|
របរត្បាញចរបាប់របស់ជនជាតិ E de (VOV) |
Vovworld-របរតម្បាញជារបរមិនអាចខ្វះបាននៅភូមិនានារបស់ជនជាតិ E de
នៅស្រុក Song Hinh នាបច្ចុប្បន្ន។ នារី E de ប្រកបដោយការឧស្សាហ៍ព្យាយាមនៅ
ក្បែរកីត្បាញដើម្បីធ្វើឡើងក្រណាត់ចរបាប់ដោយមានក្បូរក្បាច់ដ៏វិសេសវិសាល។ មានអាយុជិត៧០ឆ្នាំលោកស្រី Mi Blu អង្គុយនៅក្បែរកីត្បាញនេះបានជិត៥០ឆ្នាំ
ទៅហើយ។
“តាំងពីពេលខ្ញុំចេះតម្បាញបានមានកីត្បាញនេះហើយនិងវាផ្សាភ្ជាប់ជាមួយខ្ញុំរហូត
ដល់ឥឡូវនេះ។ នៅវ័យអាយុ១៨ដល់២០ឆ្នាំនារី E de ត្រូវបានម្ដាយនិងជនចាស់ជរាក្នុងភូមិបង្រៀនវិជ្ជាជីវៈនេះ។ នាគ្រានោះនារី E de ដែលមិនចេះត្បាញគឺត្រូវវាយតំលៃថាមិនប៉ិនប្រសព្វឡើយ។ ខោអាវរបស់សមាជិកក្នុងគ្រួសារសុទ្ធតែដោយនារីធ្វើ។”
កីតម្បាញរបស់ជនជាតិ E de មិនដូចនឹងជនជាតិផ្សេងៗឡើយ។ វា បានធ្វើ
ដោយកំណាត់ឬស្សីផ្សេងៗគ្នា។ បណ្ដាសិប្បការិនី E de អង្គុយត្បាញក្រណាត់ចរបាប់
មិនចាំបាច់គំរូទេ។ លោកស្រី Mi Blu អធិប្បាយថែមទៀតថា៖
“ដើម្បីបានក្រណាត់ស្អាតនោះទី១គឺរបៀបអង្គុយ សិប្បការិនីត្រូវអង្គុយស្របនឹង
កីត្បាញ។ ជើងត្រូវធាក់ខ្លាំងដៃត្រូវកាន់ជាប់ក្រណាត់។ រីឯក្បូរក្បាច់នោះ អ្នកត្បាញ
អាចបង្កើតឲ្យខ្លួននូវក្បូរក្បាច់ដោយឡែកដែលខ្លួនចូលចិត្ត។”
|
សិប្បការិនីជនជាតិ E de លោកស្រី Mi Blu (VOV) |
បណ្ដាជំនាន់ជនជាតិ E de តាំងពីយូរណាស់មកហើយបានបង្កើតឡើងក្បូរក្បាច់
វិសេសវិសាលរបស់ខ្លួនលើក្រណាត់នីមួយៗ។ បណ្ឌិតជនជាតិវិទ្យាលោកស្រី Thu
Nhung Mlo Duon Du បានឲ្យដឹងថា៖
“ប្លងរចនាប្រពៃណីរបស់ជនជាតិ E de បានឆ្លុះបញ្ជាំងពិភពធម្មជាតិជុំវិញគេ។ ឧទាហរណ៍គឺជនជាតិ E de បានយករូបភាពផ្កាស្មៅស្លឹកឈើរឺសត្វមួយចំនួនដើម្បី
បង្កើតក្បូរក្បាច់។ នាបច្ចុប្បន្ននារី E de ជាច្រើនបានប្រើប្រាស់ក្បូរក្បាច់ដែលបានឆ្លាក់
លើផ្ទះផ្នូរដើម្បីត្បាញឡើងសំពតរបស់ខ្លួន។ ប្រការនេះបានបង្ហាញថា មានការផ្លាស់ប្តូរ
ដ៏ធំធេងលើការយល់ដឹងរបស់គេ។”
ភាពវិសេសវិសាលលើក្រណាត់ចរបាប់របស់ជនជាតិ E de គឺដោយសារការរួមផ្សំ
ព័រ។ ដើម្បីបង្កើតអំបោះព័រផ្សេងៗគ្នា ជនជាតិ E de បានជ្រលក់ព័រលើអំបោះស។ របៀបជ្រលក់ដោយផ្អែកលើបទពិសោធន៍រាប់ពាន់ឆ្នាំរបស់ប្រជាជនក្នុងពេលដែលគេ
បានដឹងអំពីសមត្ថភាពរបស់ស្លឹកសំបក់និងឬស្សដើមឈើ។ ដើម្បីមានព័រខៀវគេបាន
ប្រើសំបក់ដើមឈើស្មាច់ បើចង់មានព័រលឿងគេបានប្រើសំបក់ដើមឈើ nhau រឺរមៀត។ បណ្ឌិតជនជាតិវិទ្យា Thu Nhung Mlo Duon Du បានឲ្យដឹងថា៖
“សម្លៀកបំពាក់របស់ជនជាតិ E de ភាគច្រើនគឺព័រខ្មៅនិងក្រហម។ ប៉ុន្តែសំពតរបស់
នារី E de វាបង្ហាញព័រសារវន្តចំនួន៥គឺខ្មៅក្រហម លឿង ខៀវនិងបៃតង។ ព័រទាំង៥នេះ
ជាព័រដែលជនជាតិ E de ម្ចាស់ការបង្កើតចេញ។”
ដើម្បីត្បាញបានសំពតអាវជាដើម នារី E de ម្នាក់ត្រូវប្រើអស់ពេលវេលាប្រមាណ
៤ខែ។ ជួនកាលអស់ពេលវេលាច្រើនជាងស្របតាមកំរិតទូលាយនិងលំអិតម៉ត់ចត់នៃ
ផលិតផល។ ដោយហេតុនេះមុនពេលត្បាញនារី E de បានស្ថាបនាក្បូរក្បាច់ក្នុងខួរ
ក្បាលរួចទៅហើយ។ នោះជាការប៉ិនប្រសព្វរបស់នារី E de៕