COP 25៖ អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានថាវិបត្តិអាកាសធាតុកំពុងគំរាមកំហែងដល់អរិយធម៌

Chia sẻ
(VOVWORLD) -  ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី ២៥ របស់ភាគីនានានៃអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 25) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ធ្នូនៅរដ្ឋធានីម៉ាឌ្រីត ប្រទេសអេស្ប៉ាញ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ. ស.ប) លោក Antonio Guterres បានបញ្ជាក់ថាប្រឈមមុខនឹងវិបត្តិអាកាសធាតុដែលគំរាមកំហែងដល់អរិយធម៌មនុស្សលោកត្រូវតែជ្រើសរើសរវាងក្តីសង្ឃឹមនិងការចុះចាញ់។
COP 25៖ អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានថាវិបត្តិអាកាសធាតុកំពុងគំរាមកំហែងដល់អរិយធម៌ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ. ស.ប) លោក Antonio Guterres (រូបថត៖ AFP/TTXVN)

ការប្រែប្រួលអាកាសធាតុនឹងបំផ្លាញសុខភាពនិងសុវត្ថិភាពរបស់មនុស្សគ្រប់រូបនៅលើភពផែនដីនេះ។ ទន្ទឹមនឹងនោះដែរ ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosi បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែចូលរួមក្នុងកិច្ចព្រមព្រៀងនេះហើយសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុបានបង្កការគំរាមកំហែងដល់សុខភាព   សាធារណៈ សេដ្ឋកិច្ច និងសន្តិសុខជាតិផងដែរ។ លោកស្រី Pelosi កំពុងដឹកនាំ   គណៈប្រតិភូជាសមាជិកសភាអាមេរិកជាង ១០ នាក់ទៅកាន់ទីក្រុងម៉ាឌ្រីដ ដើម្បីចូលរួមកិច្ចប្រជុំនេះក្នុងគោលបំណងចង់បង្ហាញថាភាគច្រើនជនជាតិអាមេរិកក៏ដូចជាបេក្ខជនគណនក្សប្រជាធិបតេយ្យដែលកំពុងរកសម្លេងឆ្នោតចូលក្នុងសេតវិមាន នៅតែសន្យាជាមួយនឹងគោលដៅដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានដាក់ចេញផងដែរ៕

ប្រតិកម្មទៅវិញ