(VOVworld) – នាថ្ងៃទី ១៩ មិថុនា ប្រធានាធិបតីអាមេរិក លោក Barack Obama ដែលកំពុង
មានដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ បានជួបសន្ទនាជាមួយអធិការបតី ប្រទេសម្ចាស់ផ្ទះ
លោកស្រី Angela Merkel ដើម្បីពិភាក្សាអំពីរាល់បញ្ហា ដូចជា៖ ទំនាក់ទំនងដៃគូរពាណិជ្ជ
កម្មនិងវិនិយោគអន្តរមហាអាត្លង់ទិក ការត្រួតពិនិត្យ បណ្ដាញ Internet និងបញ្ហានៅ
អាហ្វហ្គានីស្ថាន ស៊ីរីនិង Somali។ ថ្លែងមតិក្នុង សន្និសីទការសែតរួមជាមួយថ្នាក់ដឹកនាំ
ប្រទេសម្ចាស់ផ្ទះ ប្រធានាធិបតី Obama បានអះអាងថា៖ ទំនាក់ទំនងជាមួយអឺរ៉ុបជានិច្ច
កាលដើរតួនាទីដ៏សែនសំខាន់ក្នុង គោលនយោបាយកិច្ចការបរទេសរបស់អាមេរិក។ ស្តីពីបញ្ហានៅអាហ្វហ្គានីស្ថាន លោក Obama ចាត់ទុកថា៖ រដ្ឋាភិបាលនៅប្រទេសនេះ
និងកំលាំង Taliban ត្រូវដំណើរការចរចារជាមួយគ្នាដើម្បីដោះស្រាយជំលោះដែលអូស
បន្លាយក្នុងរយៈពេលយូរអង្វែងនិងចាប់ផ្តើមស្តាប្រទេសជាតិឡើងវិញ។ ចំពោះវិបត្តិ
នៅស៊ីរី ប្រធានាធិបតីអាមេរិកបានបដិសេធរាល់ព័ត៌មានអំពីការជ្រៀតជ្រែករបស់អាមេរិក ក្នុងជំលោះនៅស៊ីរី ព្រមទាំង ចោទប្រកាន់រដ្ឋាភិបាលស៊ីរីប្រើប្រាស់អាវុធគីមីក្នុង សង្គ្រាម
ស៊ីវិលនេះ។ ស្តីពីកម្មវិធីចារកម្ម Prims របស់អាមេរិក លោក Obama បានអះអាងថា៖ កម្មវិធី
នេះមានការកំណត់ដ៏តឹងរឹងនិងធ្វើសកម្មភាពក្រោមការ ឃ្លាំមើលរបស់តុលាការ។
អាស្រា័យនោះ កម្មវិធីនេះបានបំផ្លាញឧបាយកល វាយប្រហារភេវរកម្មមិនតិចជាងចំនួន
៥០ ដែលមិនត្រឹមតែនៅអាមេរិក ប៉ុណ្ណោះទេថែមទាំងនៅអាល្លឺម៉ង់ ទៀតផង។ រីឯខ្លួនវិញ
អធិកាបតី Angela Merkel បានឲ្យដឹងថា៖ អាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ
ការរបស់អាមេរិកលើវិស័យសន្តិសុខក្តី ប៉ុន្តែ ស្នើឲ្យអាមេរិកត្រូវមានតុលកយភាពក្នុងការ ធានាសន្តិសុខ ព្រមទាំង ការពារសេរីរបស់ប្រជាពលរដ្ឋ។ អ្នកប្រមុខរដ្ឋាភិបាលអាល្អឺម៉ង់
បានអះអាងទៀតថា៖ បែកឡាំងមិនផ្តល់អាវុធសំរាប់បណ្ដាកំលាំងប៉ះបោនៅស៊ីរីទេ ទោះ
បីជា បទហាមឃាត់ផ្តស់អាវុធនៃសហ ភាពអឺរ៉ុបចំពោះប្រទេសនេះបានអស់សុពលភាព
ក្តី៕
|
ប្រធានាធិបតី Obama បានអះអាងថា៖ ទំនាក់ទំនងជាមួយអឺរ៉ុបជានិច្ចកាលដើរតួនាទីដ៏សែនសំខាន់ក្នុង គោលនយោបាយកិច្ចការបរទេសរបស់អាមេរិក។ (Image: VOV Online) |