ចង្រ្កានភ្លើង ទីតាំងពិសិដ្ឋក្នុងផ្ទះបាយរបស់ជនរួមជាតិ Kho Mu

Chia sẻ

(VOVWORLD) - សម្រាប់ជនជាតិ Kho Mu ចង្ក្រានភ្លើងមិនត្រឹមតែប្រើសម្រាប់ចម្អិនអាហារក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុកថា ជាអាទិទេពដ៏ពិសិដ្ឋទៀតផង។  ជាច្រើនជំនាន់មកហើយ ជនជាតិ Kho Mu បានគោរពបូជាព្រះភ្លើង ហើយនេះគឺជាព្រះអាទិទេពដែលនាំមកនូវជីវភាពរុងរឿង និងសុភមង្គលដល់គ្រួសារនីមួយៗ ភូមិស្រុកនីមួយៗ។

ចង្រ្កានភ្លើង ទីតាំងពិសិដ្ឋក្នុងផ្ទះបាយរបស់ជនរួមជាតិ Kho Mu - ảnh 1រូបភាពផ្ទះឈើរបស់ជនជាតិ Kho Mu ស្រុក Muong Ang ខេត្ត Dien Bien (រូបថត៖ Tong Duc Anh/VOV)

សម្រាប់ជនជាតិ Kho Mu ភ្លើងតំណាងឱ្យជីវិត ដូច្នេះទីតាំងដាក់ផ្ទះបាយនៅក្នុងគ្រួសារ Kho Mu ត្រូវគោរពតាមហុងស៊ុយ និងមានតំណមយ៉ាងតឹងរ៉ឹង។ លោក Quang Van Ca នៅឃុំ Ang To ស្រុក Muong Ang ខេត្ត Dien Bien បានឲ្យដឹងថា៖ “បន្ទាប់ពីសាងសង់ផ្ទះថ្មីរួច ម្ចាស់ផ្ទះនឹងជ្រើសរើសទីតាំង ហើយអញ្ជើញសាច់ញាតិក្រុមគ្រួសាររបស់ប្រពន្ធ ដែលជាធម្មតាគឺបងប្រុសថ្លៃ ឬប្អូនប្រុសថ្លៃរបស់ប្រពន្ធ មកជួយការងារសាងសង់ និងសាងសង់ផ្ទះបាយ។ ប្រការនោះបង្ហាញពីការគោរពចំពោះភាគីខាងមាតា ដោយសង្ឃឹមថា នឹងនាំមកលាភសំណាងល្អៗមកជូនគ្រួសារ”។

នៅក្នុងផ្ទះឈើប្រពៃណីរបស់ជនជាតិ Kho Mu គឺមិនអាចខ្វះបានចង្ក្រានដុតអុសពីរនៅក្នុងផ្ទះឡើយ។ ចង្ក្រានមួយស្ថិតនៅបន្ទប់ខាងក្នុងបំផុត មួយទៀតនៅចំកណ្តាលផ្ទះ ខ្ពស់ខាងលើជាអាសនៈដូនតា ជាកន្លែងហាមពិសេសចំពោះជនចម្លែក ដូច្នេះមានតែសមាជិកគ្រួសារប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតិឱ្យចូលមក។ លោក Quang Van Ca នៅឃុំ Ang To ស្រុក Muong Ang ខេត្ត Dien Bien បានបន្ថែមថា៖ “ផ្ទះបាយនៅកណ្តាលផ្ទះគឺសម្រាប់ចម្អិនអាហារនិងដាំទឹក លើកលែងតែបាយដំណើប។ យ៉ាងណា មិញ នៅជាប់ផ្ទះបាយខាងក្រោមគឺជាអាសនៈដូនតា ដូច្នេះភ្ញៀវមិនត្រូវបានអនុញ្ញាតឱ្យអង្គុយនៅទីនេះទេ មានតែម្ចាស់ផ្ទះប៉ុណ្ណោះដែលអាចអង្គុយបាន។ ម្ចាស់ផ្ទះមិនត្រូវបានអនុញ្ញាតឱ្យដុតសាច់នៅក្បែរចង្ក្រានដែលនៅជាប់អាសនៈឡើយ”។

ចង្រ្កានភ្លើង ទីតាំងពិសិដ្ឋក្នុងផ្ទះបាយរបស់ជនរួមជាតិ Kho Mu - ảnh 2ចង្ក្រានខាងក្នុងបំផុតនៅក្នុងផ្ទះឈើប្រពៃណីរបស់ជនជាតិ Kho Mu មិនត្រឹមតែបានអនុញ្ញាតិឱ្យធ្វើម្ហូបអ្វីផ្សេងក្រៅពីប្រើជាពិសេសសម្រាប់ដាំបាយ ស្រា និងជាកន្លែងសម្រាលកូន (រូបថត៖ Tong Duc Anh/VOV)

ដើម្បីធ្វើចង្រ្កានមួយ ម្ចាស់ផ្ទះនឹងជ្រើសរើសទិសសម្រាប់ដាក់ជាមុនសិន ដោយប្រើរបារឈើចំនួន ៤ ដើម បង្កើតជាស៊ុមរាងការ៉េយ៉ាងរឹងមាំ កម្ពស់ប្រហែល ២០ សង់ទីម៉ែត្រ របារឈើនីមួយៗមានអង្កត់ផ្ចិតប្រហែល ១០ សង់ទីម៉ែត្រ ទទឹង ៤ ទៅ ៥ ម៉ែត្រការ៉េ។ ក្រោមស៊ុមឈើត្រូវបានដាក់ស្រទាប់សំបកដើមចេកស្រស់មួយដើម្បីទប់ដី ព្រមទាំងកាត់បន្ថយកំដៅចង្ក្រានពេលចម្អិនបានច្រើន។ ប្រជាជននឹងជីកដីនៅខាងក្រោមកំរាលឥដ្ឋ ដែលដាក់ស៊ុមផ្ទះបាយដាក់រួច សម្រាប់ស្រទប់ដីនីមួយៗ នឹងត្រូវចាក់ទឹកម្តង បន្ទាប់មកប្រើឥដ្ឋនិងថ្ម ចាក់ដីរហូតដល់រលោង ហើយបង្រួមវារហូតដល់ស៊ុមឈើពេញ។ ធ្វើកាន់តែល្អិតល្អន់និងរឹងមាំ ដីកាន់តែច្រើននឹងមិនប្រេះនៅពេលក្រោយ។ បន្ទាប់មកដាក់ថ្មដែលកប់ចំនួន ៣ នៅកណ្តាលជំនួសឱ្យជើងសម្រាប់ធ្វើម្ហូប។ អ្នកស្រី Quang Thi Vu នៅឃុំ Ang To ស្រុក Muong Ang ខេត្ត Dien Bien បានឲ្យដឹងថា៖ “ផ្ទះបាយនៅក្នុងបន្ទប់ខាងក្នុងបំផុតគឺជាកន្លែងហាមឃាត់ និងពិសិដ្ឋសម្រាប់ជនជាតិ Kho Mu។ ផ្ទះបាយនេះប្រើសម្រាប់តែដាំបាយ បិទស្រា និងសម្រាលកូនប៉ុណ្ណោះ។ ដោយសារតែកាលពីមុន មូលដ្ឋានមិនទាន់មានទីតាំងថែទាំសុខភាព  ដូច្នេះស្ត្រីតែងតែមានទម្លាប់សម្រាលកូននៅផ្ទះដោយគ្រាន់តែមានជំនួយពីសាច់ញាតិដែលមានបទពិសោធន៍ក្នុងការសម្រាលកូនប៉ុណ្ណោះ។ ក្រោយសម្រាលរួច គេនឹងស្ងោរទឹកដើម្បីងូតទឹកឲ្យទារក។ ហើយចង្ក្រានភ្លើងដុតអុសតែងតែឆេះរហូត ដើម្បីផ្តល់ភាពកក់ក្តៅដល់ម្តាយ និងកូននៅពេលសម្រាល”។

ចង្រ្កានភ្លើង ទីតាំងពិសិដ្ឋក្នុងផ្ទះបាយរបស់ជនរួមជាតិ Kho Mu - ảnh 3ចង្ក្រាននៅកណ្តាលផ្ទះក្បែរអាសនៈដូនតា មានជំនាញធ្វើម្ហូប ដាំទឹក និងអាំងសាច់ជារៀងរាល់ថ្ងៃសម្រាប់ជនជាតិ Kho Mu  (រូបថត៖ Tong Duc Anh/VOV)

តាមទំនៀមទំលាប់របស់ជនជាតិ Kho Mu នៅពេលដែលបុរសជាអ្នករកស៊ីចិញ្ចឹមក្នុងគ្រួសារស្លាប់ ការចម្អិនអាហារទាំងអស់ត្រូវធ្វើនៅក្នុងផ្ទះបាយខាងក្នុងបំផុត។ ផ្ទុយទៅវិញ នៅពេលដែលស្ត្រីក្នុងគ្រួសារស្លាប់ទៅ មិនត្រូវបានអនុញ្ញាតឱ្យធ្វើម្ហូបក្នុងភ្លើងនេះទេ ពោលគឺធ្វើម្ហូបបានតែនៅក្នុងផ្ទះបាយកណ្តាលផ្ទះប៉ុណ្ណោះ។

ក្រៅពីការធ្វើម្ហូបប្រចាំថ្ងៃ ចង្ក្រានភ្លើងក៏ជាកន្លែងសម្រាប់សមាជិកគ្រួសារជនជាតិ Kho Mu អង្គុយពិភាក្សាការងារផ្ទះ ព្រមទាំងជាកន្លែងសម្រាប់ស្ត្រីឆ្លៀតយកពន្លឺភ្លើងសម្រាប់រវៃអំបោះសូត្រផងដែរ។ គោលគំនិតនៃការថ្វាយបង្គំ "ព្រះភ្លើង" ព្រះផ្ទះបាយដែលនាំមកនូវសំណាងល្អនិងបណ្តេញចង្រៃក្នុងជីវភាពរស់នៅត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងស្មារតីរបស់ប្រជាជន Kho Mu។ នេះជាទំនៀមទម្លាប់ពិសេសរបស់ក្រុមជនជាតិ Kho Mu ដែលមិនច្រលំជាមួយជនជាតិដទៃឡើយ៕

ប្រតិកម្មទៅវិញ