ភាពស្រស់ស្អាតនៃពិធី “បួងសួងសូមចូលរដូវកាលដាំដុះថ្មី” របស់ជនជាតិ Tay និង Nung នៅ ខេត្ត Cao Bang

Chia sẻ

(VOVWORLD) - នៅចុងខែទី ៤ និងដើមខែទី ៥ តាមច័ន្ទគតិ ប្រជាជនជនជាតិ Tay និង Nung នៅខេត្ត Cao Bang បាននាំគ្នារៀបចំពិធី “បួងសួងសូមចូលរដូវកាលដាំដុះថ្មី” ដោយក្តីសង្ឃឹមថា នឹងមានភ្លៀងធ្លាក់ជោគជាំ ខ្យល់អាកាសល្អ ប្រមូលផលបានអំណោយផល និងជីវភាពរស់នៅរបស់មនុស្សគ្រប់គ្នា នៅក្នុងភូមិ ឃុំស្រុក បង្កប់ទៅដោយភាពសម្បូរធូធារនិង សុភមង្គល។ នេះជាទំនៀមទម្លាប់ពោរពេញដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី រួមបញ្ចូលគ្នាយ៉ាងសុខដុមរមនាក្នុងជីវភាពខាងវិញ្ញាណ និងស្មារតីនៃសាមគ្គីភាពជាតិ។

ភាពស្រស់ស្អាតនៃពិធី “បួងសួងសូមចូលរដូវកាលដាំដុះថ្មី” របស់ជនជាតិ Tay និង Nung នៅ ខេត្ត Cao Bang - ảnh 1ពិធីបួងសួងសូមចូលរដូវកាលថ្មីមិនត្រឹមតែជាសកម្មភាពខាងវិញ្ញាណ និងសាសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រជាជនក្នុងភុមិស្រុក អង្គុយជជែកគ្នា ផ្លាស់ប្តូរបទពិសោធន៍ផលិតកម្ម និងបង្កើនសាមគ្គីភាពក្នុងសហគមន៍ (រូបថត៖ VOV)

នៅភូមិ Tri Phuong ឃុំ Ngoc Dong ស្រុក Quang Hoa ខេត្ត Cao Bang អ្នកស្រី Ma Thi Hao មេភូមិកំពុងមមាញឹកជាមួយប្រជាជនក្នុងភូមិរៀបចំពិធី “បួងសួងសូមចូលរដូវកាលដាំដុះថ្មី”។ តាមទំនៀមទម្លាប់ ដល់ធីបុណ្យនេះ អ្នកភូមិបាននាំគ្នារៀបចំគ្រឿងតង្វាយដើម្បីដាក់ថ្វាយនូវផលិតផលប្រចាំតំបន់និងម្ហូបដែលសម្បូរដោយ រសជាតិប្រចាំតំបន់ដល់ពពួកទេវតា និងអារក្សអ្នកតាការពារភូមិស្រុក។ លោកស្រី Hao បានបន្តថា ដើម្បីរៀបចំពិធីនេះ ប្រជាជនក្នុងភូមិនឹងជួបប្រជុំគ្នា ដើម្បីពិភាក្សា និងចាត់ចែងការងារជាក់ស្តែង ដូចជា ជ្រើសរើសថ្ងៃសម្រាប់សែន ត្រៀមគ្រឿងសែន និងធ្វើពិធីសូត្រមន្តសូមចូលរដូវកាលថ្មីជាដើម។ ជាធម្មតា ពិធីបួងសួងត្រូវបានប្រជាជនធ្វើឡើង  នៅថ្ងៃ “រកា” ចុងខែទី ៤ ឬដើមខែទី៥ តាមប្រតិទិនតាមច័ន្ទគតិ ដោយមានអត្ថន័យជានិមិត្តរូបនៃការខិតខំប្រឹងប្រែងនិងភាពសម្បូរធូធារ៖ “តាំងពីយូរយារណាស់មកហើយ ភូមិ Tri Phuong មានទំនៀមទម្លាប់ធ្វើពិធី បួងសួងសូមចូលរដូវកាលដាំដុះថ្មី ក្នុងគោលបំណង សូមឲ្យប្រជាជនក្នុងភូមិធ្វើការរកស៊ីមានបាន និងរដូវអំណោយផល។ គ្រួសារនីមួយៗក្នុងភូមិ រួមចំណែកទិញតង្វាយ និងអាហារ។ នៅថ្ងៃឈប់សម្រាក គ្រួសារនីមួយៗ ចាត់មនុស្សម្នាក់ ហើយភូមិទាំងមូលមានសែសិបគ្រួសារដែលចូលរួមចំណែកពេញ លេញដែរ”។

ពិធីនេះតែងតែបានធ្វើឡើងនៅពេលរសៀល នៅទីសក្ការៈអារក្សអ្នកតារបស់ភូមិ។  ពិធីសែននេះមេភូមិនឹងជាអ្នកសែន ហើយស្ពុកសែនមានគ្រឿងដូចជា ក្បាលជ្រូក សាច់ អង្ករដំណើប និងស្រា។ បន្ទាប់ពីអុជធូប និងតង្វាយលើអាសនៈរួច អ្នកប្រារព្ធពិធីនឹងធ្វើពិធីបួងសួងសុំព្រះប្រទានពរឱ្យអាកាសធាតុអំណោយផល  ដំណាំដាំដុះលូតលាស់ល្អ។

ភាពស្រស់ស្អាតនៃពិធី “បួងសួងសូមចូលរដូវកាលដាំដុះថ្មី” របស់ជនជាតិ Tay និង Nung នៅ ខេត្ត Cao Bang - ảnh 2មេភូមិធ្វើពិធីសែននៅទីសក្ការៈអារក្សអ្នកតា  ដោយសុំឱ្យទេវតាប្រទានពរជ័យ ឲ្យប្រជាជនជួបនូវភ្លៀងធ្លាក់ខ្យល់ដ៏សុខសាន្ត ដំណាំដុះខៀវស្រងាត់ អំណោយផល (រូបថត៖ VOV)

ការរៀបចំពិធី “បួងសួងសូមចូលរដូវកាលដាំដុះថ្មី”   ត្រូវមានភាពឧឡារិក និងស្របតាមទំនៀមទម្លាប់ដែលបានបន្សល់ទុកជាច្រើនជំនាន់។ ជាពិសេស ពិធីនេះត្រូវបានធ្វើឡើងដើម្បីឱ្យអារក្សអ្នកតា អាចទទួលយកសំណើរ yin និង yang ទាំងបីរបស់អ្នករៀបចំពិធី។ លើកទីមួយ សូមអារក្សអ្នកតាអញ្ជើញទទួលទានអំណោយដែលកូនចៅប្រគេងជូន; លើកទី២ បង្ហាញថា អារក្សរអ្នកតាបានយល់ព្រមប្រទានពរឲ្យអ្នកភូមិរដូវអំណោយផល ខ្យល់អាកាសល្អ និងមានការរីកចម្រើនគ្រប់បែបយ៉ាង។ លើកទីបី ត្រូវបានបង្ហាញថាអារក្សអ្នកតាបានយល់ព្រមហើយបានត្រឡប់ទៅឋានសួគ៌វិញ។ អ្នកស្រី Phan Thi Anh ភូមិ Tri Phuong ឃុំ Ngoc Dong ស្រុក Quang Hoa ខេត្ត Cao Bang បានឲ្យដឹងថា៖ “យើងដាំស្រូវតែមួយរដូវគត់នៅទីនេះរាល់ឆ្នាំ ហើយដំណាំបន្ទាប់ទៀតយើងដាំពោត តាមនោះ តើយើងអាចមានអាហារគ្រប់គ្រាន់ពេញមួយឆ្នាំ អាស្រ័យលើដំណាំនេះដែរឬទេ។ ហេតុដូច្នេះហើយរាល់ឆ្នាំយើងត្រូវធ្វើពិធីបួងសួងសូមចូលរដូវកាលដាំដុះថ្មី ហើយមេភូមិត្រូវធ្វើពិធីបួងសួងឲ្យបានពេញលេញ។ បន្ទាប់ពីបានសែនអារក្សអ្នកតារួចរាល់ អ្នករាល់គ្នានៅក្នុងភូមិនឹងអង្គុយជជែកគ្នាលេង ស៊ីផឹកយ៉ាងសប្បាយរីករាយ សួរគ្នាទៅវិញទៅមកថា តើការរកស៊ីយ៉ាងដូចម្តេច ពូជស្រូវបានផលដំណាំល្អទេ ហើយពិភាក្សាអំពីផែនការដាំដុះក្នុងរដូវកាលថ្មី”។

“ពិធីបួងសួងសូមចូលរដូវកាលថ្មី” គឺជាពិធីប្រពៃណីដែលមិនអាចខ្វះបានក្នុងជីវភាពផលិតកម្មកសិកម្មរបស់ជនជាតិ Tay និង Nung នៅ Cao Bang។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍ខាងវិញ្ញាណ និងសាសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រជាជនជជែកគ្នាលេង ផ្លាស់ប្តូរបទពិសោធន៍ផលិតកម្ម បង្ហាញពីសាមគ្គីភាព ការឯកភាពគ្នាក្នុងសហគមន៍ និងការចែករំលែកការទទួលខុសត្រូវរបស់ប្រជាជនក្នុងភូមិ។

ទំនៀមទំលាប់ដែលប្រជាជននៅភូមិ Tri Phuong នៅតែរក្សារហូតមកដល់សព្វថ្ងៃនេះ គឺនៅពេលចូលរួមពិធីបុណ្យ ម្នាក់ៗយកចានឆ្នាំង និងចង្កឹះរៀងៗខ្លួន ហើយសម្អាតជាមួយគ្នានៅពេលពិធីបញ្ចប់។ លោក Nong Tien Duoc នៅឃុំ Ngoc Dong ស្រុក Quang Hoa ខេត្ត Cao Bang បានចែករំលែកថា៖ “គ្រប់គ្នាក្នុងភូមិកំពុងរង់ចាំថ្ងៃនេះយ៉ាងអន្ទះសារ ព្រោះនេះជាឱកាសជួបជុំគ្នារៀនពីរបៀបផលិតដំណាំប្រកប ដោយប្រសិទ្ធភាព ប្រមូលផលស្រូវបានច្រើន ជាពិសេសរួមគ្នាថែរក្សាវប្បធម៌ដ៏ល្អរបស់ជាតិយើងផងដែរ”។

“ពិធីបួងសួងសូមចូលរដូវកាលថ្មី” នៅខេត្ត Cao Bang បានក្លាយជាជំនឿប្រជាប្រិយ ដែលជាស្ពានខាងវិញ្ញាណរវាងមែឃ និងមនុស្ស ដែលបង្ហាញពីបំណងប្រាថ្នាចង់យកឈ្នះលើធម្មជាតិរបស់ជនជាតិ Tay និង Nung។ ពិធីនេះគឺជាសម្រស់វប្បធម៌ដែលបង្កើនស្មារតីសាមគ្គីភាពរវាងជនជាតិភាគតិច ទន្ទឹមនឹងនោះក៏រួមចំណែកអប់រំយុវជនជំនាន់ក្រោយ ឱ្យចងចាំនូវទំនៀមទំលាប់ល្អដែលដូនតាបន្សល់ទុកមក៕

ប្រតិកម្មទៅវិញ