ECOSOC អនុម័តលើសេចក្ដីថ្លែងការណ៍ថ្នាក់រដ្ឋមន្រ្តីស្ដីពីការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍និរន្តរភាព

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២០ កក្កដា នៅទីស្នាក់ការ អ.ស.បនៅ ទីក្រុងញូយ៉ករបស់អាមេរិក បានប្រព្រឹត្តទៅសម័យប្រជុំជាន់ខ្ពស់ (HLS) និង វេទិកានយោបាយជាន់ខ្ពស់ (HLPF) ឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចនិង សង្គមកិច្ចអ.ស.ប (ECOSOC)។
ECOSOC អនុម័តលើសេចក្ដីថ្លែងការណ៍ថ្នាក់រដ្ឋមន្រ្តីស្ដីពីការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍និរន្តរភាព - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំរបស់ ECOSOC (រូបថត៖TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២០ កក្កដា នៅទីស្នាក់ការអ.ស.បនៅ ទីក្រុងញូយ៉ករបស់អាមេរិក បានប្រព្រឹត្តទៅសម័យប្រជុំជាន់ខ្ពស់ (HLS) និង វេទិកានយោបាយជាន់ខ្ពស់ (HLPF) ឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចនិង សង្គមកិច្ចអ.ស.ប (ECOSOC)។ HLPF និង HLS បានអនុម័តលើសេចក្ដីថ្លែង ការណ៍ថ្នាក់រដ្ឋមន្ត្រី ក្នុងនោះ អះអាងនូវការប្ដេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការ អនុវត្តរបៀបវារៈឆ្នាំ២០៣០ ស្ដីពីកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍន៍ដោយ និរន្តរភាព។         គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen The Phuong បានរួមវិភាគទានយ៉ាងសកម្មទៅក្នុងសកម្មភាព របស់ HLS និង HLPF ២០១៧។ ថ្លែងមតិនៅ HLS នាថ្ងៃទី១៨ កក្កដា លោក Nguyen The Phuong បានអះអាងនូវការសន្យារបស់វៀតណាមក្នុងការអនុវត្ត របៀបវារៈ២០៣០ក្នុងនោះមានការអនុម័តនិងខំប្រឹងប្រែងអនុវត្តផែនការធ្វើសកម្មភាពជាតិស្ដីពីគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ