EU អនុម័តលើកញ្ចប់វិធានការថ្មីដាក់ទណ្ឌកម្មចំពោះរុស្ស៊ី

Chia sẻ
Vovworld-នៅកិច្ចប្រជុំវិសាមញ្ញរបស់ឯកអគ្គរដ្ឋទូតប្រទេសសមាជិកទាំង​២៨​របស់សហភាពអឺរ៉ុប (EU) 
EU អនុម័តលើកញ្ចប់វិធានការថ្មីដាក់ទណ្ឌកម្មចំពោះរុស្ស៊ី - ảnh 1
EU អនុម័តលើកញ្ចប់វិធានការថ្មីដាក់ទណ្ឌកម្មចំពោះរុស្ស៊ី (Council of European Union)

        Vovworld-នៅកិច្ចប្រជុំវិសាមញ្ញរបស់ឯកអគ្គរដ្ឋទូតប្រទេសសមាជិកទាំង​២៨
របស់សហភាពអឺរ៉ុប (EU) ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Herman Van Rompuy
នាថ្ងៃទី៨កញ្ញា EU បានឯកភាពបង្កើនវិធានការដាក់ទណ្ឌកម្មចំពោះ​រុស្ស៊ី​ដែល
តាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន។​ ប៉ុន្តែបណ្ដាវិធានការនេះ​មិនទាន់​មាន​សុពលភាព
ភ្លាមឡើយនិង EU ប្រកាសត្រៀមខ្លួនជាស្រេចពិនិត្យឡើងវិញ​ប្រសិនបើបទឈប់
បាញ់នៅភាគខាងកើតអ៊ុយក្រែនត្រូវបានពន្យាពេលរឺបណ្ដាភាគីដំណើរការចរចារ
អំពីកិច្ចព្រមព្រៀងសន្តិភាព។

        បទដាក់ទណ្ឌកម្មពោលខាងលើដោយគណៈកម្មាធិការអឺរ៉ុបស្នើរនា​សប្ដាហ៍
មុននិងត្រូវបានអនុម័តនាយប់ថ្ងៃទី៥កញ្ញាកន្លងទៅសំដៅរឹតបន្តឹង​បន្ថែមកញ្ចប់
វិធានការដែលបាន EU អនុម័តនាចុងខែកក្កដាកន្លងមកតម្រង់ទៅ​លើ​វិស័យប្រេង
រ៉ែការពារជាតិនិងបច្ចេកវិទ្យារស៊ើបរបស់រុស្ស៊ី។ រុស្ស៊ីបន្ទាប់​នោះ​ក៏បានចេញសេចក្តី
ប្រកាសនឹងមានសកម្មភាពតបតវិញប្រសិនបើ EU អនុវត្ត​វិធានការដាក់ទណ្ឌកម្ម
ថ្មីតម្រង់ទៅលើម៉ូស្គូ៕

ប្រតិកម្មទៅវិញ