|
សម្រស់កន្សែង Pieu របស់នារី Thai ខ្មៅ (VOV) |
Vovworld-សព្វថ្ងៃជីវភាពរស់នៅបានផ្លាស់ប្តូរជាច្រើន បណ្ដាផ្តះផុតពីដីរបស់
ជនជាតិ Thai ខ្មៅមិនបានប្រក់ដោយស្លឹកទៀតទេជំនួសដោយប្រក់ក្បឿងរឺអៀន
ប៉ាន់ទៅវិញ។ សម្លៀកបំពាក់ប្រពៃណីក៏បានកែលំអរឲ្យសមស្របនឹងការងារ
ផលិតកម្មប្រចាំថ្ងៃ។ ប៉ុន្តែទោះបីជាបានផ្លាស់ប្តូរនោះក្តី ប៉ុន្តែនារី Thai ខ្មៅនៅមិន
អាចខ្វះបានកន្សែង Pieu ទទូរលើក្បាលឡើយ។ កន្សែង Pieu ជានិមិត្តរូបនៃ
សម្រស់របស់នារី Thai ខ្មៅ ហេតុនេះហើយកាលនៅតូចកុមារីត្រូវបានលោក
យាយម្ដាយបង្រៀន របៀបប៉ាក់កន្សែង។ លោក Luong Van Thiet កម្មាភិបាល
ស្រាវជ្រាវរបស់សារមន្ទីជនជាតិវិទ្យាបានឲ្យដឹងថា កន្សែង Pieu ជានិមិត្តរូបរបស់
នារី Thai ខ្មៅ។
“កន្សែង Pieu ជាផលិតផលកំពូលក្នុងសមត្ថភាពដេរប៉ាក់របស់ជនជាតិ Thai។
កន្សែង Pieu បានបង្ហាញនូវការប៉ិនប្រសព្វថ្វីដៃសោភ័ណ្ឌភាពរបស់នារី Thai។ បណ្ដាក្បូរក្បាច់លើកន្សែង Pieu ជារូបសត្វជិតស្និទ្ធក្នុងជីវភាពរស់នៅ ស្លូតបូតដូច
ជាសត្វប្រើស មេអំបៅ បក្សី ដំរីជាដើម។ បណ្ដារូបភាពនេះមានវត្តមានក្នុងក្បូរ
ក្បាច់សម្លៀកបំពាក់ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Thai។”
ចំពោះនារី Thai ខ្មៅនោះ អ្នកណាក៏ចេះធ្វើកន្សែង Pieu ដែរ។ កន្សែង Pieu មិនត្រឹមតែចាប់អារម្មណ៍អំពីព័រចំរុះជាមួយរូបភាពដ៏ស្រស់ប្រឹមប្រិយ ថែមទាំង
លើកដម្កើងសម្រស់លើផ្ទៃមុខរបស់នារីទៀតផង។ កន្សែង Pieu ក៏ជាបទដ្ឋានមួយ
ដើម្បីវាយតំលៃថ្វីដៃសីលធម៍របស់នារីដែរ។ បងស្រី Minh Nguyet កម្មាភិបាល
សារមន្ទីជនជាតិវិទ្យាបានឲ្យដឹងថា៖
“ចំពោះនារីជនជាតិ Muong នោះវ័ណ្ឌសំពត់បង្ហាញបទដ្ឋានដើម្បីវាយតំលៃសីលធម៍ភាពឧស្សាហ៍ព្យាយាមប៉ិនប្រសព្វនោះ ជនជាតិ Thai វាយតំលៃដោយ
កន្សែង Pieu។ កូនកំលោះបានផ្អែកទៅលើការងារតុបតែងដេរប៉ាក់ដើម្បីជ្រើសរើសវាយតំលៃកូនក្រមុំ។”
កន្សែង Pieu បានប្រើប្រាស់ដើម្បីបាំងក្បាលការពារក្នុងពេលមានកំដៅខ្យល់
រក្សាកំដៅក្នុងរដូវរងា។ កន្សែង Pieu ក៏ជាវត្ថុតុបតែងសំខាន់របស់នារី Thai ក្នុង
ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងពិធីបុណ្យទាននីមួយៗ បណ្ដាកំលោះតាមញ៉ែក្រមុំតាមរយៈការចោលកន្សែង Pieu។ កន្សែង Pieu មិនត្រឹមតែបានប្រើប្រាស់ក្នុង
ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានប្រើប្រាស់ក្នុងពិធីបុណ្យទាន បុណ្យសព
ទៀតផង។ ចំពោះជនជាតិ Thai ខ្មៅកន្សែង Pieu ដើរតួនាទីណែនាំផ្លូវសំរាប់ព្រលឹងរបស់អ្នកដែលបានចែកឋានទៅឡើងថានសួគ៌។ បង Thiet បានឲ្យដឹងថា៖ កន្សែង
Pieu របស់ជនជាតិ Thai មានតួនាទីដ៏សែនសំខាន់ក្នុងជីវភាពរស់នៅរបស់គេ។
“ក្នុងទទូរកន្សែង Pieu បានបង្ហាញថា ទេវតាបានតាមថែរក្សាលើក្បាលគេ។
កន្សែង Pieu បង្ហាញឲ្យផលិតផលរបស់សម្ភារៈនិងស្មារតីក្នុងសហគមន៍ជនជាតិ
Thai។ វាជាកាដូប្រទានឲ្យដ៏ពិសិទ្ធិដើម្បីការពារថែរក្សាឲ្យពញរលឹងរបស់នារី។
បានចាត់ទុកថា លើក្បាលមនុស្សមានទេវតាគ្រប់គ្រង។ ដោយហេតុនេះ កន្សែង
Pieu ជាកន្លែងការពារ Hua van។ Hua ជាក្បាល Van ជាព្រលឹង។”
ក្នុងជីវភាពទំនើប បណ្ដាកន្សែង Pieu នៅផ្សាភ្ជាប់នឹងនារី Thai ខ្មៅ។ កន្សែង
Pieu ជាវណ្ណកម្មសិល្បៈដ៏អស្ចារ្សមួយត្រូវបានបង្ហាញដោយបាតដៃប៉ិនប្រសព្វរបស់
នារី Thai ខ្មៅ។កន្សែង Pieu បានក្លាយទៅជាផលិតផលវប្បធម៍និងស្មារតីមួយពោពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ Thai ខ្មៅ៕