សំលៀកបំពាក់របស់នារី Mong

LAN ANH Theo VOVWORLD -
Chia sẻ
Vovworld-នារី​ Mong នៅបណ្ដាខេត្ត
ព្រៃភ្នំភាគពាយ័ត្យ​វៀត​ណាមគឺល្បី
ឈ្មោះដោយសំលៀកបំពាក់ពណ៌
ចម្រុះឆើតឆាយ។ នារីជាអ្នកកាត់
ដេរ​ ​ខោអាវសំរាប់សមាជិកទាំង
ឡាយក្នុងគ្រួសារ។ ទោះបីជាជីវភាព
រស់នៅទំនើប ប៉ុន្តែពីច្រើនជំនាន់មក
ហើយជនរួម​ជាតិ Mong នៅតែស្លៀក
ពាក់សំលៀកបំពាកប្រពៃណីរបស់គេ
គ្រាន់តែខុសពី​វត្ថុធាតុនិងពណ៌តែ
ប៉ុណ្ណោះ។
សំលៀកបំពាក់របស់នារី Mong - ảnh 1
សំលៀកបំពាក់របស់នារី Mong (laocai.gov.vn)



        Vovworld-សំលៀកបំពាក់របស់នារី Mongមានពណ៌ចម្រុះឆើតឆាយ។​ សំ
លៀក​បំពាក់​ប្រពៃណីមួយសំរាប់របស់នារី Mong រួមមានសំពត់ អាវ ខ្សែក្រវាត់
កន្សែងជា​ដើម។ នារី Mong ស្លៀកសំពត់វែងយ៉ាងស្រស់ត្រកាលនិងពាក់អាវ
រំលេចក្បាច់រចនាយ៉ាងឆើតឆាយនៅស្មានិងក។ លោក Mua A Tru ជនជាតិ Mong
Hoa នៅខេត្ត Son La បានឲ្យដឹងថា កាលនៅតូចដល់ធំដឹងក្តី ជានិច្ចកាលបាន
ឃើញ​ម្ដាយបងស្រីនិងឥឡូវនេះគឺប្រពន្ធអង្គុយប៉ាក់សំពត់។​សំពតនីមួយៗជា
​ពិភព​លោក​មួយរបស់នារី Mong។

        “សំពត់មានប្រភេទជាច្រើន។ ដើម្បីធ្វើចេញសំពត់មួយគឺជាដំណើរការ
មួយ។ សំពត់មានគំរូជាច្រើនណាស់។ កាលនៅតូចក្រមុំត្រូវបាន​ម្ដាយនិងបង ស្រីណែនាំកាត់ដេរប៉ាក់សំពត់ហើយ។ ក្រមុំ Mong ដែលកាត់ដេរសម្លៀកបំពាក់ យ៉ាងឆើតឆាយក្រោយ​នេះ​ងាយយកប្តី។ ក្នុងពិធីបុណ្យនានា ជនរួមជាតិ Mong ស្លៀកពាក់សំពត់អាវមានផ្កាទៅ​ចោល Pao គឺស្អាតណាស់។”

         នារីជនជាតិ Mong ទោះបីរស់នៅកន្លែងណាក៏ដោយសុទ្ធតែមាន​បច្ចេកទេស​
ប៉ាក់ដ៏ល្អឯក។​ជនរួមជាតិ Mong មានប្រពៃណីតុបតែងលើសាច់​ក្រណា​ត់គ្រប់ព៌ណ គូរក្រមួនឃ្មុំលើក្រណាត់ដើម្បីយកក្បូរក្បាច់ព័រសលើព័ណ៌ឆ្លុះ។ រាល់ក្បូរក្បាច់តុប
តែងត្រូវបាននារី Mong បង្ហាញដោយថ្នេរខ្សែប៉ាក់ដ៏សម្បូរ​បែប​ពហុបែបជួនកាលគឺ
ថ្នេរទទឹង រូបត្រីកោណជាដើម។ រីឯព័ររបស់សំពតភាគច្រើនគឺពណ៌ចែងចាំងក្តៅដូច
ជាក្រហម បៃតង លឿង។ លោក Mua A Tru បានឲ្យដឹងបន្ថែមទៀតថា៖

        “ប្រពៃណីធ្វើសំពតមានតាំងពីយូរយាមកហើយ។ សំពត់មានប្រភេទអំបោះ​
បៃតង​ក្រហម​ជាច្រើន។ ជនរួម​ជាតិ Mong ចូលចិត្តសំពត់ក្រហមលឿងនិងបៃតង។ ពណ៌បៃតងជានិមិត្តរូបឲ្យ​ស្លឹក​ឈើរីឯលឿងក្រហមជានិមិត្តរូបឲ្យផ្កា។”

        ក្នុងពេលទំនេរគឺនារី Mong បានព្យាយាមនៅក្បែរកន្ត្រកអំបោះប៉ាក់។ នារី​ម្នាក់ៗ
សុទ្ធតែប៉ាក់តាមគំរូក្បាច់រចនា​ដែលមានស្រាប់ឡើយ។​ លោកស្រី Hang Thi Nghenh
ជនជាតិ Mong Hoa នៅខេត្ត Son La បានឲ្យដឹងថា បណ្ដាគំរូក្បាច់រចនាមានតាំងពី​
យូរយាមក លោកស្រីនិងនារី Mong ក្នុងភូមិបានរៀននិងប៉ាក់ឡើងវិញ។ ប៉ុន្តែគំរូ​ក៏
ត្រូវបានកែលំអរជាច្រើនផងដែរ។

        “មុននេះជនរួមជាតិ Mong ធ្វើ​បានត្រឹមតែសំពត់១ដល់២សំរាប់ក្នុង១ឆ្នាំ។ ឥឡូវ
នេះ​ដោយសារមាន​ម៉ាស៊ីនគេអាចកាត់ដេរបាន១ដល់២សំរាប់ក្នុង១ខែ។”

        ទោះបីជាជីវភាពរស់នៅទំនើប វត្ថុក្នុងគ្រួសារត្រូវបានផ្លាស់ប្តូរប៉ុន្តែពី​កុមារ​ដល់
​អ្នកចាស់ជរា ជនរួមជាតិ Mong គ្រប់រូបនៅតែស្លៀកពាក់សំលៀកបំពាក់​ប្រពៃណី​
ដោយ​នារី​ធ្វើឡើង។ គេជានិច្ចកាលស្លៀកពាក់លើខ្លួនស្រស់ស្អាតទាំងក្នុងការធ្វើ​
ពលកម្មក៏ដូចជាក្នុង​ទិវាបុណ្យទាននានាទៀតផង៕

ប្រតិកម្មទៅវិញ