ក្នុងប៉ុន្មានឆ្នាំកន្លងមក EU ធ្លាប់បានរិះគន់រុស្ស៊ីម្តងហើយម្តងទៀតចំពោះយុទ្ធនាការផ្សព្វផ្សាយ ដែលផ្តោតទៅលើប្លុកនេះ ប៉ុន្តែនេះគឺជាលើកដំបូងហើយ ដែល EU បានរិះគន់ចិន។ ជាក់ស្ដែង កាលពី ខែមិនា ឆ្នាំ ២០២០ ស្ថានទូតចិនប្រចាំនៅបារាំងបានបង្ហោះព័ត៌មាននៅលើគេហទំព័ររបស់
ស្ថានទូត ដែលបានចោទប្រកាន់បុគ្គលិកសុខាភិបាលនៃប្រទេសនេះ នៅមណ្ឌលថែទាំជនចាស់ជរានៅបារាំង មិនយកចិត្តទុកដាក់ទៅលើការងារ ហើយទុកឲ្យមនុស្សវ័យចំណាស់ស្លាប់ដោយសារជំងឺរាតត្បាត Covid-19 ជាដើម។
សូមបញ្ជាក់ដែរថា ទំនាក់ទំនងរវាង EU ជាមួយចិន កាន់តែអាក្រក់ទៅ ៗ បន្ទាប់ពីការរាតត្បាតនៃជំងឺ Covid-19 ខណៈដែលកើតមានការខ្វែងគំនិតគ្នាអំពីការដែលចិនធ្វើចំណាត់ការជំងឺរាតត្បាត ឬរបៀបដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានផ្សាយព័ត៌មានអំពីចិនផងដែរ៕