ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen (រូបថត៖ TTXVN) |
ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានឲ្យដឹងថា អ្នកដែលទទួលបានវិញ្ញាបនប័ត្រនេះគឺជាអ្នក ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ហើយ ឬមានលទ្ធផល អវិជ្ជមាននាពេលជិតៗនេះ ឬបានជាសះស្បើយពីជំងឺកូវីដ ១៩ ព្រោះថាពួកគេមានអង្គបដិប្រាណប្រឆាំងកូវីដ ១៩។
ក៏ប៉ុន្តែ ផែនការនេះអាចប្រឈមនឹងការប្រឆាំងជំទាស់របស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដោយសារបារម្ភអំពីការរើសអើងចំពោះអ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ៕