អភិរក្សរបរប៉ាក់ចរបាប់របស់នារីជនជាតិ Dao Tien នៅខេត្ត Cao Bang

Chia sẻ
(VOVWORLD) - ចាប់តាំងពីច្រើនជំនាន់មកហើយ នារីជនជាតិ Dao Tien នៅភូមិ Na Chan ឃុំ Hoa Tham ស្រុក Nguyen Binh ខេត្ត Cao Bang ជានិច្ចកាលបានថែរក្សា និងអភិវឌ្ឍន៍របរប៉ាក់ចរបាប់ និងការរចនាក្បូរក្បាច់ដោយក្រមួនឃ្មុំ។ យោងតាមទំនៀមទម្លាប់ពីយូរយាណាស់មកហើយ មុនពេលរៀបអាពាហ៍ពិពាហ៍ កូនក្រមុំជនជាតិ Dao ត្រូវចេះ ដេរប៉ាក់ ហើយត្រុវចេះត្បាញរ៉ូបសម្រាប់អាពាហ៍ ពិពាហ៍របស់ខ្លួន។ 
អភិរក្សរបរប៉ាក់ចរបាប់របស់នារីជនជាតិ Dao Tien នៅខេត្ត Cao Bang - ảnh 1 នារីជនជាតិ Dao Tien នៅខេត្ត Cao Bang (រូបថត៖ VietnamJourney)

ផលិតផលប៉ាក់ចរបាប់ជាមួយក្បូរក្បាច់ស្រស់ស្អាត ដែលពោរពេញទៅដោយអត្ថន័យខុសៗពីគ្នារបស់បងប្អូននៅទីនេះ បានបង្ហាញនូវជីវភាពរស់នៅខាងវប្បធម៌ ក៏ដូចជាសាសនារបស់ប្រជាជន Dao ផងដែរ។

ការត្បាញចរបាប់មិនត្រឹមតែជា របរ រកប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងជាកន្លែងផ្ដាំផ្ញើមនោសញ្ចេតនារបស់ជនជាតិ  Dao Tien ទៀតផង។ តាមរយៈពណ៌ និងក្បូរក្បាច់នៅលើផ្ទៃក្រណាត់ចរបាប់នោះ នារីជន ជាតិ Dao Tien បានត្បាញក្រណាត់ ចរបាប់ សម្រាប់ដេរសំលៀកបំពាក់ កន្សែងនិងរបស់របរប្រើប្រាស់ក្នុងផ្ទះដូចជា ភួយ កម្រាលខ្នើយ និងកម្រាលគ្រែជាដើម។ របស់របរទាំងនេះពិតជាស្រស់ស្អាត ទាក់ភ្នែក ហើយបង្កប់នូវផ្នត់វប្បធម៌ប្រពៃណីជាច្រើន។ ជាអាទ៍ដូចជា រូបផ្កាយដែមានស្លាបជាច្រើនគឺតំណាងឱ្យអំណាចនៃធម្មជាតិ និងអវកាស។ ក្បូរក្បាច់រូបដូនតា ដូចជារូបឆ្កែទោលនិងឆ្កែមួយគូគឺដើម្បីក្រើនរំលឹកកូនចៅត្រូវគោរពដូនតារបស់ខ្លួនជានិច្ច។ ក្រៅពីនោះ ក៏មានក្បូរក្បាច់រុក្ខជាតិ និងសត្វ ដែលបានផ្សារភ្ចាប់ជាមួយជីវភាពរស់នៅជាប្រចាំថ្ងៃរបស់ជនជាតិ Dao។ ដូច្នេះ របរតម្បាញចរបាប់ត្រូវបានចាត់ទុកជា "ដួងព្រលឹង" ដែលបានបង្កើតអត្តសញ្ញាណដ៏វិសេសវិសាលរបស់ជនជាតិ Dao Tien។

អភិរក្សរបរប៉ាក់ចរបាប់របស់នារីជនជាតិ Dao Tien នៅខេត្ត Cao Bang - ảnh 2ក្រុមការងារផលិតប៉ាក់ចរបាប់ជនជាតិ Dao នៅភូមិ Na Chan  Thang Coong  ឃុំ Hoa Tham (រូបថត៖ VietnamJourney)

វត្ថធាតុដើមសំខាន់ៗ ដើម្បីធ្វើផលិតផលប៉ាក់ចរបាប់គឺគឺសរសៃដើមឈើមួយប្រ ភេទ (Day និង Lanh) ដែលអាចរកឃើញនៅភូមិតែម្ដង។ ដំណើរការតម្បាញគឺធ្វើដោយដៃទាំងស្រុង ពោលគឺតាមរយៈបាតដៃដ៏ប៉ិនប្រសប់ប្រកបដោយភាពហ្មត់ចត់របស់ស្ត្រី។ ផលលិតផលប៉ាក់ចរបាប់ និងការរចនាក្បូរក្បាច់ដោយក្រមួនឃ្មុំគឺភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីដេរសំលៀកបំពាក់ ដន្សែង និងរបស់របរប្រើប្រាស់ក្នុងផ្ទះ។ លោកស្រី Ban Thi Xuan សមាជិការមួយរូបនៃក្រុមប៉ាក់បានឲ្យដឹងថា៖“ដើម្បីធ្វើផលិតផលឲ្យបានល្អ គឺត្រូវជ្រើសរើសក្រណាត់ចរបាប់ ដោយប្រយ័ត្នប្រយែង បន្ទាប់ មកត្រូវជ្រលក់ស្មាច់ ទើបអាចប៉ាក់ក្បូរក្បាច់នានា។ សម្លៀកបំពាក់ប្រពៃណី និងផលិតផលវត្ថុអនុស្សាវរីយ៍ជាច្រើនដូចជាកន្សែង គឺត្រូវចំណាយពេលប៉ាក់យ៉ាងអត់ធ្មត់ និងម៉ត់ចត់ណាស់។ ផលិតផលទាំងនេះត្រូវបានធ្វើដោយដៃទាំងស្រុង ហើយថែមទាំងត្រូវធានាគុណភាពទៀតផង។ ដូច្នេះហើយ អតិថិជនពិតជានិយមចូលចិត្តផលិផលទាំងនេះខ្លាំងណាស់“។

របរតម្បាញចរបាប់បានផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់បងប្អូនជនជា Dao Tien នៅខេត្ត Cao Bang។ របរនេះមិនត្រឹមតែបានត្បាញចេញនូវក្រណាត់ស្អាតៗ និងសម្លៀកបំពាក់ប្រពៃណីសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវវប្បធម៌របស់ជនជាតិ Dao Tien ទៀតផង។ ទោះយ៉ាងណាក៏ដោយ ដោយសារតែហេតុផលជាច្រើន មានដំណាក់កាលខ្លះ របរតម្បាញចរបាប់ត្រូវប្រឈមមុខនឹងគ្រោះអាសន្នបាត់បង់។ ដើម្បីស្តារ និងអភិរក្សរបរនេះ រដ្ឋអំណាច និងប្រជាជននៅឃុំ Hoa Tham ( Nguyen Binh ) បានខិតខំប្រឹងប្រែងពង្រីកប្រកបដោយប្រសិទ្ធភាពនូវរបរតម្បាញ បង្កើតការងារធ្វើប្រកបដោយចីរភាពជូនអ្នកភូមិ។ ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoa Tham លោក Hoang Ton Sao បានឲ្យដឹងថា៖ ឃុំបានដឹកនាំអង្គការ និងសមូហភាពនានា ជាពិសេសគឺសមាគមនារីឃុំ ដើម្បីធ្វើការឃោសនា ចលនាដល់បងប្អូននៅតាមឃុំនានា ស្ដាររបរតម្បាញឡើងវិញ។ នាឆ្នាំ ២០១៧ គណៈកម្មាធិការប្រជាជនឃុំបានសម្រេចចិត្តបង្កើតរោងប៉ាក់ចរបាប់ភូមិ  Na Chan ដើម្បីឧទ្ទេសនាមផលិតផលដល់អតិថិជន។ លោក Hoang Ton Sao បានឲ្យដឹងថា៖ “ឃុំបានតភ្ជាប់ជាមួយមជ្ឈមណ្ឌលមួយចំនួន ដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផលនៅតាមកន្លែងជាច្រើន។ ក្រៅពីនេះ គណៈកម្មាធិការប្រជាជនឃុំក៏បានជួយឧបត្ថម្ភ រៀបចំផែនការធ្វើសកម្មភាបសម្រាប់ក្រុម និងតម្រង់ទិសដៅទីផ្សារលក់ចេញ។ លើលពីនេះទៅទៀត គម្រោងអភិវឌ្ឍន៍សមាគមកសិករខេត្ត Cao Bang (CFP) បានបើកថ្នាក់ហ្វឺកហ្វឹន បណ្តុះបណ្តាលវិជ្ជាជីវៈ ជួយឧបត្ថម្ភថវិកាសម្រាប់ក្រុមអ្នកប៉ាក់ចរបាប់ Na Chan អភិវឌ្ឍន៍។ តាមរយៈដំណើរការអនុវត្តន៍ ផលិតផលប៉ាក់ចរបាប់ទទួលបានចំណាប់អារម្មណ៍ជាច្រើនពីគ្រប់ទិសទី ព្រមទាំងជួយកែលម្អប្រាក់ចំណូលជូនបងប្អូនប្រជាជនទៀតផង“។

អភិរក្សរបរប៉ាក់ចរបាប់របស់នារីជនជាតិ Dao Tien នៅខេត្ត Cao Bang - ảnh 3 ផលិតផលប៉ាក់ចរបាប់ (រូបថត៖ VietnamJourney)

ទន្ទឹមនឹងនេះ នាឆ្នាំ ២០១២ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ Cao Bang (DECEN) បានរួមសហការជាមួយក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត Dai An បង្កើតក្រុមការងារផលិតប៉ាក់ចរបាប់ជនជាតិ Dao នៅភូមិ Na Chan  Thang Coong ឃុំ Hoa Tham ដែលមានសមាជិកចំនួន ១៧ នាក់។ ចាប់ពីក្រណាត់ចរបាប់ប្រពៃណីសម្រាប់ជីវភាពរស់នៅនោះ ផលិត ផលរបស់បងប្អូននារីនៅទីនេះបានក្លាយទៅជាទំនិញ ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់តំបន់នានា និងភ្ញៀវទេសចរអន្តរជាតិ។ លោកស្រី  Trieu Thi Nhim ប្រធានក្រុមអ្នកប៉ាក់ Na Chan បានឲ្យដឹងថា៖“ក្រុមការងារប៉ាក់ចរបាប់ Na Chan មិនត្រឹមតែជួយថែរក្សារបរប្រពៃណី និងអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលជូនបងប្អូននារីទៀតផង។ ទន្ទឹមនឹងនេះ ផលិតផលទាំងនេះទទួលបានការនិយមចូលចិត្តពីសំណាក់ភ្ញៀវទេសចរ។ យើងខ្ញុំមានក្ដីសង្ឃឹមថា រដ្ឋអំណាចមូលដ្ឋាននឹងយកចិត្តទុកដាក់ ជួយឧបត្ថម្ភ ដើម្បីរក្សាសកម្មភាពរបស់ក្រុមការងារប៉ាក់យ៉ាងយូរអង្វែងផងដែរ“។

ដោយមានសក្ដានុពលអភិវឌ្ឍន៍ទេសចរណ៍នៅខេត្ត Cao Bang នោះ របរប៉ាក់ចរបាប់ និងការចនាក្បូរក្បាច់ដោយក្រមួនឃ្មុំរបស់ជនជាតិ Dao Tien នៅស្រុក Binh Nguyen មានឱកាសអភិវឌ្ឍន៍ កសាងពាណិជ្ជសញ្ញា ស្វែងរកទីផ្សារដ៏ធំទូលាយសម្រាប់ផលិតផល ព្រមទាំងរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជននៅស្រុក ទៀតផង៕

ប្រតិកម្មទៅវិញ