្មភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលកន្លងមក។

លោកនាយករដ្ឋមន្ត្រី Han Duck Soo បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូងចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងយុទ្ធសាស្ត្រ KASI របស់កូរ៉េខាងត្បូង សម្រាប់បណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូង។ ដូច្នេះ ទីក្រុងសេអ៊ូលកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមកជាមួយទីក្រុងហាណូយក្នុងកម្រិតទ្វេភាគី ក៏ដូច ជាក្នុងយុទ្ធសាស្ត្ររួមជាមួយអាស៊ាន។

លោកនាយករដ្ឋមន្ត្រី Han Duck Soo បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងនិងវៀតណាមគឺជាដៃគូសហប្រតិបត្តិការដែលមិនអាចកាត់ផ្តាច់បានក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ហើយប្រទេសទាំងពីរមានបំណងឈានដល់ទំហំទឹកប្រាក់ចំនួន ១៥០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ