(VOVWORLD) - ជនជាតិ Pa ko ត្រូវបានគេស្គាល់ដល់ជាសហគមន៍ជនជាតិមួយ មានលក្ខណៈវប្បធម៌រូបី និងអរូបីដ៍សម្បូរបែប។ ទន្ទឹមជាមួយនឹងពិធីបុណ្យផ្សេងដោយមាននៀមទម្លាប់ដ៏ វិសេសវិសាលមកនោះ គឺជនជាតិ Pa ko នៅមានឃ្លាំងចង្វាក់ប្រជាប្រិយដែល ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិខ្លួន។
ជនរួមជាតិ Pa ko នៅខេត្ត Quang Tri ច្រៀងបទចម្រៀងប្រជាប្រិយនិងលេងឧបករណ៍ភ្លេង (រូបថត៖Internet) |
ជនជាតិ Pa ko រស់នៅភាគច្រើនលើតំបន់ព្រៃភ្នំនិងមានជីវភាពរស់នៅផ្សា ភ្ជាប់ជាមួយធម្មជាតិ តាមនោះ សហគមន៍ជនជាតិ Pa ko នៅរក្សាបានទំនៀម ទម្លាប់ប្រពៃណីជាច្រើន ដែលបន្សល់ទុកពីជីដូនជីតា។ក្នុងដំណើរការធ្វើពលកម្ម ជន ជាតិ Pa ko បានបង្កើតឡើងប្រភេទតន្ត្រីប្រជាប្រិយសម្បូរបែបនិងបានបង្ហាញច្បាស់តាមរយៈពិធីបុណ្យធំៗប្រចាំឆ្នាំដូចជា ពិធីសែនទេវតាមេឃនិងដី សែន អំណរស្រូវថ្មី សែនអំណរភូមិថ្មីនិងផ្ទះថ្មីជាដើម។ ក្នុងចំណោមពិធីបុណ្យទាំងអស់ នោះ ជនជាតិ Pa ko តែងផ្ដើផ្តាំនូវមនោសញ្ជេតនារបស់ខ្លួនតាមរយៈចង្វាក់ប្រជា ប្រិយប្រពៃណី ដូចជា៖ Cha chap, A den, Ka loi និង Ta oi។ ជាពិសេស ក្នុងពិធី បុណ្យនានារបស់ជនជាតិនេះមិនអាចខ្វះបានឡើយ នូវសូរសម្លេងលាន់លឺរំពងនៃស្គរ គង ឃ្មោះ ព្រោះថា តាមទស្សនៈទានរបស់ជនជាតិ Pa ko សូរសម្លេងរបស់ ស្គរ និងគង ឃ្មោះលាន់លឺគឺជំនួសឲ្យក្តីបួងសួងនិងការអញ្ជើញអ្នកភូមិមកចូលរួម ក្នុងពិធីបុណ្យដែរ។
ប្រការគួរឲ្យចាប់អារម្មណ៍ក្នុងតន្រ្តីប្រជាប្រិយរបស់ជនជាតិ Pa ko គឺ ចង្វាក់ ក្នុងបទភ្លេងនីមួយៗគឺពោរពេញទៅដោយដង្ហើមនៃជីវភាពរស់នៅ។ ជាពិសេស គឺ ចង្វាក់ Cha Chap (មាន ន័យថាច្រៀងសាសងគ្នា) ជាប្រភេទចង្វាក់ពិសេសបំផុត របស់ជនជាតិ Pa ko។ បទចំរៀងដែលបានសម្តែងយ៉ាងស៊ីចង្វាក់នេះគឺបង្ហាញនូវ ជីវភាពជាក់ស្តែងរបស់ជនជាតិ Pa ko។ សិប្បករ Ho Van Xep នៅឃំ Hong Kim ស្រុក A luoi ខេត្ត Thua Thien Hue ជាជនមួយរូបដែលចេះច្រៀងចម្រៀងប្រជា ប្រិយតាំងពីកុមារភាព។ មិនត្រឹមតែចេះច្រៀងប៉ុណ្ណោះ លោកថែមទាំងស្រាវជ្រាវ នូវចំរៀងប្រជាប្រិយបុរាណទៀតផង។ ត្រឹមតែច្រៀង Cha Chap ក៏ត្រូវបានចែកជា បីប្រភេទដែរ គឺ Cha Chap សម្រាប់យុវជន យុវនារី របៀបច្រៀងសម្រាប់ជនមាន វ័យចំណាស់និងច្រៀងសាសងគ្នារវាងវ័យអាយុខុសគ្នា។ ចង្វាក់ Cha Chap ប្រ កបអត្ថន័យមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ តាមរយៈរបៀបច្រៀងប្រដូចជាមួយ មេឃនិងដី ភ្នំព្រៃនោះ ដើម្បីស្តែងចេញនូវមនោសញ្ចេតនារបស់ខ្លួន។ សិប្បករ Ho Van Xep បានចាត់ទុកថា ដើម្បីកូនចៅមានការយល់ដឹងច្បាស់លាស់អំពីប្រពៃណី របស់ជីដូនជីតា គឺតាមរយៈតន្ត្រី។ ហេតុដូច្នេះបានជាត្រូវស្តារឡើងវិញនូវបទ ចម្រៀង ចង្វាក់របាំរបស់ជីដូនជីតា តាមរយៈការបើកវគ្គបង្រៀនដើម្បីឲ្យកូនចៅ យល់ច្បាស់និងរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ប្រជាប្រិយរបស់ជនជាតិខ្លួន។ សិប្បករ Ho Van Xep បានចែករំលែកថា៖
“ខ្ញុំសប្បាយណាស់! ខ្ញុំទទួលបានមរតកពីជីដូនជីតារបៀបច្រៀង។ បន្ទាប់ មកគឺអភិវឌ្ឍន៍ឲ្យទូលំទូលាយ។ រៀនវិធីនេះមិនងាយស្រួលទេ ប៉ុន្តែថ្ងៃនេះខ្ញុំ សប្បាយណាស់ ព្រោះថា ជំនាន់វ័យក្មេងគេចេះច្រើនដែរ”។
ព្រឹទ្ធាចារ្យជនជាតិ Pa ko ផ្លុំស្នែងក្នុងពិធីបុណ្យរបស់ជនជាតិខ្លួន (រូបថត៖ Dan tri) |
ទន្ទឹមនឹងចង្វាក់ចម្រៀងប្រជាប្រិយនោះ ជនជាតិ Pa ko ក៏មានប្រព័ន្ធឧបករណ៍ភ្លេងដ៏សម្បូរបែបទៀតផង។ ដោយរស់នៅតំបន់ព្រៃភ្នំ ជនជាតិ Pa ko បានប្រើប្រាស់ឬស្សីធម្មជាតិដើម្បីធ្វើឡើងឧបករណ៍ភ្លេង។ ជាពិសេសក្នុងពិធីបុណ្យរបស់ជនជាតិ Pa ko មិនអាចខ្វះបានឧបករណ៍ភ្លេងមួយប្រភេទនោះគឺស្នែង។ ស្នែងជាឧបករណ៍ភ្លេងពិសេសដោយឡែករបស់ជនរួមជាតិតំបន់ព្រំភ្នំ ហើយត្រូវបានធ្វើពីស្នែងក្របីដើម្បីផ្លុំ។ ក្នុងសហគមន៍ជនជាតិ Pa ko នោះ ស្នែងមានអត្ថន័យខាង ស្មារតីដ៏សំខាន់ដោយបង្ហាញនូវអំណាចរបស់អ្នកដឹកនាំកុលសម្ព័ន្ធនៅភូមិឃុំនោះ។ ដោយហេតុនេះ ស្នែងកាន់តែកោងនិងធំគឺតំលៃកាន់តែខ្ពស់។
ឥឡូវនេះ បើទោះបីជាទៅធ្វើស្រែ ក្នុងពិធីបុណ្យឬក្នុងការធ្វើផលិតកម្ម គឺចង្វាក់ចម្រៀងប្រជាប្រិយដ៏ស្និទ្ធស្នាលនិងពោរពេញទៅដោយមនោសញ្ចេតនារបស់ជនជាតិ Pa ko ក៏លាន់លឺក្នុងបរិយាកាសព្រៃភ្នំ Truong Son។ គេច្រៀងដើម្បីបង្ហាញក្ដីសោមនស្សរីករាយក្រោយពីរដូវអំណោយផល និងច្រៀងដើម្បីបង្ហាញនូវសុភមង្គលពីសេចក្ដីស្រឡាញ់តូរ្យតន្ត្រីប្រជាប្រិយរបស់ពលករសាមញ្ញផងដែរ៕