សាលាភូមិជនជាតិ San Chi

LAN ANH Theo VOV -
Chia sẻ

(VOV)_ក៏ដូចជាជនជាតិ Kinh សាលាភូមិរបស់ជន 
ជាតិ San Chi ​ជាទីកន្លែងធ្វើសក្ការបូជា និងប្រព្រឹត្ត 
ទៅពិធីធំៗខាងជំនឿសាសនារបស់ភូមិ។ សាលា 
ភូមិជាទីធ្វើសក្ការបូជាអ្នកតាភូមិ អ្នកមានគុណបំ 
ណាចចំពោះភូមិ។ ប៉ុន្តែ ចំពោះជនជាតិ Kinh សាលាភូមិជាមជ្ឈមណ្ឌលជីវភាពរបស់សហគមន៍ រៀបចំ​បណ្ដាព្រឹត្តិការណ៍របស់ភូមិ ឃុំនោះ គឺសាលាភូមិរបស់ជនជាតិ San Chi គ្រាន់តែ​ដើរតួនាទី​ជា​ទីធ្វើសក្ការបូជា ខាងជំនឿសាសនាតែប៉ុណ្ណោះ។ តាមទំនៀមទំលាប់ពិធីនេះ គេបើក​តែម្តងគត់គឺ​ក្នុងថ្ងៃទី២ ខែទីមួយតាមច័ន្ទគតិ។

(VOV)_ក៏ដូចជាជនជាតិ Kinh សាលាភូមិរបស់ជនជាតិ San Chi ​ជាទីកន្លែង
ធ្វើសក្ការបូជា និងប្រព្រឹត្តទៅពិធីធំៗខាងជំនឿសាសនារបស់ភូមិ។ សាលាភូមិជា
ទីធ្វើសក្ការបូជាអ្នកតាភូមិ អ្នកមានគុណបំណាចចំពោះភូមិ។ ប៉ុន្តែ ចំពោះជនជាតិ
 Kinh សាលាភូមិជាមជ្ឈមណ្ឌលជីវភាពរបស់សហគមន៍ រៀបចំ​បណ្ដាព្រឹត្តិការណ៍
របស់ភូមិ ឃុំនោះ គឺសាលាភូមិរបស់ជនជាតិ San Chi គ្រាន់តែ​ដើរតួនាទី​ជា​ទីធ្វើ
សក្ការបូជា ខាងជំនឿសាសនាតែប៉ុណ្ណោះ។ តាមទំនៀមទំលាប់ពិធីនេះ គេបើក
​តែម្តងគត់គឺ​ក្នុងថ្ងៃទី២ ខែទីមួយតាមច័ន្ទគតិ។

សាលាភូមិជនជាតិ San Chi - ảnh 1
សាលាភូមិរបស់ជនជាតិ San Chi គ្រាន់តែដើរតួនាទីជាទីធ្វើសក្ការបូជា ខាងជំនឿសាសនាតែប៉ុណ្ណោះ

នៅឃុំ Kien Lao ទីកន្លែងប្រមូលផ្តុំរស់នៅរបស់ជនជាតិSan Chi ហើយ​ក្នុងភូមិ
និមួយៗសុទ្ធតែមានសាលាភូមិរបស់ខ្លួន។ សាលាភូមិធ្វើសក្ការបូជាអ្នកតាភូមិ អ្នក
មានគុណបំណាចចំពោះភូមិ។ គ្មានស្ថាបត្យកម្មប៉ិនប្រសបដូចជាសាលាភូមិ​របស់
ជនជាតិ Kinh ទេ​ សាលាភូមិរបស់ជនជាតិ San Chi ដ៏សាមញ្ញ។ ​សាលា​ភូមិ​ត្រូវបាន
កសាងឡើងពីឥដ្ឋ កំបោរ និងខ្សាច់។ ប្រសិនបើមើលពីខាងក្រៅ វាដូចជាផ្ទះផ្សេងៗ
ទៀតក្នុងភូមិដែរ។ នៅក្នុងសាលាភូមិនេះ ក៏មិនបានលាបពណ៌ស្រោបមាស គ្មាន
រូប​បដិមា សំរាប់ធ្វើសក្ករបូជានិង​មិនព្យួរពាក្យប្រដូចទេ មានតែតុសក្ការបូជាតែ
ប៉ុណ្ណោះ។ ប៉ុន្តែ ទីតាំងរបស់សាលាភូមិត្រូវបានប្រជាជន San Chi ជ្រើសរើសយ៉ាង
ម៉ត់ចត់។ លោក Lam Van Oanh បានអោយដឹងថា៖

          “ សាលាភូមិនេះត្រូវបានកសាងឡើងពីចុងសតវត្ស៍ទី១៩ និងដើមសតវត្ស៍​
ទី២០។ សាលាភូមិមានទីតាំងភូមិសាស្ត្រល្អបំផុតក្នុងភូមិ និងត្រូវបានរក្សាពីមុន​មក
 ទោះបីជាបានជួសជុលកែលំអរជាច្រើនលើក។”

          សាលាភូមិគ្មានលក្ខណះពិសេសខាងស្ថាប័ត្យកម្ម គ្មានរូបបដិមា​ ប៉ុន្តែ ​ជន 
San Chi មានការកាន់ត្រណមយ៉ាងខ្លាំងចំពោះសំណង់ពិសិដ្ឋនេះ។ លោក​Ly Hong
 Vien ប្រធានក្រុមការងាររណសិរ្យ ភូមិ Ho បានអោយដឹងថា៖

          “ សាលាភូមិបានបើកពិធីបុណ្យនាថ្ងៃទី២ ខទីមួយ គិតតាមច័ន្ទគតិ និង​គ្រួ
សារទាំងឡាយបានចូលរួម។ ជារៀងរាល់ឆ្នាំ ប្រជាជនរួមវិភាគទានជាទឹក​ប្រាក់ 
គ្រឿងសំណែន ដើម្បូបួងសួងសូមអោយប្រជាជនទាំងមូលក្នុងភូមិរកស៊ីមានបាន 
ធាតុអាកាសអំណោយផល ជីវភាពរស់នៅសម្បូរធូធារ។ ”

សាលាភូមិជនជាតិ San Chi - ảnh 2
ជនជាតិ San Chi

          តាមលោក Lam Van Oanh ថា៖ ក្រៅពីថ្ងៃទី២ ខែទីមួយនេះទេ ​សាលា​ភូមិ​ក៏
បានបើកក្នុងឱកាសមានការងារសំខាន់ ដែលទាក់ទិនដល់សហគមន៍ទាំងមូល៖

          “ បណ្ដាខ្លឹមសារចៃដន្យដែលត្រូវមានការពិភាក្សារបស់ភូមិទាំងឡាយ នៅ​
ពេល​នោះរៀបចំពិធីដើម្បីបួងសួងសុំអោយអ្នកតាភូមិការពារប្រជាជនក្នុងភូមិ មាន
ជីវ​ភាពរស់​នៅ​សុខសាន្តត្រាណ។ ឧទាហរណ៍៖មុននេះមាន​អាសន្នរោគកើតដល់​
មនុស្ស​ ដំណាំ ​គេបានរៀបចំពិធីនៅសាលាភូមិនេះ ដើម្បីសូមអោយអ្នកតាភូមិ​ការ
ពារ​​ភូមិ។”

          ជន San Chi នាបច្ចុប្បន្ន នៅរក្សាការកាន់ត្រណមយ៉ាងម៉ត់ចត់។ ក្នុ​ង​ឆ្នាំ​គ្រួសារ
ណាមានសមាជិកត្រូវស្លាប់នេះ សមាជិកទាំងឡាយក្នុងគ្រួសារនេះមិន​បានចូលក្នុង
សាលាភូមិទេ។ លោកស្រី Ly Thi Nam ជនមួយនាក់នៅភូមិ Ho បានអោយដឹងថា៖

          “ គ្រឿងសំណែនថ្វាយនៅសាលាភូមិគឺស្រាមួយដប នំអន្សម ហើយមាន​គ្រួ
សារខ្លះមានបន្ថែមសាច់មួយចាន ឬហ្វឺមួយចាន។ គ្រឿងសំណែននេះត្រូវធ្វើស្អាត
បាត។ ប្រសិនបើរំលោភទៅលើអ្វី ប្រការអ្វីនោះធ្វើអោយវេទនាទាំងភូមិ។”

          ជាធម្មតា បុរសជាអ្នកធ្វើគ្រឿងសំណែន។ លោក Lam Van Oanh បានអោយ
ដឹងថា៖

          “ តាំងពីមុនមក ខ្ញុំតែងតែជាអ្នកធ្វើការងារនេះ។ ការងារនេះត្រូវបានបន្សល់
ទុក​ពីជីដូនជីតាមក ខ្ញុំយល់និងធ្វើតាមដូច្នេះ។ ប៉ុន្តែខ្ញុំបានយល់ថា៖ ក្នុងប៉ុន្មានថ្ងៃ​
បុណ្យចូលឆ្នាំថ្មី ត្រូវទុកអោយបងប្អូននារីសម្រាក់ មានពេលវេលាថែទាំកូនចៅ 
ហើយបុរសត្រូវធ្វើការងារអ្នកចុងភៅនេះដើម្បីអោយបានដឹងកិច្ចការទាំងអស់?”

          រហូតមកដល់ពេលនេះ ជីវភាពរស់នៅមានការផ្លាស់ប្តូរថ្មីជាច្រើន ប៉ុន្តែប្រជា
ជន San Chi នៅរក្សាបាន និងអនុវត្តតាមបណ្ដាពិធីបុណ្យ ដែលបានជំនាន់​ជីដូន​ជី
តាបន្សល់ទុកមក។ សាលាភូមិរបស់ជនជាតិ San Chi នៅជាទីបង្អែកខាងជំនឿ​
សាសនា​រឹងមាំ​របស់សហគមន៍នេះទាំងមូល ជួយឧបត្ថម្ភគេជឿជាក់ទៅលើខ្លួន​
ជាង ​ដើម្បីកសាងនិងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់គ្រួសារ និងជនជាតិខ្លួន៕ 

ប្រតិកម្មទៅវិញ