(VOVworld)-មិនឆើតឆាយដូចសម្លៀកបំពាក់របស់ជនជាតិដទៃទេ សម្លៀកបំ
ពាក់របស់ជនជាតិ Nung គឺសាមញ្ញ និងបានធ្វើពីក្រណាត់ជ្រលក់ឆ្លុះ ហើយមិន
សូវមានប៉ាក់តុបតែងទេ។របៀបស្លៀកពាក់របស់ជនជាតិ Nung គឺបានឆ្លុះបញ្ជាំង
នូវផ្នែកមួយនៃវប្បធម៌និងទំនៀមទម្លាប់នៃជនជាតិរបស់គេផងដែរ។
|
នារីជនជាតិ Nung ក្នុងសម្លៀកបំពាក់របស់ជនជាតិខ្លួន |
ជនជាតិ Nung រស់នៅតំបន់ព្រៃភ្នំខ្ពស់ ដូច្នេះពួកគេតែងតែជ្រលក់ក្រណាត់
ព័ណ៌ឆ្លុះនិងកាត់ដេរសម្លៀកបំពាក់ដោយខ្លួនឯង។ សម្លៀកបំពាក់របស់ក្រុមជន
ជាតិ Nung នីមួយៗ គឺមានលក្ខណៈតុបតែងខុសពីគ្នាបន្តិច ប៉ុន្តែលក្ខណៈរួមនោះ
គឺសម្លៀក បំពាក់របស់ពួកគេសាមញ្ញណាស់។ ព័ណ៌នៃសម្លៀកបំពាក់របស់ជន
ជាតិ Nung គឺសម្បូរបែប ប៉ុន្តែព័ណ៌ដែលជនជាតិនេះពេញនិយមគឺព័ណ៌ឆ្លុះ។វិចិត្រ
ករគំនូរ Luu Tuan Phuong ដែលជាអ្នកស្រាវជ្រាវអំពីសម្លៀកបំពាក់របស់បណ្តាជន
ជាតិនៅ វៀតណាមបានឲ្យដឹងថា៖
“សម្លៀកបំពាក់របស់ជនជាតិ Nung គឺសម្បូរបែបពាស់ ប៉ុន្តែសម្លៀកបំពាក់របស់
ក្រុមជនជាតិ Nung ទាំងអស់គឺស្ទើតែដូចគ្នា និងត្រូវបានសម្គាល់តាមភេទ តាម
អាយុ តាមតួនាទីក្នុងសង្គមនិងតាមក្រុមតំបន់។ និយាយរួមគឺ ប្រុសជន ជាតិ
Nung មិនសូវពាក់គ្រឿងអលង្ការទេ”។
តាំងពីបុរាណមក ទាំងបុរសនិងនារីជនជាតិ Nung សុទ្ធតែ ស្លៀកខោមាន
ចង្កេះធំហើយវែងដល់កជើង។ប្រុសជនជាតិ Nung ពាក់អាវវែង ដល់ត្រកៀកស្ទើ
តែរឹបជាប់ខ្លួន មាន៧ឡេវ ចំណែកហោប៉ៅមាន៤ឬ២។ ចំណែក សម្លៀកបំពាក់
របស់នារីជនជាតិ Nung គឺសម្បូរបែបជាងបុរស។ អាវគឺមានរាង៥ឬ៤ជ្រុង ចំពោះ
អាវ៤ជ្រុង កអាវមានរាងមូលនិងមានហោប៉ៅតូចពីរនៅរាងមុខ។ អាវ៥ជ្រុងវិញ
មានព័ណ៌ឆ្លុះ កាត់ខ្លីល្មមបាំងត្រកៀក ប៉ុន្តែធំទូលាយ។កអាវមានប៉ាក់រូបច្រើន
បែបដូចជារូបការ៉េ ឬ រូបត្រីកោណបន្តជាប់គ្នា។ ។ជាពិសេសគឺគំនូរលើករអាវ
នោះ ត្រូវបានធ្វើជាប្រាក់ មានរូបមេអំបៅ។នេះជា និមិត្តរូបបង្ហាញពីបំណងប្រា
ថ្នាចង់បានសុភមង្គមរបស់នារីជនជាតិ Nung។ រីឯសំពត់របស់នារីជនជាតិ Nung
មើលទៅដូចជាពាក់បណ្តាលកោណ។ ចង្កះរបស់សំពត់ ត្រូវបានដេដោយក្រ
ណាត់១២ព័ណ៌ដែលជានិមិត្តរូបឲ្យ១២ខែក្នុងឆ្នាំ។ ជាទូទៅ សម្លៀកបំពាក់របស់
ជនជាតិ Nung គឺល្អប្រណិតណាស់។ លោកស្រី Nguyen Thi Mai Anh អ្នករចនាម៉ូដ
និងស្រាវជ្រាវសម្លៀកបំពាក់ជនជាតិភាគតិចបានចាត់ទុកថា៖
“នៅពេលទៅធ្វើការស្រាវជ្រាវខ្ញុំបានជួបប្រាស្រ័យផ្ទាល់ជាមួយពួកគេ ខ្ញុំចាប់
អារម្មណ៍ណាស់ ដោយសាររហូតមកដល់ពេលនេះនៅតែមិនសូវមានឯកសារ
ច្រើននិយាយ ពីសម្លៀកបំពាក់របស់ជនជាតិ Nung ។ សិល្បៈតុបតែងលើសម្លៀក
បំពាក់ របស់ជនជាតិ Nung គឺមានលក្ខណៈវិសេសវិសាល។ហើយតាមរយៈ
សម្លៀក បំពាក់នោះ អាចមើលឃើញពីជីវភាពរស់នៅរបស់គេក្នុងនោះផងដែរ”។
ទន្ទឹមជាមួយនឹងអាវ សំពត់នោះ គ្រឿងអលង្ការ ក៏ជាផ្នែកសំខាន់មួយដែល
បង្កើតឡើងលក្ខណៈវិសេសវិសាលនៃសម្លៀកបំពាក់ប្រពៃណីរបស់នារីជនជាតិ
Nungផងដែរ។ ឈុតគ្រឿងអលង្ការរួមមាន កង់ដៃ ក្រវិលដែលធ្វើពីប្រាក់ជាផ្នែក
មួយ ដែលភ្ជាប់ជាមួយនឹងសម្លៀកបំពាក់ដែរ។
សម្លៀកបំពាក់ជាផលិតផលសម្ភារៈរបស់មនុស្ស បម្រើជីវភាពរស់នៅរបស់
មនុស្សក្រោមរូបភាពខុសគ្នា។ការរក្សាលក្ខណៈវប្បធម៌លើសម្លៀកបំពាក់ប្រពៃ
ណីរបស់ជនជាតិ Nung បានរួមចំណែករក្សានិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណី
របស់បណ្តាជនជាតិ៕