CPP ទទួលបានជ័យជំនះក្នុងការបោះឆ្នោតសមាជិកសភាកម្ពុជានីតិកាលទី ៦

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៣០ កក្កដា ឆ្លើយសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជានោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោកសុខឥសានបានអះអាងថា គណបក្សប្រជាជនកម្ពុជា ដោយមានសម្ដេចហ៊ុនសែនជាប្រធាន ទទួលបានជ័យជំនះយ៉ាង ភ្លុកទឹក ភ្លុកដី នៅក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី ៦ ។
CPP ទទួលបានជ័យជំនះក្នុងការបោះឆ្នោតសមាជិកសភាកម្ពុជានីតិកាលទី ៦ - ảnh 1 អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោកសុខឥសាន

លោកសុខឥសានបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ដោយមានសម្លេងគាំទ្រជាង 77,5% នៃសន្លឹកឆ្នោតសរុប។ CPP នឹងទទួលបានអាសនៈជាង ១០០ នៅក្នុងរដ្ឋសភានីតិកាលថ្មី។

ការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី ៦ ត្រូវបានរៀបចំឡើងនាថ្ងៃទី ២៩ កក្កដា ហើយប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ដោយមានអត្រាអ្នកបោះឆ្នោតទៅបោះឆ្នោតខ្ពស់ គឺ ជាង 82,17%។ អត្រាខ្ពស់នេះបានសរឲ្យឃើញថា បរិយាកាសនយោបាយនៅព្រះរាជាណាចក្រកម្ពុជា ពិតជាមាន លទ្ធិប្រជាធិបតេយ្យសេរីភាព និងសមភាព។ គណបក្សប្រជាជនកម្ពុជា(CPP) ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនគឺសក្តិសមនឹងជ័យជំនះយ៉ាងភ្លូកទឹក ភ្លូកដីក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលថ្មីនេះ។ ក្នុងអាណត្តិ ៥ ឆ្នាំ 2018-2023 នោះ CPP ត្រូវបានប្រជាជនប្រគល់ភារកិច្ចដ៏ធ្ងន់ធ្ងរ បន្តបុព្វហេតុដឹកនាំអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែ វិបុលភាព និង សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ