ASEAN និង EU ធ្វើកិច្ចសន្ទនាអំពីវ៉ាក់សាំងបង្ការកូវីដ ១៩

Chia sẻ

(VOVWORLD) - ក្នុងកិច្ចសន្ទនាអ្នកជំនាញ លើកទី ២ ស្តីពី វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទើបបានប្រព្រឹត្តទៅ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងសហភាពអឺរ៉ុប (EU) បានពីភាក្សាអំពីការលេចឡើងនៃវីរុស SARS-CoV-2បំលែងខ្លួនថ្មី ការពង្រីកសមត្ថភាពផលិតវ៉ាក់សាំង សមត្ថភាពនិងបញ្ហាប្រឈមផ្សេងៗ។

ASEAN និង EU ធ្វើកិច្ចសន្ទនាអំពីវ៉ាក់សាំងបង្ការកូវីដ ១៩ - ảnh 1អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍វប្បធម៍សង្គម លោក Kung Phoak (រូបថត៖ TTXVN)

អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍វប្បធម៌ - សង្គម លោក Kung Phoak បានឲ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បានអនុម័តលើផែន ការយុទ្ធសាស្រ្តនិងសកម្មភាពក្នុងតំបន់អាស៊ានស្តីពីសន្តិសុខ និងភាពខ្លួនទីពឹងខ្លួនឯង អំពីវ៉ាក់សាំងក្នុងដំណាក់កាល ២០២១- ២០២៥ កាលពីថ្ងៃ១៤កន្លងទៅ ក្នុងនោះ ជំរុញការសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃផ្តូចផ្តើមនៅក្នុងតំបន់។

ឯអគ្គរដ្ឋទូត EU ប្រចាំនៅអាស៊ានលោក Igor Driesmans បានអះអាងថា  EU និងប្រទេសជាសមាជិកគឺជាអ្នកឧបត្ថម្ភ ឈានមុខគេដល់យន្តការ COVAX  ដោយមានការប្តេជ្ញាចិត្តផ្តល់ទីកប្រាក់ឧបត្ថម្ភចំនួន២,៤៧ ពាន់លានអឺរ៉ូ សម្រាប់គំនិតផ្តូចផ្តើមពហភាគីនេះ។ EU បាននាំចេញ៥០% នៃការផលិតវ៉ាក់សាំងរបស់ខ្លួនស្មើនឹង២០៥លានដូស ដល់ប្រទេសចំនួន៤៥ នៅទូទាំងពិភពលោក។ តាមការគ្រោងទុក អាស៊ាននឹងទទួលបានវ៉ាក់សាំងចំនួន ៣២លានដូសតាមយន្តការ COVAX  នៅចុងឆ្នាំ២០២១៕

ប្រតិកម្មទៅវិញ