|
(រូបថត៖dw.com) |
(VOVworld) - នាយប់ថ្ងៃទី១៦ កុម្ភៈ ពីមជ្ឈមណ្ឌលអវកាស Plesstek របស់រុស្ស៊ីផ្កាយ
រណបទស្សនាមហាសាគរដំបូងរបស់សហភាពអឺរ៉ុប (EU) ដោយឈ្មោះ Sentinel ៣A
ត្រូវបានបាញ់បង្ហោះឡើងអវកាស។ផ្កាយរណបនេះនឹងជួយឲ្យ EU អាចតាមដាន
នូវបញ្ហានានានៅមហាសាគរទាំងយប់ទាំងថ្ងៃតាមរយៈការវាស់វែង កំពស់របស់
រលក សីតុណ្ហភាពនិងល្បឿនខ្យល់។សកម្មភាពតាមដានមហាសាគរ ដើរតួនាទី
សំខាន់មួយ ដែលជួយយល់ច្បាស់ថែមទៀតនូវស្ថានភាពបំរ៉ែបំរួល អាកាសធាតុ
ក៏ដូចជាការអនុវត្តន៍កិច្ចព្រមព្រៀងដែលទទួលបាននៅសន្និសីទ លើកទី២១នៃ
អនុសញ្ញាក្របខ័ណ្ឌអ.ស.បស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ (COP២១) នៅបារាំង
កាលពីខែធ្នូឆ្នាំទៅមិញ៕