EC អំពាវនាវឲ្យមានការចរចាដើម្បីដោះស្រាយភាពតានតឹងនៅ Catalunya

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងសម័យប្រជុំបន្ទាន់ស្ដីពីភាពតានតឹងខាងនយោបាយនៅ Catalunya ប្រទេសអេស្ប៉ាញ់ ចំពោះមុខសភាអឺរ៉ុប (EP) នាថ្ងៃទី៤ តុលា អនុ ប្រធាន EC លោក Frans Timmermans ចាត់ទុកថា នេះជាពេលវេលាដើម្បីភាគី ទាំងអស់ចូលរួមតុចរចារដើម្បីស្វែងរកដំណោះស្រាយក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញអេស្ប៉ាញ់។
EC អំពាវនាវឲ្យមានការចរចាដើម្បីដោះស្រាយភាពតានតឹងនៅ Catalunya - ảnh 1 សម័យប្រជុំមួយរបស់សភាអឺរ៉ុប (រូបថត៖ AFP/TTXVN)

EC ការពារទស្សនៈដោយចាត់ទុកថា នេះជាបញ្ហាផ្ទៃក្នុងរបស់ អេស្ប៉ាញ់ ហើយអំពាវនាវឲ្យភាគីនានាផ្លាស់ប្ដូរពីស្ថានការណ៍ប្រឈមមុខគ្នាទៅ រកការសន្ទនា។

        នាថ្ងៃដដែល រដ្ឋាភិបាលអេស្ប៉ាញ់បានបដិសេធការអំពាវនាវរបស់ មេដឹកនាំតំបន់ស្វយ័ត្ន Catalunya លោក Carles Puigdemont ស្ដីពីភាគីទី៣មួយ ដែលចូលរួមការផ្សះផ្សាទាក់ទិនដល់ការទាមទារឯករាជ្យដោយខុសច្បាប់នៃ តំបន់នេះ។ សេចក្ដីប្រកាសរបស់ខុទ្ទកាល័យយនាយករដ្ឋមន្រ្តីលោក Mariano Rajoy អះអាងថា នឹងគ្មានកិច្ចសន្ទនាណាមួយរហូតដល់ពេលណាលោក Puigdemont លុបបំបាត់ការទាមទារឯករាជ្យ ដែលត្រូវ Madrid ចាត់ទុកថា គឺខុសច្បាប់៕

ប្រតិកម្មទៅវិញ