(VOVworld)-ជនជាតិ H’re ជាជនជាតិភាគតិចរស់នៅជាមួយធម្មជាតិព្រៃភ្នំ តាម
នោះ លក្ខណៈវប្បធម៌របស់ពួកគេគឺសម្បូរបែបនិងវិសេសវិសាលណាស់។ វប្បធម៌
ប្រពៃណីរបស់ជនជាតិ H’re មានអត្តសញ្ញាណវប្បធម៌ដោយឡែក ប៉ុន្តែក៏ពោរ
ពេញទៅដោយតម្លៃវប្បធម៌របស់ជនជាតិនានានៅតំបន់ Truong Son-Tay Nguyen
ផងដែរ។
|
ទិដ្ឋភាពសែនឡើងផ្ទះថ្មីរបស់ជនជាតិ H're (រូបថតៈ vanhien.vn) |
ជនជាតិ H’re ភាគច្រើនប្រកបមុខរបរធ្វើចំការនិងស្រូវទឹក។ ក្រៅពីនោះនៅ
មានរបរនេសាទ តម្បាញនិងដំដែកទៀតផង។ ជនជាតិនេះ មានសមត្ថភាពខ្ពស់ក្នុង
ការធ្វើស្រែចំការ។ ជនរួមជាតិ H’re រស់នៅតាមភូមិ ហើយភូមិប្រពៃណីរបស់ពួកគេ
ហើយគេតែងយកឈ្មោះតាមភ្នំ ជ្រោះដាក់ឈ្មោះកន្លែងស្នាក់នៅ។ ជនជាតិ H’re
រស់នៅក្នុងផ្ទះ ឈើ ក្នុងភូមិនីមួយៗមានពី៤០ដល់៥០ខ្នងនិងមេភូមិជាព្រឹទ្ធាចារ្យ។
ពីមុននេះ ជន ជាតិ H’re គ្មានត្រកូលទេ។ ប៉ុន្តែ បច្ចុប្បន្ន ជនជាតិនេះតែងយកត្រ
កូល Dinh, Pham, Nguyen ដោយស្វ័យប្រវត្តិ។ បុរសជនជាតិ H’re តែងវណ្ឌកន្ទប
(kapen) ពាក់អាវ ព័ណ៌ខ្មៅ ដៃវែងនិងមានឡេវខាងមុខ។ រីឯនារីជនជាតិ H’re
ស្លៀកពាក់សំពត់ (cà tu)។ អាវប្រពៃណីរបស់ពួកនាងគឺមានតួអាវចំនួន៥ ជ្រលក់
ព័ណ៌ក្រមៅ ដៃអាវ វែងនិងមានឡេវខាងស្តាំ។
ដោយប្រកបមុខរបរធ្វើស្រែចំការ តាមនោះ ជនជាតិ H’re មានជីវភាពវប្បធម៌
ខាងស្មារតីសម្បូរបែបណាស់។ ជារៀងរាល់ឆ្នាំ ពួគគេតែងតែអនុវត្តពិធីសែនព្រេន
ជាច្រើន ដូចជា ពិធីសែនទេវតាស្រូវ សែនទេវតាភ្នំ ទេវតាភ្លៀង ជាដើម សំដៅបួង
សួងសូមឲ្យរដូវអំណោយផល អ្នកភូមិគ្រប់រូបបានរស់នៅដោយទទួលបាន តែ
សេចក្តីសុខចម្រុងចម្រើន។ ជនជាតិ H’re ចូលចិត្តនិពន្ធកំណាព្យ ច្រៀងនិង
លេងឧបករណ៍តន្ត្រី។ Ka choi និង Ka leu ជាចម្រៀងប្រជាប្រិយពេញនិយមរបស់
ជនជាតិ H’re ។ ហើយ ឧបករណ៍តន្ត្រីរបស់ជនជាតិនេះក៏មានច្រើនប្រភេទដូចជា
រនាត Brook រនាត Ching Ka-la និងខ្លុយ ling la ។ ប៉ុន្តែ ក្នុងចំណោមឧបករណ៍
តន្ត្រីរបស់ជនជាតិ H’re នោះ សំខាន់បំផុតគឺគងនិងឃ្មោះ។ លោក Dinh Xuan Hai
ជនជាតិ H’re បានឲ្យដឹងថា៖
“បច្ចុប្បន្ន ចំនួនគងឃ្មោះនៅសល់គឺតិចតួចណាស់ ដោយសារគ្រួសារជា
ច្រើនបានលក់បាត់អស់។ ប៉ុន្តែចំពោះក្រុមគ្រួសាររបស់ខ្ញុំគឺនៅដដែល ព្រោះថា
នេះជាអនុ ស្សវរីយ៍របស់ជីដូនជីតា។ បន្សល់ទុក គឺមានន័យថា ទុកឲ្យនៅគងវង្ស
សម្រាប់ជំនាន់កូនចៅក្រោយៗ។ ហើយយើងក៏ត្រូវបង្រៀនឲ្យកូនចៅចេញវាយ
គងឃ្មោះផងដែរ”។
ដោយមានមនសិការរក្សានិងពង្រីកនូវវប្បធម៌វិសេសវិសាលរបស់ជនជាតិខ្លួន
នោះ បានជា ជនជាតិ H’re នៅរក្សាបានឧបករណ៍តន្ត្រីរបស់ជនជាតិខ្លួនច្រើនប្រ
ភេទ។ ជាពិសេសគឺសិប្បករប្រជាប្រិយ Dinh Ngoc Su នៅខេត្ត Quang Ngai គឺ
លោកអាចច្នៃនិងប្រើប្រាស់បានឧបករណ៍តន្ត្រីរាប់សិបប្រភេទដែលមានអត្តសញ្ញា
ណដោយឡែករបស់ជនជាតិ H’re ផងដែរ។ លោក Dinh Ngoc Su សំណេះសំណា
ថា៖
“ទទួលបានការយកចិត្តទុកដាក់របស់រដ្ឋនោះ ការរក្សាអត្តសញ្ញាណជនជាតិ
ជាបញ្ហាសំខាន់ណាស់។ ខ្ញុំនឹងខិតខំប្រឹងប្រែងរក្សាអត្តសញ្ញាណរបស់ជនជាតិខ្លួន
រហូតសម្រាប់ជំនាន់កូនចៅក្រោយៗ។ បើមិនធ្វើបានដូច្នេះ អត្តសញ្ញាណរបស់ជន
ជាតិ H’re នឹងបាត់បង់ជាបណ្តើរៗដែរ”។
នាបច្ចុប្បន្ន រួមជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ជនជាតិ H’re មានការយក
ចិត្តទុកដាក់ពិសេសលើការរក្សាតម្លៃវប្បធម៌ប្រពៃណីណាស់។ ការក្សាវប្បធម៌ប្រពៃ
ណីយ៉ាងល្អប្រសើររបស់ជនជាតិនេះក៏បានរួមចំណែកសកម្មក្នុងការកសាងនិងអភិ
វឌ្ឍន៍វប្បធម៌វៀតណាមឲ្យកាន់តែរីកចំរើនទៅមុខ៕