ពិធីសែនព្រេនអារក្សអ្នកតាព្រៃភ្នំរបស់ជនជាតិ Nung នៅស្រុក Xin Man ខេត្ត Ha Giang

Chia sẻ

(VOVWORLD) - ពិធីបុណ្យសែនព្រេនអារក្សអ្នកតាព្រៃភ្នំ បានក្លាយជាលក្ខណៈស្រស់ស្អាតក្នុងជីវភាពខាងវប្បធម៌និងជំនឿប្រពៃណីរបស់ជន ជាតិ Nung នៅស្រុក Xin Man ខេត្ត Ha Giang តាំងពីយូរណាស់មកហើយ។ តាមជំនឿរបស់អ្នកស្រុកនៅទីនេះ "អារក្សអ្នកតា" ត្រូវបានចាត់ទុកថាជាព្រះអាទិទេពដ៏សក្តិសិទ្ធិមួយអង្គការពារអ្នកភូមិក្នុងជីវភាពប្រចាំថ្ងៃ ប្រទានពរឲ្យអាកាសធាតុអំណោយផលនិងរកស៊ីមានបាន។

ពិធីសែនព្រេនអារក្សអ្នកតាព្រៃភ្នំរបស់ជនជាតិ Nung នៅស្រុក Xin Man ខេត្ត Ha Giang - ảnh 1គ្រឿងតង្វាយត្រូវបានរៀបចំនៅក្នុងព្រៃ (រូបថត៖ xobaotaichinhvietnam.vn)

មកទស្សនានៅបណ្តាភូមិដែលមានជនជាតិ Nung រស់នៅក្នុងឃុំ Xin Man ភ្ញៀវទេសចរនឹងឃើញពណ៌ខៀវស្រងាត់ដ៏ធំល្វឹងល្វើយគ្របដណ្តប់លើព្រៃឈើរហូតដល់ជើងមេឃ។ ក្រៅពីព្រៃឈើដែលបានដាំនិងការពារសម្រាប់ការ លូតលាស់មកក៏មានព្រៃបុរាណដែលមានគល់ឈើធំៗ មានអាយុកាលរាប់រយឆ្នាំដែរ។ ព្រៃឈើនិមួយៗនៅ Xin Man ត្រូវបានប្រជាជននៅទីនេះការពារ និងថែរក្សា ព្រោះក្រៅពីយល់ដឹងពីការការពារធនធានធម្មជាតិ ប្រជាជនក៏មានគោលគំនិតថា តំបន់ព្រៃឈើនីមួយៗ គឺមានអារក្សអ្នកតាការពារមួយអង្គដែរ ដូច្នេះពួកគេត្រូវតែថែរក្សា ហើយជារៀងរាល់ឆ្នាំ តែងតែត្រៀមគ្រឿងសំណែនសម្រាប់សែនព្រេនអារក្សអ្នកតាព្រៃភ្នំ។  លោក Di Sao Ngan នៅភូមិ Xin Man ឃុំ Xin Man បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ ជនជាតិ Nung តែងតែរៀបចំពិធីសែនអារក្សអ្នកតាព្រៃភ្នំ។  ការបរិច្ចាគភាគច្រើនបានប្រមូលអាហារសម្រាប់ថ្វាយដង្វាយនៅខ្ទមអ្នកតា។ អ្នកដែលមានគ្រួសារយកបាយមកហូបនៅកន្លែងសែនអារក្សអ្នកតាផង ដែរ”។

មុននឹងរៀបចំពិធីបុណ្យសែនព្រេនអារក្សអ្នកតាព្រៃភ្នំ អ្នកស្រុកតែងតែ ជួបជុំគ្នាពិភាក្សាអំពីរបៀបរៀបចំពិធីសែន និងទីកន្លែងធ្វើពិធីដាក់តង្វាយ ជ្រើសរើសគ្រូសែន...។  គ្រូសែនត្រូវតែជាអ្នកដែលមានកិត្យានុភាព ដែលយល់ច្បាស់អំពីទំនៀមទម្លាប់របស់ប្រជាជនខ្លួនឯង និងជាអ្នកត្រូវបានគ្រូសែនជំនាន់មុនជ្រើសរើសដើម្បីបង្រៀនដាក់តង្វាយ។ តង្វាយត្រូវបានរៀបចំជា ៣ ថាស រួមមានៈ ថាសទី ១ ជាថាសតង្វាយថ្វាយអករក្សអ្នកតាព្រៃភ្នំ; ថាសទី ២ ជាថាសតង្វាយថ្វាយព្រះធរណី និង ថាសទី ៣ ជាថាសតង្វាយថ្វាយព្រះអាទិទេពព្រទានពរឲ្យអាកាសធាតុអំណោយផល។ ថាសនីមួយៗត្រូវបានរៀបចំដោយការដង្វាយខុសៗគ្នា ទៅតាមកំណត់ សម្គាល់នៃពិធីថ្វាយ។

គ្រឿងតង្វាយរបស់អ្នកភូមិយើងមានមាន់ ទា និងជ្រូកដើម្បីថ្វាយជូនអារក្សអ្នកតាព្រៃភ្នំ។ បួងសួងសូមឲ្យអារក្សអ្នកតាព្រៃការពារអ្នកភូមិនិងកូនចៅឲ្យបានល្អ ស្អាត មិនឈឺ រកស៊ីមានបាន ធ្វើអ្វីក៏បានចម្រើនពរអ្នកភូមិធ្វើអំពើល្អបានទ្រព្យសម្បត្តិហូរហៀរ”។

ពិធីសែនព្រេនអារក្សអ្នកតាព្រៃភ្នំរបស់ជនជាតិ Nung នៅស្រុក Xin Man ខេត្ត Ha Giang - ảnh 2ពិធីបុណ្យសែនព្រេនអារក្សអ្នកតាព្រៃភ្នំរបស់ជនជាតិ Nung នៅឃុំ Coc Re ស្រុក Xin Man ខេត្ត Ha Giang (រូបថត៖ xobaotaichinhvietnam.vn)

ពេលដែលរៀបចំតង្វាយរួចហើយ គ្រូសែននឹងធ្វើតង្វាយតាមលំដាប់លំដោយ។ គ្រូសែននឹងប្រើចុងស្នែងក្របីកាត់ជាពាក់កណ្តាល ដើម្បីថ្វាយអារក្សអ្នកតាព្រៃភ្នំ ព្រះធរណី ពពួកទេវតា។  បើស្នែងក្របីមាន ១ ដុំ ងាក់ទៅ មួយងាក់ខាងក្រោម   ចាត់ទុកថា ពពួកទេវតាបានមកដល់ពេញថាស។ បើតាមលោក  Di Sao Ngan ពេលធ្វើពិធីបួងសួង គ្រូសែននឹងហៅឈ្មោះគ្រឿងតង្វាយ រួចហើយនិមន្តអារក្សអ្នកតាព្រៃភ្នំ ព្រះធរណី អញ្ជើញទទួលទាន៖ “ដំបូងឡើយ គ្រូសែនទៅព្រៃហាមឃាត់ ដាក់គ្រឿងតង្វាយជាមាន់ និងជ្រូកទៅថ្វាយអារក្សអ្នកតា។ បួងសួងសូមឲ្យប្រជាកសិករអ្នកភូមិបានសុខសន្តិភាព ជៀសផុតពីជំងឺ និងគ្រោះមហន្តរាយជារៀងរាល់ឆ្នាំ”។

ពិធីថ្វាយតង្វាយអារក្សអ្នកតាព្រៃរបស់ជនជាតិ Nung ក្នុងឃុំ Xin Man ត្រូវបានរៀបចំជាវេនរៀងរាល់ឆ្នាំ ពោលគឺ គ្រួសារត្រូវបរិច្ចាគប្រាក់ដើម្បីទិញមាន់រស់ និងជ្រូកខ្មៅមួយក្បាលទម្ងន់ប្រហែល ៥០ គីឡូក្រាម សម្រាប់ពិធីសែន។ បន្ទាប់ពីពិធីសែនរួច ប្រជាជនក្នុងភូមិ ឬឃុំ ក្នុងរយៈពេល៣ថ្ងៃ ហាមចូលព្រៃ កាប់ដើមឈើ ប្រមូលអុស ឬបរបាញ់... ប៉ុន្តែត្រូវនៅផ្ទះសម្រាក និងត្រៀមដាំដំណាំថ្មី ហើយបើមិនធ្វើតាមការកំណត់ភូមិនឹងត្រូវផាកពិន័យ។

ពិធីសែនព្រេនអារក្សអ្នកតាព្រៃភ្នំរបស់ជនជាតិ Nung នៅឃុំ Xin Man គឺជាភាពស្រស់ស្អាតមួយក្នុងការការពារធនធានបរិស្ថាន។ ជាមួយគ្នានេះ ក៏ជាការបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ឲ្យជួយថែរក្សាការពារទាំងអស់គ្នា អោយមានសុខសន្តិភាព ផលដំណាំ សត្វពាហនៈ និងសត្វបក្សីតែងតែលូតលាស់ល្អ និងមិនទទួលរងនូវគ្រោះធម្មជាតិ ជំងឺ និងសត្វល្អិតចង្រៃ។ នេះក៏ជាឱកាសសម្រាប់គ្រួសារជួបប្រាស្រ័យ រាប់អានជាមួយគ្នា តាមរយៈនោះ បង្កើតនិងផ្សាភ្ចាប់ស្មារតីសាមគ្គីភាពក្នុងសហគមន៍។ លោក Lu Van Duc មកពីភូមិ Xin Man ចែករំលែកថា៖ “តាមទំនៀមទម្លាប់របស់ជនជាតិ Nung  ក៏ដូចរាល់ការកំណត់របស់ភូមិក្នុងការរៀបចំពិធីថ្វាយតង្វាយអារក្សអ្នកតាព្រៃភ្នំ ដែលបានប្រមូលផ្តុំមនុស្សទាំងអស់ ទាំងសម្រុះសម្រួល ទាំងការឃោសនានៅទីកន្លែងគោរពបូជាព្រៃឈើ ដើម្បីជួយមនុស្សគ្រប់រូបគោរពតាមការកំណត់របស់ភូមិ។ ផ្សព្វផ្សាយរឿងល្អៗដល់ប្រជាជន ដូចជាផ្សព្វផ្សាយអំពីច្បាប់  ផ្សព្វផ្សាយអំពីសកម្មភាពភូមិ ដូចជាទៅធ្វើការច្រូតកាត់ជាដើម”។

ដោយមានទស្សនទានថា អារក្សអ្នកតាព្រៃភ្នំជាអាទិទេពដ៏ពិសិដ្ឋការពារអ្នកភូមិក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះ រាល់កំណត់សម្គាល់ក្នុងពិធីសែនព្រៃឈើរបស់សហគមន៍ Nung ក្នុងឃុំ Xin Man បានក្លាយជាស្ថាប័នវប្បធម៌នៅក្នុងការងារការពារព្រៃឈើ និងការពារបរិស្ថានអេកូឡូស៊ី៕

ប្រតិកម្មទៅវិញ