EU និងវៀតណាមសុទិដ្ឋនិយមឆ្ពោះទៅខាងមុខ

Chia sẻ
Vovworld-ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jose Manuel នឹងមក​បំពេញ​ទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី២៥ដល់២៦សីហា។ 
EU និងវៀតណាមសុទិដ្ឋនិយមឆ្ពោះទៅខាងមុខ - ảnh 1
EU និងវៀតណាមសុទិដ្ឋនិយមឆ្ពោះទៅខាងមុខ (CPV)

        Vovworld-ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jose Manuel នឹងមក​
បំពេញ​ទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី២៥ដល់២៦សីហា។ នេះជា
ដំណើរទស្សនកិច្ចវៀតណាមលើកទី​២​ហើយ របស់លោក Barroso ជាមួយតួនាទី
ជាប្រធាន EC ក្នុងកាលៈទេសៈ​ទំនាក់​ទំនង​រវាង EU និងវៀតណាមកំពុងអភិវឌ្ឍន៍
ដ៏ល្អនិងសម្បូរបែប។ ឆ្លើយ​សម្ភាសអ្នក​យក​ព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន
វៀតណាមប្រចាំនៅបែលហ្ស៊ីក លោក Barroso បានឲ្យដឹងថា គោលដៅនៃដំណើរ
ទស្សនកិច្ចលើកនេះគឺសំដៅពង្រឹងលទ្ធផលដែល​ទទួលបាន ចាប់ផ្ដើមនិង
សហប្រតិបត្តិការតាមវិស័យនីមួយៗ ក៏ដូចជាទទួល​បាន​វឌ្ឍន៍ភាពក្នុងការចរចារ
ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ នាបច្ចុប្បន្ន EU ជាទី​ផ្សារនាំចេញធំ
បំផុតរបស់វៀតណាមនិងឈរលំដាប់ថ្នាក់ទី២អំពីដៃគូរពាណិជ្ជកម្មទ្វេភាគី។

        លើវិស័យនយោបាយ លោក Barroso បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់
វៀតណាមដូច​ជាអ្នក​សម្របសម្រួលក្នុងទំនាក់ទំនងរវាង EU និងអាស៊ាន។

        ស្ដីពីបញ្ហានៅសមុទ្រខាងកើតលោក Barroso បានអះអាងថា EU គោរព្ធ​សន្តិភាព​ស្ថិរភាពក្នុងដំបន់។ EU កំពុងលើកទឹកចិត្តបណ្ដាភាគីដោះស្រាយដោយ​សន្តិវិធី​តាម
រយៈការសន្ទនានិងសហប្រតិបត្តិការសមស្របនឹងច្បាប់អន្តរជាតិ ពិសេសគឺ
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រនិងបន្តធានាសុវត្ថិភាព​និង
សេរីភាពនាវាចរណ៍៕

ប្រតិកម្មទៅវិញ