EU អនុម័តលើកញ្ចប់ជំនួយចំនួន ១៨ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន

Chia sẻ
(VOVWORLD) - សំណើនេះត្រូវបានអនុម័តជាលាយលក្ខណ៍អក្សរដោយក្រុមប្រឹក្សា ហើយនឹងត្រូវបានដាក់ជូនសភាអឺរ៉ុប ដើម្បីពិចារណា និងផ្តល់សច្ចាប័នក្នុងសប្តាហ៍ក្រោយ។

កាលពីថ្ងៃទី១០ ខែធ្នូ ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា បានអនុម័តលើកញ្ចប់ឯកសារ ដើម្បីផ្តល់កញ្ចប់ជំនួយឥណទានដល់អ៊ុយក្រែន ដែលមានតម្លៃ ១៨ ពាន់លានអឺរ៉ូ (១៨,៩ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថាននេះបានឲ្យដឹងថា "ក្រុមប្រឹក្សាបានឈានដល់កិច្ចព្រមព្រៀងលើកញ្ចប់នីតិប្បញ្ញត្តិដែលនឹងអនុញ្ញាតឱ្យសហភាពអឺរ៉ុបជួយផ្នែកហិរញ្ញវត្ថុដល់អ៊ុយក្រែននៅឆ្នាំ ២០២៣ ជាមួយនឹងទឹកប្រាក់ចំនួន ១៨ ពាន់លានអឺរ៉ូ" ។ សំណើនេះត្រូវបានអនុម័តជាលាយលក្ខណ៍អក្សរដោយក្រុមប្រឹក្សា ហើយនឹងត្រូវបានដាក់ជូនសភាអឺរ៉ុប ដើម្បីពិចារណា និងផ្តល់សច្ចាប័នក្នុងសប្តាហ៍ក្រោយ។

ប្រាក់កម្ចីរបស់សហភាពអឺរ៉ុបដល់ទីក្រុងគៀវនឹងមានរយៈពេលអនុគ្រោះរយៈពេល ១០ ឆ្នាំជាមួយនឹងការធានាពីប្រទេសជាសមាជិកសហភាពអឺរ៉ុប ឬថវិការួមរបស់ប្លុក៕

ប្រតិកម្មទៅវិញ