EU រៀបចំផែនការធ្វើសកម្មភាពបន្ទាន់ សំដៅគ្រប់គ្រងតម្លៃថាមពល

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីថាមពលនៃបណ្ដាប្រទេសជាសមាជិក EU នឹងបើកកិច្ចប្រជុំជាបន្ទាន់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី ៩ ខែកញ្ញាខាងមុខ។
EU រៀបចំផែនការធ្វើសកម្មភាពបន្ទាន់ សំដៅគ្រប់គ្រងតម្លៃថាមពល - ảnh 1ស្ថានីយ៍បង្ហាប់ឧស្ម័ន OGE (រូបថត៖ AFP/VNA)

មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបកាលពីថ្ងៃទី ២៩ សីហា បានឲ្យដឹងថាសហភាពអឺរ៉ុប (EU) កំពុងត្រៀមរៀបចំធ្វើសកម្មភាពជាបន្ទាន់ ដើម្បីកែលម្អទីផ្សារអគ្គិសនី និងគ្រប់គ្រងតម្លៃថាមពល ដែលហក់ឡើងចាប់តាំងពីពេលរុស្ស៊ីបានបើកយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន។ តាមផែនការ រដ្ឋមន្ត្រីថាមពលនៃបណ្ដាប្រទេសជាសមាជិក EU នឹងបើកកិច្ចប្រជុំជាបន្ទាន់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក នាថ្ងៃទី ៩ ខែកញ្ញាខាងមុខ។

អញ្ជើញថ្លែងនៅក្នុងក្របខ័ណ្ឌនៃវេទិកាមួយនៅទីក្រុង Bled ប្រទេសស្លូវេនី ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានវាយតម្លៃថា តម្លៃអគ្គិសនីហក់ឡើងបានបង្ហាញពីកំហិតក្នុងការបង្កើតទីផ្សារអគ្គិសនីរបស់ EU នាបច្ចុប្បន្ន ។ លោកស្រី Ursula von der Leyen បានឲ្យដឹងថា ប្លុកនេះ "កំពុងអនុវត្តន៍អន្តរាគមន៍ជាបន្ទាន់ និងកំណែទម្រង់រចនាសម្ព័ន្ធទីផ្សារអគ្គិសនី"។

គណៈកម្មការអឺរ៉ុបនៅតែមិនទាន់ប្រកាសពីផែនការលម្អិតស្ដីពីកំណែទម្រង់ទីផ្សារថាមពលឡើយប៉ុន្តែប្រទេសជាសមាជិកមួយចំនួនកំពុងជំរុញការដាក់កម្រិតពិដានបណ្តោះអាសន្នលើតម្លៃលក់ដុំឧស្ម័ន ៕

ប្រតិកម្មទៅវិញ