EU សម្រេចបានកិច្ចព្រមព្រៀងកាត់បន្ថយការប្រើប្រាស់ឧស្ម័ន

Chia sẻ
(VOVWORLD) - បណ្ដាប្រទេសជាសមាជិកបានច្រានចោលសំណើរបស់គណៈកម្មការអឺរ៉ុប (EC) ស្ដីពីការផ្ទេរអំណាចឲ្យ EU ក្នុងការកំណត់ការកាត់បន្ថយបរិមាណឧស្ម័នក្នុងករណីបន្ទាន់។
EU សម្រេចបានកិច្ចព្រមព្រៀងកាត់បន្ថយការប្រើប្រាស់ឧស្ម័ន - ảnh 1ស្ថានីយ៍បូមប្រេង Bulgartransgaz នៅ Ihtiman ប្រទេសប៊ុលហ្គារី (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ២៦ ខែកក្កដា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) សម្រេចបានកិច្ចព្រមព្រៀងកាត់បន្ថយការប្រើប្រាស់ឧស្ម័នចំនួន ១៥% និងកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី។

មុននោះ បណ្ដាប្រទេសជាសមាជិកបានច្រានចោលសំណើរបស់គណៈកម្មការអឺរ៉ុប (EC) ស្ដីពីការផ្ទេរអំណាចឲ្យ EU ក្នុងការកំណត់ការកាត់បន្ថយបរិមាណឧស្ម័នក្នុងករណីបន្ទាន់។ ពួកគេចង់ឱ្យប្រទេសជាសមាជិកទាំង ២៧ ពោលគឺ មិនមែនជាស្ថាប័នប្រតិបត្តិរបស់ EU ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល ធ្វើការសម្រេចអំពីពេលវេលា និងរបៀបអនុវត្តន៍រាល់គោលដៅចាប់បង្ខំ។ ទន្ទឹមនឹងនោះ គោលដៅកាត់បន្ថយបរិមាណឧស្ម័នប្រើប្រាស់ ក៏នឹងត្រូវបានកែសម្រួលទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ ផងដែរ៕

ប្រតិកម្មទៅវិញ