COVID-19៖ វៀតណាមមានអ្នកជំងឺចំនួន ២២ នាក់បន្ថែមទៀត ត្រូវបានប្រកាសជាសះស្បើយ

Chia sẻ
(VOVWORLD) - រហូតមកដល់ពេលនេះ នៅវៀតណាម អ្នកជំងឺឆ្លង COVID-19 ចំនួន ១៦៨ នាក់ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ២៦៥ ករណី ដែលត្រូវបានប្រកាសជាសះស្បើយ។
COVID-19៖ វៀតណាមមានអ្នកជំងឺចំនួន ២២ នាក់បន្ថែមទៀត ត្រូវបានប្រកាសជាសះស្បើយ - ảnh 1 វៀតណាមមានអ្នកជំងឺចំនួន ២២ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយពីជំងឺ COVID-19

យោងតាមព័ត៌មាន ពីគណៈកម្មាធិ ការជាតិ ដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បានឲ្យដឹងថា នាថ្ងៃទី ១៤ ខែមេសា វៀតណាមមានអ្នកជំងឺចំនួន ២២ នាក់ដែល ត្រូវបានប្រកាសថាបានជាសះស្បើយពីជំងឺរាតត្បាត COVID-19 ក្នុងនោះមានអ្នកជំងឺបរទេសចំនួន ៥ នាក់។ អ្នកជំងឺទាំងអស់នេះបានធ្វើតេស្តិ៍អវិជ្ជមានចំនួន ៣ ដង នឹងវីរុស SARS-CoV-2។ បច្ចុប្បន្ននេះ សុខភាពរបស់ពួគគេមានស្ថេរភាព ហើយនឹងបន្តនៅដាច់ដោយ ឡែករយៈពេល ១៤ ថ្ងៃទៀត។ ហេតុដូច្នេះ រហូតមកដល់ពេលនេះ នៅវៀតណាម អ្នកជំងឺឆ្លង COVID-19 ចំនួន ១៦៨ នាក់ ក្នុងចំណោមអ្នកជំងឺសរុបចំនួន ២៦៥ ករណី ដែលត្រូវបានប្រកាសជាសះស្បើយ៕

ប្រតិកម្មទៅវិញ