ល្បែងប្រជាប្រិយរបស់ជនជាតិចាមនៅខេត្ត Ninh Thuan

Chia sẻ

(VOVWORLD) - ខេត្ត Ninh Thuanជាខេត្តមួយមានប្រជាជនជនជាតិចាម

រស់នៅជាច្រើន។ ជនជាតិចាមរស់នៅយូរអង្វែងនៅទីនេះ ដែលបានរក្សា

ទុកយ៉ាងភ្ជាប់ខ្លួនជាមួយនឹងពិធីបុណ្យនិង លក្ខណៈវប្បធម៌វិសេស

វិសាលជាច្រើន ក្នុងនោះមានល្បែងកំសាន្តប្រពៃណី ត្រូវបានប្រជាជន

រក្សារហូតដល់បច្ចុប្បន្ន។

ល្បែងប្រជាប្រិយរបស់ជនជាតិចាមនៅខេត្ត Ninh Thuan - ảnh 1 ល្បែងប្រជាប្រិយរបស់ជនជាតិចាមនៅខេត្ត Ninh Thuan

 ល្បែងកំសាន្តនេះ មិនត្រឹមតែជាគោលដៅកំសាន្តប៉ុណ្ណោះទេ ថែមទាំងជួយឲ្យជនជាតិចាមយល់

ចិត្តគ្នាច្បាស់លាស់ ជាងនិងរឹតចំណងសាមគ្គីភាពក្នុងសហគមន៍ទៀតផង។

        ឆ្លងកាត់ជាច្រើនដំណាក់កាលឡើងចុះនៃប្រវត្តិសាស្ត្រនិងជីវភាពសេដ្ឋ កិច្ចដ៏លំបាកពីមុនមក ប៉ុន្តែឥឡូវនេះ ជនជាតិចាមនៅរក្សាបាននូវបេតិកភណ្ឌ ដ៏វិសេសវិសាលរបស់ខ្លួន ក្នុងនោះមាន “Kaya Mâ-In” ជាល្បែងកំសាន្តប្រជា ប្រិយក្នុងពិធីបុណ្យ។ យោងតាមលោក Chau Van Huynh អ្នកដែលចំណាយ ពេលជាង១០ឆ្នាំដើម្បីស្រាវជ្រាវវប្បធម៌ប្រជាប្រិយរបស់ជនជាតិចាមគឺ ល្បែង ប្រជាប្រិយរបស់ជនជាតិចាមជាផលិតផលផ្តើមឡើងពីការធ្វើពលកម្ម មានតម្លៃប្រ វត្តិសាស្ត្រ វប្បធម៌ វិទ្យាសាស្ត្រហើយបានដំណាលពីមាត់មួយទៅមាត់មួយតាម កាយវិការនិងតាមរយៈកា

រប្រកួតជាដើម។ លោក Chau Van Huynh បានឲ្យ ដឹងថា៖  

        “តាមរយៈការធ្វើសង្កេតគឺជនជាតិចាមមានល្បែងប្រជាប្រិយជាង១០០ ប្រភេទផ្សេងៗគ្នា។ មានប្រភេទល្បែងខ្លះជាប្រភេងល្បែងស៊ីសង ហើយមានល្បែងខ្លះ ជាចំល្វេងមានចុងជួន។ មានប្រភេទល្បែងខ្លះត្រឹមតែសំដែងលើឆាក ឬក្នុងពិធីបុណ្យតែប៉ុណ្ណោះ”។

        ល្បែងប្រជាប្រិយរបស់ជនជាតិចាមមិនត្រឹមតែបំពេញតម្រូវការកំសាន្ត និងបន្ធូស្រាលនូវ

ភាពតានតឹងរបស់អ្នកភូមិក្រៅពីធ្វើពលកម្មប៉ុណ្ណោះទេ ថែម ទាំងជាកម្លាំងចលករស្មារតីរបស់

អ្នកភូមិទៀតផង។ ហើយល្បែងរបស់កុមារ ជនជាតិចាមគឺមានភាពសាមញ្ញណាស់។ មានតែដុំ

ក្រួស មែកឈើ ដំបង ស្មៅឬ សំបុកអង្ក្រងគឺប្អូនៗអាចលេងយ៉ាងសប្បាយរីករាយហើយ។ លោក Chau Van Huynh បានឲ្យដឹងថែមទៀតថា៖

        “ល្បែង កំសាន្តទាំងអស់គឺសុទ្ធតែឆ្លុះបញ្ចាំងពីសង្គមនិងជីវភាពធ្វើពល កម្មរបស់អ្នកភូមិ។ ឧទាហរណ៍ជនជាតិចាមមានល្បែងជាច្រើនសម្រាប់លេង ពេលធ្វើស្រែចំការ ដូចជាកូនក្មេង

លេងមុជទឹកនៅប្រឡាយ ឬ លេងចាប់ត្រីនៅទន្លេ ដោយមានមនុស្សចូលរួមលេងពី៥ដល់៦នាក់។ ល្បែងទាំងអស់ក៏បានឆ្លុះ បញ្ចាំងពីជីវភាពប្រចាំថ្ងៃរបស់ជនជាតិចាមផងដែរ”។

ល្បែងប្រជាប្រិយរបស់ជនជាតិចាមនៅខេត្ត Ninh Thuan - ảnh 2ល្បែងប្រជាប្រិយរបស់ជនជាតិចាមនៅខេត្ត Ninh Thuan 

        ទោះបីជាល្បែងនីមួយៗនិងរបៀបលេងគឺសុទ្ធតែឆ្លុះបញ្ចាំងពីជីវភាពរស់ នៅរបស់ជនជាតិ

ចាមក៏ដោយក្ដី ប៉ុន្តែល្បែងប្រជាប្រិយរបស់ជនជាតិចាមក៏បាន ចែកជាពីរប្រទេសដែរ។ មួយគឺ

ល្បែងទូទៅ អាចលេងគ្រប់ទីកន្លែង ហើយប្រ ភេទមួយទៀតគឺមានលក្ខណៈជំនឿដែលត្រឹមតែ

បានលេងក្នុងបរិយាកាស វប្បធម៌ពិធីបុណ្យ សូម្បីតែលេងតាមបែបទូទៅគឺត្រូវត្រណមឃាត់ដែរ”។ ល្បែងប្រជាប្រិយមួយរបស់ជនជាតិចាមដែលមានលក្ខណៈព្រលឹងនោះគឺ ល្បែងបង្ហោះខ្លែង។ តាមទស្សនាទានរបស់អ្នកភូមិគឺ ដើម្បីនឹកដល់ជីដូនជីតា  ដល់ថ្ងៃបុណ្យត្រូវការមានបង្ហោះខ្លែង ដោយគោលបំណង រំលឹកដល់វិញ្ជាណ ក្ខ័ន្ធជីដូនជីតាផងនិងបួងសួងសូមសេចក្តីសុខចំរើនជូន

អ្នកទាំងអស់ក្នុងខ្សែត្រ កូល៖

        “ល្បែងមួយដែលសហគមន៍ជនជាជាតិចាមពេញនិយម នោះគឺបង្ហោះ ខ្នែងដែលបាន

ប្រព្រឹត្តទៅក្នុងពិធីបុណ្យរបស់ត្រកូល។ ត្រកូលនោះ នៅក្បែ កន្លែងធ្វើសការៈគឺត្រូវមានកន្លែង

ទុកខ្នែង។ ក្នុងពិធីបុណ្យ គេបង្ហោះខ្នែងនៅ ក្រៅភូមិហើយសែនសូមសេចក្តីសុខជូនអ្នកទាំង

អស់ក្នុងត្រកូលផងដែរ”។

        ល្បែងមួយទៀតគឺការប្រកួតបោកចំបាប់។ ល្បែងនេះបានជនជាតិចាមលេងនៅ ពេល

មានពិធីបុណ្យរួមរបស់សហគមទាំងមូល។ ពិធីសែនរួចរាល់គឺដល់ពិធី ប្រណាំងចំបាប់។ ហើយល្បែងប្រភេទនេះត្រូវបានអនុវត្តខណៈដែលម្ចាស់ពិធី បុណ្យអនុញ្ញត្តិ ពុំនោះសោតគឺមិន

បានលេងនៅក្រៅបរិវេណពិធីបុណ្យនៅ ឡើយ។

        ក្រៅពីល្បែងមានលក្ខណៈពិធីការមក នៅមានល្បែងប្រជាប្រិយតាម ទំនៀមទម្លាប់ឬ

លេងត្រាប់តាមមុខរបររបស់តំបន់ដូចជាភូមិប្រកបមុខរបរធ្វើគ្រឿង ភាជន៍ Bau Truc ឬរបរ

ត្បាញចារបាប់នៅភូមិ My Nghiep។ ល្បែងប្រជាប្រិយ បានរួមចំណែកបង្កើតនូវឆន្ទៈអង់អាច

ក្លាហាននិងការតស៊ូដណ្តើមជ័យជម្នះ របស់មនុស្សម្នាក់ៗសហគមន៍នីមួយៗនិងបង្កើតឡើង

អត្តសញ្ញាណដោយ ឡែករបស់ជនជាតិចាមផងដែរ៕

ប្រតិកម្មទៅវិញ