សម្លៀកបំពាក់របស់ជនជាតិ Mong នៅ Sapa

Chia sẻ
(VOVWORLD) - នៅទីរួមខេត្ត Sapa ចំណុះខេត្ត Lao Cai ជនជាតិ Mong បានស្រូបយកជាង នៃ ៥៣% ចំនួនប្រជាជនក្នុងទីរួមខេត្តទាំងមូល ជាមួយនឹងក្រុមជនជាតិ Mong ជាច្រើន ដូចជា៖ Mong ខ្មៅ Mong ស  Mong hoa  Mong cua ជាដើម។ ក្រុមជនជាតិ Mong ទាំងអស់នៅទីនេះ សុទ្ធតែស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ។
សម្លៀកបំពាក់របស់ជនជាតិ Mong នៅ Sapa - ảnh 1 នជាតិ Mong នៅ Sapa

កាលពីមុននេះ ជនជាតិ Mong ពូកែខាងធ្វើស្រែទឹក ហើយបានរស់នៅតាម បណ្ដោយតំបន់ទន្លេ Cháng Jiāng នៃប្រទេសចិន។ ដោយសារមានជម្លោះជាមួយជនជាតិ hànzú បានជាជនជាតិ Mong មួយក្រុមបានធ្វើចំណាកស្រុកទៅកាន់ទិសខាងត្បូង ហើយមកដល់វៀតណាម។ នាគ្រាដំបូង ជនជាតិ Mong បានធ្វើចំណាកស្រុកទៅកាន់ Sapa ដែលប្រមូលផ្តុំភាគច្រើននៅជួរភ្នំ Hoang Lien។ យោងតាមលោក Giang Seo Ga សមាជិកមួយរូប នៃសមាគមសិល្បៈប្រជាប្រិយវៀតណាមថា នាបច្ចុប្បន្ន សម្លៀកបំពាក់របស់ជនជាតិ Mong នៅ Sapa គឺស្រដៀងទៅនឹងសំលៀកបំពាក់របស់ជនជាតិ Mong នៅតំបន់ Sichuan នៃប្រទេសចិន។ លោកបន្តថា “ជនជាតិ Mong ខ្មៅ និង Mong ស គឺសុទ្ធតែបានស្លៀកពាក់សម្លៀកបំពាក់ពណ៌ខៀវខ្ចីដូចគ្នា ហើយពួកគេបានគោរពពណ៌ខៀវខ្ចីណាស់ ខណៈពេលដែលតាមប្រវត្តិសាស្ត្រគឺសម្លៀកបំពាក់ត្រូវមានពណ៌ខ្មៅ។ ក្រោយមក ជនជាតិ Mong ទាំងអស់គ្នាសុទ្ធតែបានស្លៀកពាក់សម្លៀកបំពាក់ពណ៌ខៀវវិញ ដើម្បីចុះសម្រុងគ្នា។ ជនជាតិ Mong មានពាក្យមួយឃ្លាថា“ បើទៅតាមសាច់ត្រូវតែក្រហម ហើយបើទៅតាមបន្លែត្រូវតែខៀវ”។ ប្រការនេះបានជួយជនជាតិ Mong ថែរក្សាទំនៀមទម្លាប់នៃខឿនវប្បធម៌របស់ខ្លួន”។

លោក Giang Seo Ga បានឲ្យដឹងថែមទៀតថា៖ បើចង់ស្វែងយល់អំពីសម្លៀកបំពាក់របស់ជនជាតិ Mong នៅ Sapa គឺត្រូវស្វែងយល់អំពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌របស់ពួកគេផងដែរ។ លោកបន្តថា៖ “ព្រឹទ្ធាចារ្យភូមិបានដំណាលថា ជនជាតិ Mong ក៏មាននិមិត្តសញ្ញា និងតុសក្ការៈបូជាគ្រូសែន ដែលមានរង្វង់មូលចំនួន ៣ ។ រង្វង់មូលធំបំផុតនៅចំកណ្តាល គឺមានពណ៌ចម្រុះ ក្នុងនោះពណ៌ប្រាក់បានតំណាងឲ្យផែនដី។ ចំណែករង្វង់មូលទាំងពីរនៅខាងកើត គឺតំណាងឲ្យព្រះអាទិត្យ និងព្រះច័ន្ទ។ រូបភាពទាំងសងខាងគឺសុទ្ធតែបានបិទភ្ជាប់លើផ្ទៃ ក្រដាសពណ៌ស្វាយ ។ ដូច្នេះហើយ ជនជាតិ Mong នៅ Sapa មានទស្សនៈទានថា ពណ៌ខ្មៅគឺជាពណ៌របស់ខ្លួន។ ពោលគឺ ខ្មៅគឺជាពណ៌ថ្លៃថ្នូ ហើយមានតម្លៃបំផុតផងដែរ”។

សម្លៀកបំពាក់សម្រាប់ទាំងបុរសនិងស្ត្រីរបស់ជនជាតិ Mong នៅ Sapa គឺមានលក្ខណៈប្រហាក់ប្រហែលគ្នា ពោលគឺពណ៌ខ្មៅគឺជាពណ៌សំខាន់បំផុត។ ក្រុមជនជាតិ Mong នីមួយៗ បានតុបតែង ប៉ាក់ក្បូរក្បាច់ដ៏វិសេសវិសាលខុសពីគ្នា។ សម្លៀកបំពាក់បុរស រួមមានខោ អាវដៃវែង អាវធំពាក់ខាងក្រៅ និងមួក។ ជនជាតិ Mong បានរចនាអាវតាមដ៉ូដរាង។ ចំណែកអាវវិញ គឺមានបន្ទាត់ធំនិងតូច។ លោក Giang Seo Ga បានឲ្យដឹងថា៖ “កាលពីមុន ជនជាតិ Mong បានប៉ាក់បន្ទាត់ធំ និងបន្ទាត់តូចនៅលើសម្លៀកបំពាក់របស់ខ្លួន ដោយ ក្រណាត់ពណ៌ខៀវនៅលើដៃអាវ។ ប៉ុន្តែក្រោយមក ពួកគេបានជ្រើសរើសយកពណ៌ខ្មៅវិញ។ ចំណែកអាវពាក់នៅខាងក្រៅវិញ គឺមានត្រឹមតែបុរសជនជាតិ Mong នៅ Sapa ទើបពាក់ប៉ុណ្ណោះ។ ពួកគេមានមោទនភាពណាស់ ខណៈដែលបានស្លៀកពាក់សម្លៀកបំពាក់នេះក្នុងឱកាសបុណ្យទានានា”។

សម្លៀកបំពាក់របស់ជនជាតិ Mong នៅ Sapa - ảnh 2 នជាតិ Mong នៅ Sapa

ជាធម្មតា អាវរបស់បុរសគឺមានឡេវអាវនៅខាងស្ដាំ។ អ្នកភូមិមានទស្សនៈទានថា ឡេវអាវដាក់ខាងស្ដាំគឺសម្រាប់អ្នកនៅរស់ ហើយឡេវអាវដាក់ខាងឆ្វេងវិញគឺសម្រាប់អ្នកដែលលាចាកលោកទៅ។ ចំណែកសំលៀកបំពាក់របស់ស្ត្រីវិញ គឺលោក Giang Seo Ga បានឲ្យដឹងថា៖ “ដូនតាបានដំណាលថា កាលពីព្រេងនាយស្ត្រីជនជាតិ Mong នៅ Sapa បាន ស្លៀកពាក់សំពត់ ប៉ុន្តែដោយសាររស់នៅក្នុងព្រៃភ្នំ មានសំណើម និងសត្វមូសច្រើន ដូច្នេះស្ត្រីជនជាតិ Mong បានស្លៀកពាក់ខោវិញ។ ខោរបស់ស្ត្រីគឺជាខោខ្លីត្រឹមជង្គង់ ហើយអាវរបស់ស្ត្រីគឺមានផ្ទាំងក្រណាត់ចំនួន ៤ ដែលមានដៃអាវ។ ដៃអាវមានរាងធំ ហើយបានប៉ាក់ក្បូរក្បាច់ជាច្រើន”។

សម្លៀកបំពាក់របស់ជនជាតិ Mong នៅ Sapa ត្រូវបានដេរដោយក្រណាត់មួយប្រភេទ ហើយក្រុមជនជាតិ Mong នីមួយៗបានតុបតែង ប៉ាក់ក្បូរក្បាច់ដ៏វិសេសវិសាលខុសៗគ្នា ប៉ុន្តែពួកគេនៅតែផ្ដោតសំខាន់លើពណ៌ខ្មៅ ដែលជាចំណុចលេចធ្លោក្នុងសំលៀកបំពាក់របស់ខ្លួន ហើយខុសពីក្រុមជនជាតិ Mong មួយចំនួនទៀត ដែលរស់នៅតំបន់ផ្សេងក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ