APEC 2017៖ សហគ្រាសចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើក |
នាព្រឹកថ្ងៃទី ១១ កញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅសិក្ខាសាលា សហគ្រាសធុនតូចបំផុត តូច និងមធ្យម ចាប់ផ្ដើមអាជីព ផ្លាស់ប្ដូរថ្មី និងរស់រវើកនៅក្នុងតំបន់ APEC។ នៅទីនេះ អង្គប្រជុំបានវាយតម្លៃថា៖ សហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) និងចាប់ផ្ដើមអាជីព គឺជាកត្តាជំរុញការច្នៃប្រឌិតនិងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Hoang Van Dung ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ APEC (ABAC) វៀតណាមបានឲ្យដឹងថា៖
"ចំពោះវៀតណាម សហគ្រាសធុនតូចនិងមធ្យម មានការរួមចំណែកយ៉ាងច្រើន ជាពិសេសគឺក្រោយសេចក្ដីសម្រចចិត្តមជ្ឈឹម លើកទី ៥ ស្ដីពីការវាយតម្លៃឡើងវិញ ហើយមានវិធានការជួយឧបត្ថម្ភសហគ្រាសធុនតូច និងមធ្យម។ សិក្ខាសាលាជាមួយវាគ្មិននិងអ្នកតាក់តែងគោលនយោបាយ ដើម្បីសហគ្រាសធុនតូបបំផុត តូច និងមធ្យមរួមគ្នាពិភាក្សា និង ស្វែងរកវិធានការដែលមានប្រសិទ្ធភាព សម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងរួមវិភាគទានជួយវៀតណាមអភិវឌ្ឍន៍”៕