|
នាយប់ថ្ងៃទី ៥ មិនា Festival ឥណ្ឌានៅវៀតណាមបានបើកជាផ្លូវការនៅទីក្រុងហាណូយ។
(Image: Vietnam+) |
(VOVworld) – នាយប់ថ្ងៃទី ៥ មិនា Festival ឥណ្ឌា នៅវៀតណាម បានបើកជាផ្លូវការ
នៅទីក្រុងហាណូយ។ ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រីក្រសួហវប្បធម៌ កីឡានិង
ទេសចរណ៍ លោក Vuong Duy Bien បានសង្កត់ធ្ងន់ថា៖ ពិធីបុណ្យឥណ្ឌានៅ
វៀតណាមគឺជាសក្ខីភាពដ៏រស់រវើកអំពីការផ្លាស់ប្តូរទំនាក់ទំនងវប្បធម៌រវាង
វៀតណាមនិងឥណ្ឌា។ ព្រឹត្តិការណ៍វប្បធម៌នេះរួមចំណែកជំរុញទំនាក់ទំនង មិត្តភាពដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌា។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ឥណ្ឌា
លោក Ravindra Singh ក៏បានអះអាងដែរថា៖ ឥណ្ឌាជានិច្ចកាលចាត់ទុកវៀតណាម គឺជាដៃគូសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅខាងកើត ក្នុងក្របខ័ណ្ឌអាស៊ាន និងបណ្ដាយន្តការផ្សេងៗទៀត។ ឥណ្ឌាបានសម្រេចបង្កើតមណ្ឌលវប្បធម៌នៅ
វៀតណាមនាឆ្នា ២០១៤ សំដៅបង្កើនវត្តមានខាងវប្បធម៌នៅវៀតណាមនិងរួម ចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាពរវាងប្រទេសទាំង ២។ Festival ឥណ្ឌានៅវៀតណាមនឹងបញ្ចប់នាថ្ងៃទី ១៥ មិនា ឆ្នាំ ២០១៤៕