ECB មិនលើកកំពស់កំរិតទូទាត់សំរាប់ក្រិក

Chia sẻ
(VOV)_ធនាគារកណ្ដាលអឺរ៉ុប ( ECB) នារសៀលថ្ងៃទី៦ កក្កដា ​បាន​សម្រេច​មិនបើកទូលាយកម្មវិធីជួយឧបត្ថម្ភទូទាត់បន្ទាន់ (ELA) សំរាប់បណ្ដា​ធនាគារ​ក្រិក គឺរក្សាកំរិត ELA ប្រមាណ៨៩ពាន់លាន Euro ដូចនឹងសេចក្ដីជូន​ដំណឹងនាដើមសប្ដាហ៍មុន។
ECB មិនលើកកំពស់កំរិតទូទាត់សំរាប់ក្រិក - ảnh 1
ECB មិនលើកកំពស់កំរិតទូទាត់សំរាប់ក្រិក

          (VOV)_ធនាគារកណ្ដាលអឺរ៉ុប ( ECB) នារសៀលថ្ងៃទី៦ កក្កដា ​បាន​សម្រេច
​មិនបើកទូលាយកម្មវិធីជួយឧបត្ថម្ភទូទាត់បន្ទាន់ (ELA) សំរាប់បណ្ដា​ធនាគារ​ក្រិក
 គឺរក្សាកំរិត ELA ប្រមាណ៨៩ពាន់លាន Euro ដូចនឹងសេចក្ដីជូន​ដំណឹងនាដើម
សប្ដាហ៍មុន។

          នាថ្ងៃនេះដែរ បារាំង អាល្លឺម៉ង់បានបើកឱកាសចរចារជាបន្តជាមួយក្រិក ​បន្ទាប់
ពីជំនួបសន្ទនារវាងប្រធានាធិបតីបារាំង លោក Francois Hollande និងអធិកាបតីអាល្លឺ
ម៉ង់ លោកស្រី Angela Merkel ។ សេចក្ដីប្រកាសនេះ បាន​សរអោយឃើញនូវការខំ
ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការ​ស្វែងរកដំណោះស្រាយ ៖
 វិបត្តិក្រោយការស្ទង់មតិប្រជាជននៅក្រិក។ 

          ក្នុងពេលនោះ អគ្គនាយកមូលនិធិរូបីយវត្ថុអន្តរជាតិ ( IMF) លោកស្រី ​Christine
 Lagarde​ បានអះអាងថា៖ យន្តការហិរញ្ញវត្ថុនេះនឹងជួយក្រិក ​ក្នុងករណី​ដែលបាន
សំណូមពរ​៕

ប្រតិកម្មទៅវិញ