EU បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងថ្មីស្តីពីការធ្វើចំណាកស្រុក

Chia sẻ
(VOVWORLD) - ក្នុងកិច្ចប្រជុំកាលថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) មិនអាចយល់ព្រមលើកិច្ចព្រមព្រៀងរួមមួយដើម្បីដោះស្រាយបញ្ហានៃការធ្វើចំណាកស្រុកមិនទៀងទាត់នោះទេ។ មូលហេតុចម្បងត្រូវបានចាត់ទុកថា មកពីការព្រួយបារម្ភរបស់អាល្លឺម៉ង់ និងអ៊ីតាលី។
EU បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងថ្មីស្តីពីការធ្វើចំណាកស្រុក - ảnh 1នាវាឆ្មាំសមុទ្រអ៊ីតាលីដឹកជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះនៅលើសមុទ្រនិងកប៉ាល់ទេសចរណ៍ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣។ រូបថត៖ Reuters 

ប្រធានបទដ៏ចម្រូងចម្រាសបំផុតនៅក្នុងកិច្ចប្រជុំនេះ គឺជាការកសាងយន្តការចែកចាយជនស្វែងរកសិទ្ធិជ្រកកោន នៅសហភាពអឺរ៉ុប។ កាលពីប៉ុន្មានខែមុន រដ្ឋាភិបាលអាល្លឺម៉ង់បានច្រានចោលសំណើមួយដែលបានហៅថា "យន្តការដោះស្រាយវិបត្តិ" ដើម្បីកាត់បន្ថយបន្ទុកនៃការទទួលជនចំណាកស្រុកសម្រាប់បណ្តាប្រទេសសមាជិក EU ដែលមានទីតាំងនៅក្បែរសមុទ្រមេឌីទែរ៉ាណេ ហើយទន្ទឹមនឹងនោះ ទប់ស្កាត់រលកនៃជនចំណាកស្រុកខុសច្បាប់មិនទៀងទាត់ទៅកាន់សហភាពអឺរ៉ុប ដែលបានកើនឡើងរហូតដល់ ២៥០ ពាន់នាក់ចាប់តាំងពីដើមឆ្នាំមក។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងប្រ៊ុចសែលដែរ ប្រទេសអេស៉្បាញដែលកំពុងសកាន់តំណែងជាប្រធានប្តូរវែននៃក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវសំណើថ្មីនៃ "យន្តការដោះស្រាយវិបត្តិ" ប៉ុន្តែមិនទាន់ទទួលបានការឯកភាពពីប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់។ ប្រភពការទូតពីទីក្រុងព្រុចសែលបានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បានយល់ព្រមជាសារវ័ន្តលើសំណើរថ្មីនេះ ប៉ុន្តែមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនោះទេ។ ទន្ទឹមនឹងនោះ ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ២៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីតាលីត្រូវការពេលវេលាដើម្បីវាយតម្លៃលើសំណើថ្មីនេះ។

កាយវិការទាំងនេះធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភថា EU នឹងពិបាកសម្រេចបានកិច្ចព្រមព្រៀងរួមមួយស្តីពីការធ្វើចំណាកស្រុក មុនពេលការបោះឆ្នោតសភាអឺរ៉ុបនៅខែមិថុនាឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការផ្ទៃក្នុងលោកស្រី Ylva Johansson មានជឿជាក់ថា សហភាពអឺរ៉ុបនឹងឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ស្តីពីការធ្វើចំណាកស្រុកនាប៉ុន្មានថ្ងៃខាងមុខនេះ៕


ប្រតិកម្មទៅវិញ