EU បាន​ត្រៀម​ខ្លួនជា​ស្រេច​ ​សម្រាប់​ការ​ពិភាក្សា​ជា​មួយ​រុស្ស៊ី​ស្តី​ពី​សន្តិសុខ

Chia sẻ
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៧ ខែមករា ឯកអគ្គរដ្ឋទុតបារាំងប្រចាំនៅរុស្ស៊ីលោក Pierre Levy បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៅបារាំងកាល់ពីសប្តាហ៍មុន បណ្តារដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន នៅក្នុងគោលជំហររួមរបស់ EU ចំពោះសំណើរសន្តិសុខរបស់រុស្ស៊ី ហើយ EU បានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះជាមួយរុស្ស៊ី ដោយមានការគោរពចំពោះគុណតម្លៃនិងអធិប្បតេយ្យភាពរបស់រុស្ស៊ី។
EU បាន​ត្រៀម​ខ្លួនជា​ស្រេច​ ​សម្រាប់​ការ​ពិភាក្សា​ជា​មួយ​រុស្ស៊ី​ស្តី​ពី​សន្តិសុខ - ảnh 1ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅរុស្ស៊ីលោក Pierre Levy។ (រូបថត៖ russiancouncil.ru)

សេចក្តីថ្លែងការណ៍នេះបានបង្ហាញពីសញ្ញាវិជ្ជមានមួយ ក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិច បន្ទាប់ពីរយៈពេលនៃភាពតានតឹងជាញឹកញាប់ទាក់ទងនឹងស្ថានភាពនៅអ៊ុយក្រែន។ មុននោះ រុស្ស៊ីបាននាំចេញសំណើរមួយចំនួនស្តីពីការធានាសន្តិសុខរបស់អឺរ៉ុប ហើយបានអះអាងថា បានត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាដោយផ្ទាល់ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) អំពីសំណើរសន្តិសុខ ដើម្បីទប់ស្កាត់សម្ព័ន្ធយោធានេះ ពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ភាគខាងកើត និងដាក់ពង្រាយសព្វាវុធនៅតំបន់ជិតព្រំដែនរុស្ស៊ី។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀតនៅថ្ងៃទី ១៧ ខែមករា តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) លោក Alexander Lukashevich បានឲ្យដឹងថា រុស្ស៊ីមិនមានចេតនាពិភាក្សាអំពីសំណើរធានាសន្តិសុខ ក្នុងក្របខ័ណ្ឌនៃអង្គការ OSCE នោះទេ៕

ប្រតិកម្មទៅវិញ