EUនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ាន

Chia sẻ
(VOVworld)-សហភាពអឺរ៉ុប EU នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ អាស៊ាន។នេះជាការអះអាងរបស់ ឯកអគ្គរដ្ឋទូតដំបូងនៃក្រុមបេសកកម្មសហភាពអឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ានលោក​ Francisco Fontan Pardo

EUនឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ាន - ảnh 1
ឯកអគ្គរដ្ឋទូតដំបូងនៃក្រុមបេសកកម្មសហភាពអឺរ៉ុបទទួលបន្ទុកតំបន់អាស៊ានលោក Francisco Fontan Pardo


(VOVworld)-សហភាពអឺរ៉ុប EU នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ជាមួយ អាស៊ាន។នេះជាការអះអាងរបស់ ឯកអគ្គរដ្ឋទូតដំបូងនៃក្រុមបេសកកម្ម
សហភាពអឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ានលោក​ Francisco Fontan Pardo នៅក្នុង
ការជួបប្រាស្រ័យជាមួយ អ្នកសារព័ត៌មាននាថ្ងៃទី១២ឧសភានៅទីក្រុងហាណូយ  សំដៅឧទ្ទេសនាមនូវខ្លឹមសារមួយ ចំនួនទាក់ទិនទៅនឹងទំនាក់ទំនងសហប្រតិបត្តិ
ការរវាងEU និងអាស៊ាន។ សកម្មភាពនេះបាន ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរ
ទស្សនកិច្ចការងារនៅវៀតណាមរបស់លោក Francisco Fontan Pardo។​នៅក្នុងការ
ជួបជាមួយអ្នកសារព័ត៌មាន លោក Francisco Fontan Pardoបាន សម្តែងក្តីសង្ឃឹមថា
ទំនាក់ទំនងរវាង EU ជាមួយអាស៊ាននឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ដូចជា
ទំនាក់ទំនងរវាងEU ជាមួយវៀតណាមដែរ។ លោករូបនេះបានឲ្យដឹងថា នាពេល
ខាង មុខ EU នឹងជួយអាស៊ានពង្រឹងនិងកសាងសសរគ្រឹះរួមមានសន្តិសុខ សេដ្ឋ
កិច្ចនិងវប្បធម៌ សង្គ​ម បង្កើនជំនួយទ្វេដងសម្រាប់អាស៊ានអនុវត្តគោលដៅអភិវឌ្ឍន៍
របស់ខ្លួន ជម្រុញការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -EU ដើម្បីនាំទំនាក់ទំនងរវាងEU ជាមួយអាស៊ានមានការអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ