សម្លេងគែនគួរឲ្យទាក់អារម្មណ៍របស់ជនជាតិ Mong នៅ Bac Ha ខេត្ត Lao Cai

Chia sẻ

(VOVWORLD) - នៅ Bac Ha (ខេត្ត Lao Cai) តំបន់ខ្ពង់រាបដែលប្រជាជនជនជាតិ Mong រស់នៅចាប់តាំងពីច្រើនជំនាន់មកហើយ នេះ មានម្ហូបអាហារស្មារតីមួយមុខដែលអាច ខ្វះបានឡើយ នោះគឺសម្លេងគែន របាំគែនប្រកបដោយលក្ខណៈវិសេសវិសាលគួរឲ្យ ទាក់អារម្មណ៍។

សម្លេងគែនគួរឲ្យទាក់អារម្មណ៍របស់ជនជាតិ Mong នៅ Bac Ha ខេត្ត Lao Cai - ảnh 1គែនគឺជានិមិត្តរូបនៃវប្បធម៌ជនជាតិ Mong។ (រូបថត៖ VOV)
“ខ្ពង់រាបពណ៌ស” Bac Ha ខេត្ត Lao Cai មិនត្រឹមតែល្បីឈ្មោះដោយកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រ វិមាន Hoang A Tuong និងផ្សារណាត់ថ្ងៃអាទិត្យ ពេញទៅ ដោយក្លិនស្រាពោតដ៏ក្រអូបឈ្ងុយឈ្ងប់ប៉ុណ្ណោះទេ តំបន់ខ្ពង់រាបដែលប្រជាជន ជនជាតិ Mong រស់នៅពីជំនាន់មួយទៅជំនាន់មួយ នេះ ថែមទាំងមានម្ហូបអាហារខាងស្មារតី មួយមុខដែលមិនអាចខ្វះបានឡើយ នោះគឺសម្លេងគែន របាំគែនដ៏វិសេសវិសាល។
មកដល់ខ្ពង់រាប Bac Ha វាមិនពិបាកទេ ដើម្បីមានឱកាសបានរីករាយជាមួយ ស្នូរសម្លេងគែន Mong ហើយគយគន់បុរសជនជាតិ Mong រាំរបាំគែនប្រកបដោយ លក្ខណៈខ្លាំងក្លាផង និងទន់ភ្លន់ទៀតផង។ ចំណុចពិសេសរបស់គែន Mong គឺវាអាច ធ្វើឲ្យអ្នកស្ដាប់ អ្នកមើលត្រូវបានទាក់ ទាញដោយស្នូរសម្លេងនិងចង្វាក់ភ្លេងប្រកប ដោយការធ្វើចលនាដ៏ប៉ិនប្រសប់។ ស្ដែងចេញពីទស្សនទានថា “បុរសជនជាតិ Mong ត្រូវតែចេះផ្លុំគែននិងរាំគែន” ដូច្នេះចាប់តាំងពីច្រើនជំនាន់កន្លងមកនេះ គែន Mong នៅ Bac Ha នៅតែបានអភិរក្សនិងពង្រីក សូម្បីតែកុមារាអាយុ ១០ឆ្នាំនៅ Bac Ha បាន ចេះប្រើប្រាស់ឧបករណ៍ភ្លេងនេះយ៉ាងស្ទាត់ជំនាញ ដើម្បីយកតាមខ្លួននៅពេល ឡើងស្រែឬចុះផ្សារ។ លោក Ly Seo Phong នៅឃុំ Ban Pho ស្រុកBac Ha ខេត្ត Lao Cai បានចែករំលែកថា៖
“អត្ថន័យនៃគែន Mong គឺសម្រាប់បុរសដែលមានចំណេះដឹងនិងទេពកោសល្យ។ ក្បាច់គុនគែន គឺកាលពីមុន គេអាចយកគែនតាមខ្លួននៅពេលយប់ បើជួបករណី អាក្រក់គឺ គេអាចប្រើគែនដើម្បីប្រយុទ្ធផងដែរ”។
សម្លេងគែនគួរឲ្យទាក់អារម្មណ៍របស់ជនជាតិ Mong នៅ Bac Ha ខេត្ត Lao Cai - ảnh 2កុមារជនជាតិ Mong ចូលរួមរៀនផ្លុំគែននៅក្លឹប។ (រូបថត៖ VOV)
នៅខែសីហាឆ្នាំ២០២០ ក្លឹបគែន Mong Bac Ha ត្រូវបានបង្ហាញមុខជាផ្លូវការ ដោយមានការចូលរួមរបស់សមាជិកចំនួន២០នាក់ ដែលសុទ្ធតែជាអ្នកលេងគែនដ៏ល្បី ឈ្មោះមកពីគ្រប់ភូមិឃុំនៅតំបន់ “ខ្ពង់រាបពណ៌ស” នេះ។ ចាប់តាំងពីពេលនោះមក គែន Mong Bac Ha មានទីលានលេងនិងការសម្ដែងកាន់តែច្រើន ហើយក្លឹបត្រូវបាន ពង្រឹងយ៉ាងឆាប់រហ័សដោយមានសមាជិកជាង១០០នាក់នាពេលបច្ចុប្បន្ន ជាមួយនឹង បទភ្លេងគែនដ៏សម្បូរបែប គួរឲ្យទាក់ចិត្តរាប់ សិបបទ។
ប្រធានក្លឹបគែន Mong Bac Ha លោក Giang A Hai បានចែករំលែកថា ខ្លួនលោកជាជនជាតិ Mong បានជាលោកស្រឡាញ់ប្រភេទឧបករណ៍ភ្លេងប្រពៃណី ដែលត្រូវបានប្រៀបប្រដូចទៅនឹង “ព្រលឹង” របស់ជនជាតិនេះ។ កាន់តែស្រាវជ្រាវ ស្វែងយល់អំពីគែន លោកកាន់តែមើលឃើញអត្ថន័យក្នុងអត្តសញ្ញាណរបស់ជនរួម ជាតិខ្លួន។ ពីនោះ មើលឃើញពីការទទួលខុសត្រូវក្នុងការរក្សានិងរីកសាយភាយ វប្បធម៌គែនដើម្បីឲ្យមនុស្សស្គាល់ដល់កាន់តែច្រើន។ លោក Giang A Hai បានឲ្យដឹងថា៖
“ក្លឹបយើងបានកំណត់ថា ត្រូវនាំសម្លេងគែនលើឆាកសម្ដែង ហើយទៅសម្ដែង នៅកន្លែងទេសចរណ៍នានាដើម្បីបម្រើសាធារណៈជន ជាពិសេសគឺភ្ញៀវទេសចរអន្តរ ជាតិ។ តាមរយៈនោះ នឹងនាំមកនូវប្រាក់ចំណូលជូនដល់សមាជិកក្លឹប”។
ស្នូរសម្លេងគែនផ្សាភ្ជាប់ជាមួយដំណើរជីវិតទាំងស្រុងរបស់ប្រជាជនជនជាតិ Mong ដោយជួយគេតភ្ជាប់ជាមួយព្រះអាទិទេព ជីដូនជីតាផង ព្រមទាំងជាសម្លេង ដ៏រីករាយដើម្បីរំសាយទុក្ខ ចែករំលែកអារម្មណ៍ មនោសញ្ចេតនា ផ្សាភ្ជាប់សហគមន៍ ហើយជាការចាប់ផ្ដើមសេចក្ដីស្នេហារបស់គូរស្នេហ៍ផងដែរ។
នៅតំបន់ព្រៃភ្នំភាគពាយ័ព្យ រាល់សម្លេងដ៏ស្រឡះ លាន់លឺរំពង អមជាមួយ ចង្វាក់របាំយ៉ាងខ្លាំងក្លាទាំងទន់ភ្លន់របស់គែន Mong គឺជាសក្ខីភាពដ៏ច្បាស់លាស់ បំផុតនៃវប្បធម៌ចម្រុះពណ៌ ដែលជាមោទនភាពរបស់ជនជាតិ Mong Bac Ha ចាប់ តាំងពីច្រើនជំនាន់កន្លងមកនេះ៕

ប្រតិកម្មទៅវិញ