|
Eurogroup អនុម័តលើកញ្ចប់ជំនួយហិរញ្ញវត្ថុសំរាប់ក្រិក (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ សីហា ក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសជា
សមាជិកក្នុងតំបន់ចាយប្រាក់អឺរ៉ូ Eurogroup បានឯកភាពអនុម័តលើកញ្ចប់
ជំនួយ ហិរញ្ញវត្ថុទី ៣ សំរាប់ក្រិកដោយមានតំលៃ ៨៦ ពាន់លានអឺរ៉ូ។ សេចក្តី
សម្រេច នេះត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំដែលអូសបន្លាយក្នុងរយៈពេល
៦ ម៉ោង។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក
Jean Claude Juncker បានឲ្យដឹងថា៖ ក្រិកត្រូវអនុវត្តកំណែទម្រង់សេដ្ឋកិច្ចដូចកិច្ច
សន្យាក្នុងរយៈពេល ៣ ឆ្នាំខាងមុខដើម្បីទទួលបានខ្ទង់ប្រាក់ជំនួយពោលខាង
លើ។ វគ្គដោះទុនទី ១ នឹងត្រូវបានអនុវត្តនាសប្តាហ៍ខាងមុខដែលមានតំលៃ
១៣ ពាន់លានអឺរ៉ូ។ ប្រការនេះមានន័យថា៖ ក្រិកអាចទូទាត់បំណុលសំរាប់
ធនាគារ កណ្ដាលអឺរ៉ុប (ECB) តាមកាលកំណត់៕