(VOVworld)-ជនជាតិ Kho Mu នៅវៀតណាមមានពិធីបុណ្យជាច្រើនដូចជា ៖ពិធី
សែនព្រេនខ្មោចភូមិ សែនជីដូនជីតានិងសែនរដូវអំណោយផល។ ក្នុងនោះ ពិធី
សែនជីដូនជីតានិងសែនរដូវអំណោយផលត្រូវបានគេចាត់ទុកជាទំនៀមទម្លាប់
ពោរពេញទៅដោយលក្ខណៈវប្បធម៌គួរឲ្យទាក់ទាញក្នុងជំនឿសាសនារបស់ជន
ជាតិ Kho Mu។
|
ទីសក្ការៈបូជារបស់ជនជាតិ Kho Mu ( vov4.vov.vn) |
ក៏ដូចជាជនជាតិដទៃដែរ ពិធីសែនព្រេនជីដូនជីតា ជាទំនៀមទម្លាប់មិនអាចខ្វះ
បានឡើយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Kho Mu ។ ក្នុងនោះ ពិធីសែន
ព្រេនជីដូនជីតាក្នុងបុណ្យតេតគឺសម្តែងលក្ខណៈវប្បធម៌ដ៌វិសេសវិសាលរបស់ជន
ជាតិនេះផងដែរ។
ដោយសារមានទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌ជាមួយវប្បធម៌របស់ជនជាតិដទៃ នោះ
ដូច្នេះ ផ្ទះឈើរបស់ជនជាតិ Kho Mu មានលក្ខណៈស្រដៀងគ្នាជាមួយផ្ទះឈើ
របស់ជនជាតិថៃ។ ប៉ុន្តែនៅមានលក្ខណៈដោយឡែកមួយចំនួនដែរ នោះគឺកន្លែង
ដាក់ទីស្ការៈបូជារបស់គេនៅក្នុងផ្ទះ។ ទោះបីជាផ្ទះមានចំនួន៣ដល់៥ល្វែងក៏ដោយ
ប៉ុន្តែ ល្វែងដំបូងគឺជាក់ស្តែងសម្រាប់ដាក់ទីស្ការៈបូជាជីដូនជីតា ឬហៅថា កន្លែង
សែនព្រេន ខ្មោចផ្ទះ។ ទីតាំងទី២គឺសម្រាប់ដាក់ផ្ទះបាយឬគេហៅថាកន្លែងសែន
ព្រេនខ្មោច ចង្ក្រាន។ កន្លែងនេះ គឺក៏ប្រើដាំបាយ ធ្វើម្ហូបសែនឬធ្វើបាយប្រចាំថ្ងៃ
ហើយនេះក៏ជា កន្លែងសម្រាប់ទទួលភ្ញៀវទៀតផង។
ជារួមទៅ ការសែនព្រេនរបស់ជនជាតិ Kho Mu គឺសំដៅបួងសួងសូមទេវតា
ប្រទានពរនូវភាពសុខសាន្តត្រានមកជាមួយកូនចៅគ្រប់រូបក្នុងគ្រួសារ។។ ប៉ុន្តែ
តាមទស្សនទានរបស់ជនជាតិ Kho Mu នៅពេលដែលទេវតាមានការខាំងសម្បារ
អាចបណ្តាលមកនូវគ្រោះអន្តរាយដល់ក្រុមគ្រួសារ ដូច្នេះ ជនជាតិ Kho Mu បាន
រៀបចំពិធីសែនព្រេន និង ថែមទាំងសម្តែងនូវការគោរព្ធនិងបំណងប្រាថ្នារបស់
ខ្លួនទៀតផង។ លោក Luong Van Binh ជនជាតិ Kho Mu បានឲ្យដឹងថា៖
“ការសែនព្រេនដើម្បីប្រទានពរសូមឲ្យកូនចៅក្នុងគ្រួសារជៀសផុតពីគ្រោះថ្នាក់
និងប្រផ្នូលអាក្រក់។ ជាធម្មតាក្នុងឆ្នាំថ្មី គេតែងតែសែនមាន់១គូដើម្បីសូមជីដូន
ជីតាប្រទានពរឲ្យជួបតែសេចក្តីសុខ”។
|
ពិធីសែនព្រេនសូមរដូវអំណោយផល (រូបថតៈ cvdvn.net) |
តាមទំនៀមទម្លាប់របស់ជនជាតិ Kho Mu វិញ នៅពិធីសែនក្នុងថ្ងៃបុណ្យតេត
គ្រួសារណាក៏ត្រូវមានមាន់មួយគូ ពោលគឺមាន់មួយក្បាលសម្រាប់ជូនឆ្នាំចាស់និង
មាន់មួយក្បាលទៀតសម្រាប់បួងសួងសូមឲ្យឆ្នាំថ្មីអាកាសធាតុអំណោយផល ធ្វើ
ការរកស៊ីមានបាន។ ហើយក៏តាមទស្សនទានរបស់ជនជាតិ Kho Mu ថ្ងៃបុណ្យតេត
ជាថ្ងៃជួបជុំគ្នា។ ទីសក្ការៈបូជាក្នុងផ្ទះជាកន្លែងសម្រាប់កូនចៅក្នុងក្រុមគ្រួសារ
សែនព្រេនរំលឹកជីដូនជីតា។ លោក Lu Van Hoi ជនជាតិ Kho Mu បានឲ្យដឹងថា៖
“តាំងពីនៅតូច ឪពុកម្តាយតែងប្រដៅខ្ញុំថា ត្រូវរក្សាជានិច្ចទំនៀមទម្លាប់សែន
ជីដូនជីតា។ ប្រសិនបើពុំធ្វើដូច្នេះ គឺត្រូវជួបគ្រោះថ្នាក់។ ទំនៀមទម្លាប់នេះមានតាំង
ពីយូរណាស់មកហើយ ហើយមួយឆ្នាំរៀបចំពិធីសែនម្តងនាចុងឆ្នាំ។ ធ្វើពិធីនេះគឺ
ដើម្បី ឆ្លងកាត់ឆ្នាំចាស់ទទួលឆ្នាំថ្មី”។
ក្រៅពីការសែនជីដូនជីតានិងខ្មោចចង្ក្រានក្នុងផ្ទះនោះ ជនជាតិKho Mu នៅ
សែនព្រេនទេវតានិងខ្មោចដទៃមួយចំនួនទៀតដូចជា ទេវតាភ្នំ ទេវតាព្រៃ ទេវតា
ជ្រោះ ដើម្បីសូមឲ្យមានទឹកប្រើ មានឈើសង់ផ្ទះ ហើយសែនខ្មោចស្រែចំកាសម្រាប់
សូមឲ្យទទួលបានអំណោយផល បណ្តេញជម្ងឺចេញ និងអ្នកធ្វើដំណើរប្រដោយ
សុវត្ថភាពតាមផ្លូវ។ ក្នុងចំណោមពិធីសែនទាំងអស់នេះ ពិធីសែនព្រេនសូមទេវតា
អំណោយផលរបស់ជនជាតិ Kho Mu បានប្រកបតម្លៃវប្បធម៌អរូបីដ៏វិសេសវិ
សាល។ជនជាតិ Kho Mu មានទស្សនទានថា វត្ថុស័កសិដ្ឋទាំងអស់គឺមានប្រលឹង
ហើយធម្ម ជាតិនៅជុំវិញខ្លួន ដូចជាព្រះអាទិត្យ ដី ចំការស្រែនោះ គឺសុទ្ធតែមាន
ទំនាក់ទំនងជិត ស្និទ្ធជាមួយជីវភាពរស់នៅរបស់មនុស្ស។ តាមនោះ ពិធីសែន
ព្រេនសូមទេវតា អំណោយផលគឺឆ្លុះបញ្ចាំងនូវជំនឿជាក់ទៅលើទេវតា ព្រមទាំង
បង្ហាញនូវបំណង ប្រាថ្នាអំពីរដូវអំណោយផលជីវភាពជួបតែសេចក្តីសុខ។
ទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិ Kho Mu គឺពោរពេញទៅដោយ
អត្ថន័យទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅ។នោះជាការគោរព ការពារធម្មជាតិ ដឹងគុណ
ចំពោះជីដូនជីតាដែលសាងឡើងជីវភាពរស់នៅ។ លក្ខណៈវប្បធម៌ស្មារតីរបស់ជន
ជាតិ Kho Mu កាន់តែបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃទៅក្នុងជីវភាពរស់នៅបច្ចុប្បន្ន
ផងដែរ៕