ពិធីទទួលកិត្តិនាមវីរជនពលកម្មសម័យកាលផ្លាស់ប្ដូរថ្មី |
ថ្លែងក្នុងពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវអភិវឌ្ឍន៍សម្ព័ន្ធក្រុមហ៊ុន អគ្គិ សនីវៀតណាម ឲ្យក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចដ៏ខ្លាំង មាំមួន ឈានមុខគេលើវិស័យថាមពលនៅវៀតណាម ក៏ដូច ជានៅតំបន់អាស៊ីនៅឆ្នាំ ២០៤៥ ផងដែរ។ លោកបានអះអាងថា៖ “យើងចាំបាច់ត្រូវវិនិយោគអភិ វឌ្ឍន៍ប្រភពថាមពលនិងបណ្តាញអគ្គិសនីព្រមៗគ្នា តាមផែនការមេដែលបានដាក់ចេញ ក្នុងនោះផ្ដោតសំខាន់លើការសម្របសម្រួល ជាមួយក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីពន្លឿនដំណើរការរៀបចំផែនការអគ្គិសនី ៨ ដំណាក់កាលសម្រាប់ឆ្នាំ ២០៣០ និង ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ហើយតាមនោះ រៀបចំផែនការអនុវត្តន៍ ឲ្យសមស្របនឹងតម្រូវការធានាសន្តិសុខថាមពលជាតិ ស្ដីពីការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីផងដែរ”៕