របបត្រកូលខាងម្ដាយរបស់ជនជាតិចាម

THANH NGA Theo VOV -
Chia sẻ
VOV-ជនជាតិចាម Ba la mon និងចាម Ba ni តាមរបប
ត្រកូលខាងម្ដាយ។ ក្នុងពេលដែលជនជាតិជាច្រើន បានផ្លាស់ប្តូរពីរបបត្រកូលខាងម្ដាយទៅរបបត្រកូល
​ខាងឪពុកនោះ ជនជាតិចាមនៅតែរក្សារបបត្រកូល
ខាងម្ដាយគំរូ។

របបត្រកូលខាងម្ដាយរបស់ជនជាតិចាម - ảnh 1
របបត្រកូលខាងម្ដាយរបស់ជនជាតិចាម (VOV)



        VOV-នៅវៀតណាមបានមានជនជាតិជាច្រើននៅរក្សាដដែលរបបត្រូល
ខាងម្ដាយ។ ប្រសិនបើនារីជនជាតិ E De បានកាន់ក្ដាប់រាល់សិទ្ធិក្នុងគ្រួសារផង
មានតួនាទីក្នុង​សហគមន៍និងសង្គមផងរឺជនជាតិ Gia Rai ទោះបីជាតាមរបបត្រកូល
ខាងម្ដាយ ប៉ុន្តែ​នារីមិនបានចូលផ្ទះ Rong (ជាផ្ទះនិមិត្តរូបដ៏ពិសិទ្ធិរបស់ជនជាតិ)នោះ
របបត្រកូល​ខាងម្ដាយរបស់ជនជាតិចាមមានភាពវិសេសវិសាលដោយឡែក។
លោក Le Duy Dai ប្រធានការិយាល័យស្រាវជ្រាវវប្បធម៍វៀតណាម សារៈមន្ទីរជន
ជាតិវិទ្យា​វៀត​ណាម បានចាត់ទុកថា ប្រការច្បាស់បំផុតរបស់របបត្រកូលខាងម្ដាយ
គឺការ​រៀបចំ​សង្គមផ្អែកទៅលើត្រកូលខាងម្ដាយ បណ្ដាពិធីការតាមត្រកូលខាង
ម្ដាយ។

        “ចំណុចពិសេសបំផុតនៃរបបត្រកូលខាងម្ដាយរបស់ជនជាតិចាមគឺកូនបាន
យកត្រកូលតាមម្ដាយ។ ទី២គឺរួមរស់ជាមួយគ្នា បងប្អូនស្រីនិងម្ដាយរស់ជាមួយ​គ្នា។​ ប្រការមួយទៀតគឺកូនស្រីពៅជាអ្នកបានរស់ជាមួយឪពុកម្ដាយ បានទទួល​ទ្រពសម្បត្តិរបស់ឪពុកម្ដាយ។ ទ្រពសម្បត្តិនេះបានចែកឲ្យបណ្ដាកូនស្រី ក្នុងនោះ​កូនស្រីពៅបានទទួលច្រើនបំផុត រីឯកូនប្រុសមិនបានទទួលអ្វីសោះ។ ក្នុងពេល​រៀបអាពាហ៍-ពិពាហ៍បានបង្ហាញគឺក្រមុំបានទៅយកប្តី។”

        របបត្រកូលខាងម្ដាយរបស់ជនជាតិចាមត្រូវបានបង្ហាញច្បាស់ក្នុងការរៀប​
អាពាហ៍ពិពាហ៌។ ខាងកូនក្រមុំមានសិទ្ធិម្ចាស់ការក្នុងការរៀបការ។ កូនក្រមុំមាន
សិទ្ធិរើសយក​ប្តីសំរាប់ខ្លួននិងកូនកំលោះត្រូវធ្វើតាមការរៀបចំរបស់កូនក្រមុំនិង
មកផ្ទះខាងកូនក្រមុំរស់នៅ។ រីឯ​ក្នុងពេលស្លាប់ទៅបណ្ដាបុរសចាមសុទ្ធតែបាន
ដាក់ផ្នូរនៅឈាបនាដ្ឋានត្រកូល​ខាងប្រពន្ធ។ របបត្រកូលខាងម្ដាយបានបង្ហាញ
ច្បាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជនជាតិចាមល្បីឈ្មោះដោយរបរធ្វើគ្រឿង
ភាជន៍និងក្នុងពេលធ្វើបណ្ដាផ្នែកសំខាន់ៗដូចជាសូនរូបដោយនារីជាអ្នករាប់រង។ ដូច្នេះទោះបីជាការងារនឿយហត់​ប៉ុន្តែនារីចាមនៅជាអ្នកដើរតួនាទីសំខាន់ដើម្បី
រក្សារបរនិងធ្វើរបរ។ ប្រការ​ពិសេស​គឺ​ជនជាតិចាមតាមរបបត្រកូលខាងម្ដាយប៉ុន្តែ
មិនមែនជាសិទ្ធិខាងម្ដាយ​ឡើយ។ លោក Le Duy Dai បានឲ្យដឹងថា៖

        “ជនជាតិចាមបានមានពាក្យដែលបង្ហាញនូវការគោរពបុរសយ៉ាងច្បាស់​លាស់។​នារីជាម្ចាស់ត្រកូលនោះប៉ុន្តែសិទ្ធិសំរេចគឺរបស់ប្តី។ ទី២លោកតាប្រធានត្រកូល មិនមែនជាលោកយាយទេ។ ជាធម្មតា លោកយាយត្រកូលគឺជាអ្នកប្រមុខត្រកូល​នោះគេមិនសូវហៅថាលោកយាយប្រធានត្រកូលឡើយ ប្តីរបស់គាត់ទើបជា​លោក​តាប្រធានត្រកូល។”

        តាមធម្មតានារីចាមមានតួនាទីធ្វើជាម្ចាស់ត្រកូលក្នុងគ្រប់ការងារក្នុងគ្រួសារ។
ប៉ុន្តែក្នុងការធ្វើ​សក្ការបូជាគឺមានការបែងចែកយ៉ាងច្បាស់លាស់។ ធ្វើសក្ការបូជាក្នុង
គ្រួសារ​ដោយ​នារីទទួលខុសត្រូវ។ ប៉ុន្តែការធ្វើសក្ការបូជានៅវិហារគឺរបស់បុរស។
ព្រះតេជ្ជគុណ Han Van Dau បានមានពុទ្ធដីការថា៖

        “តាមពិតការធ្វើសក្ការបូជានេះគឺដោយសារបុរសនាំមុខ។ ក្នុងផ្ទះនោះ មាន​ការ​ទទួលខុសត្រូវអ្វីក៏ប្រគល់ឲ្យបុរសធ្វើដែរ។ ធ្វើសក្ការបូជា តាក់តែងលិខិតអ្វីៗ​នោះ​
នារី​ធ្វើបានទេ? គឺត្រូវបុរសជាអ្នកធ្វើ។ ដូច្នេះការទទួលខុសត្រូវរបស់បុរស​ធំធេងជាង
នារី។”

        ជនជាតិចាមបានមានឃ្លាថា ការងាររបស់បុរសគឺប្រយុទ្ធ ការងាររបស់នារីគឺ​
សម្រាលកូន។ ឃ្លានោះសាមញ្ញាប៉ុន្តែសឲ្យឃើញការបែងចែកការងារក្នុង​សង្គម​
ចាម។ នារីមានកាត្វកិច្ចដ៏ខ្ពង់ខ្ពស់គឺថែទាំឲ្យគ្រួសារ។ រីឯបុរសគ្រប់គ្រងសង្គម៕

ប្រតិកម្មទៅវិញ