Can Tho៖ ធានាឲ្យសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់សម្រាប់ព្រឹត្តិការណ៍ APEC ២០១៧ |
នាថ្ងៃទី ១៥ សីហា នគរបាលទីក្រុង Can Tho ភាគខាងត្បួងវៀតណាមបានរៀបចំសន្និសីទអនុវត្តការងារធានាឲ្យសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ ព្រឹត្តិការណ៍ APEC ២០១៧ និងចេញដំណើរប្រតិបត្ដិការមធ្យោបាយនាំគណៈប្រតិភូ ការពារគណៈប្រតិភូចូលរួមសន្និសីទសន្ទនាជាន់ខ្ពស់នៅ Can Tho។ ក្នុងអំឡុងពេលប្រព្រឹត្តិទៅព្រឹត្តិការណ៍ APEC ២០១៧ នគរបាល Can Tho នឹងប្រមូលផ្ដុំកម្មាភិបាល យុទ្ធជន ១០០ % នៃបណ្ដាក្រុម ការិយាល័យជំនាញ នគរបាលខ័ណ្ឌ ស្រុក ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព។ ទន្ទឹមនឹងរួមសហការជាមួយបណ្ដាមន្ទីរ ស្ថាប័ននានានៅមូលដ្ឋានអនុវត្តការឃោសនាអត្ថន័យនៃព្រឹត្តិការណ៍ APEC វៀតណាម ២០១៧ ជាមួយប្រជាជននៅទីក្រុង។ បណ្ដាការិយាល័យជំនាញនៃនគរបាលទីក្រុង Can Tho ក៏បានអនុវត្តផែនការជាច្រើនដើម្បីធានាសុវត្ថិភាពជូនគណៈប្រតិភូភ្ញៀវអន្តរជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់អញ្ជើញមក Can Tho ក្នុងអំឡុងពេលប្រព្រឹត្តិទៅព្រឹត្តិការណ៍។
សប្តាហ៍សន្តិសុខស្បៀងអាហារ និងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពីសន្តិសុខ ស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុនឹងប្រព្រឹត្តិទៅនៅ Can Tho ក្នុងក្របខ័ណ្ឌឆ្នាំ APEC ២០១៧ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ សីហា។ ព្រឹត្តិការណ៍ APEC ២០១៧ នៅ Can Tho ក៏ប្រព្រឹត្តិទៅកិច្ចប្រជុំ សិក្ខាសាលា សន្និសីទ ចំនួន ១៥ ផងដែរ៕