EU ឆ្ពោះទៅរក​ការបង្កើតសហគមន៍នយោបាយអឺរ៉ុប

Chia sẻ
(VOVWORLD) - សហភាពអឺរ៉ុប (EU) បានអញ្ជើញថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសចំនួន ៤៤ ចូលរួមសន្និសីទកំពូលនៃប្លុកនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៦ ខែតុលាខាងមុខ នៅរដ្ឋធានី Praha ប្រទេសឆែក។

សន្និសីទលើកនេះនឹងគូសសញ្ញានូវការបង្កើតសហគមន៍នយោបាយអឺរ៉ុប។ មន្ត្រីសហភាពអឺរ៉ុបមួយរូបបានឲ្យដឹងថា ក្រៅពីប្រទេសជាសមាជិកទាំង ២៧ សម្ព័ន្ធភាពនេះបានផ្ញើសារអញ្ជើញដល់ប្រទេសដែលកំពុងសុំចូលជាសមាជិកដែរ ក្នុងនោះមានម៉ុងតេណេហ្គ្រូ ម៉ាសេដូនីខាងជើង អ៊ុយក្រែន និងម៉ូដូវ៉ា ប្រទេសបាល់កង់ខាងលិចផ្សេងៗទៀត ក៏ដូចជាទួរគី និងអង់គ្លេស។ ក្រៅពីនោះ EU ក៏បានអញ្ជើញអាមេនី និងអាហ្សែបៃហ្សង់ផងដែរ។

គោលដៅនៃការបង្កើតសហគមន៍នយោបាយអឺរ៉ុបគឺបើកចេញសមត្ថភាពដោះស្រាយបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា តាមរយៈការពង្រឹងសន្តិសុខ ស្ថិរភាព និងសុខុមាលភាព។ ទម្រង់នៃការសន្ទនាថ្មី នឹងត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ៕

 

ប្រតិកម្មទៅវិញ